និម្មិតសញ្ញាបណ្ដោះអាសន្នសម្រាប់ National Gamesត្រូវបានបង្ហាញ

ភ្នំពេញ:

​ភ្នំពេញ​:​លោក​អ៊ុក សិទ្ធិ​ជាតិ​អគ្គនាយកដ្ឋាន​កីឡា​រួមជាមួយ​មន្ត្រី​ជំនាញ​របស់លោក​បានរៀបចំ​រួចរាល់​ហើយ​នូវ​និម្មិត​សញ្ញា​សម្រាប់​ការប្រកួត​កីឡា​ថ្នាក់ជាតិ​(National Games)​ជា​លើកដំបូង​នា​ឆ្នាំ​២០១៦​នេះ ។​
​លោក​អ៊ុក សិទ្ធិ​ជាតិ​អគ្គនាយក​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន និង កីឡា​បានបញ្ជាក់​ឲ្យ​ដឹងថា​រូប​និម្មិត​សញ្ញា​នៃ​ការប្រកួត​កីឡា​ថ្នាក់ជាតិ​នេះ​វា​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​រៀបចំ​ដំបូង​តែប៉ុណ្ណោះ ។ និម្មិត​សញ្ញា​នេះ​មិនទាន់​ជា​ផ្លូវការ​ទេ​គឺ​លោក​រួមជាមួយ​មន្ត្រី​រប​ស់លោក​រៀបចំឡើង​ដើម្បី​ទទួលយក​គំនិត​ពី​រៀមច្បង​កីឡា ឬ អ្នក​ដែលមាន​គំនិតល្អៗ​ហើយ​លោក និង មន្ត្រី​របស់លោក​នឹង​ទទួលយក​នូវ​អ្វី​ដែលជា​គំនិត​របស់​មនុ​ស្សភាគ​ច្រើន ។​
​នៅក្នុង​ស្លាក​សញ្ញា​និម្មិត​រូប​ដែលមាន​រាង​ជា​រង្វង់​នោះ​គឺមាន​ផ្ទៃ​ដែលមាន​ពណ៌​ចម្រុះ​ខៀវ និង ក្រហម ដែល​មាន​រូប​ដៃ​កាន់​គុប​ភ្លើង​នៅ​ខាងក្នុង​ព្រមទាំង​មាន​កង​ចំនួន ៣​នៅ​ចន្លោះ​រង្វង់​ធំ និង រង្វង់​តូច​ដែល​នៅ​ពី​ក្នុង​ទៀតផង ។​
​នៅក្នុង​ការពន្យល់​ដោយ​ត្រួសៗ​នោះ​ពណ៌​ខៀវ និង ក្រហម​គឺជា​តំណាង​ឲ្យ​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា ។​នៅ​ចន្លោះ​រង្វង់​ធំ និង រង្វង់​តូច​ផ្នែក​ខាងលើ​មាន​សរសេរ​ជា​អក្សរ​ខ្មែរ​ថា​<​ល្បែង​កីឡា​ជាតិ​> ឯ នៅ​ចន្លោះ​រង្វង់​ផ្នែក​ខាងក្រោម​សរសេរ​ជា​ភាសា​អង់គ្លេស​ថា​<NATIONAL GAMES> ។​
​សញ្ញា​ភ្លើង​គុប​ជា​តំណាង​ឲ្យ​ភាព​សុខដុម និង សុច្ឆន្ទៈ​ដែលជា​ឧ​ត្ត​ម​គតិ​របស់​កីឡា​អូឡាំពិក ។ ចំពោះ​ដៃ​ដែល​ក្ដាប់​ភ្លើង​គុប​វិញ​នោះ​គឺជា​តំណាង​នៃ​សាមគ្គីភាព មិត្តភាព ភាព​អង់អាច​ក្លាហាន ។​
​លោក​អគ្គនាយក​កីឡា​បញ្ជាក់ថា​អ្វីៗ​ត្រូវតែមាន​និម្មិត​សញ្ញា​របស់​វា ។ លោក​បន្តថា​ពេលនេះ​លោក​បាន​បើក​បេះដូង​ទទួលយក​នូវ​គំនិត ទាំង​ការរិះគន់​ស្ថាបនា​ដើម្បី​កែលំអ​និ​ម្ម​ត​សញ្ញា​នេះ​ឲ្យ​កាន់​តែមាន​អត្ថន័យ​ល្អ​សម្រាប់​ថ្នាក់​ជាតិ​របស់​យើង ។​
​លម​កមាន​ជំនឿ​ចិត្ត​ថា​តាមរយៈ​និម្មិត​សញ្ញា​ដំបូង​នេះ​នឹងមាន​រៀមច្បង​ខាង​កីឡា អ្នកមានចំណេះដឹង​ខាង​កីឡា​ជួយផ្ដល់​គំនិត​ដើម្បី​រចនា​និម្មិត​សញ្ញា​សម្រាប់​ការប្រកួត​កីឡា​ថ្នាក់ជាតិ​នេះ​ឲ្យ​កាន់តែ​ប្រសើរ​ជាមិនខាន ។​