​​​ចង់​ដឹង​អត់​ថា​ ​អេ ភូថង ធ្លាប់​ថត​កុន​បាន​ប៉ុន្មាន​រឿង​ទេ?


​​​ចង់​ដឹង​អត់​ថា​ ​អេ ភូថង ធ្លាប់​ថត​កុន​បាន​ប៉ុន្មាន​រឿង​ទេ?

​អតីត​ម្ចាស់​រហស្សនាម​កែង​ឆេះ​ជង្គង់​ហោះ​លោក អេ ភូ​ថង ​ធ្លាប់​ថត​កុន​បាន​ចំនួន៦​រឿង ​ទាំង​ក្នុង​អំឡុង​នៅ​ជា​កីឡាករ​ប្រដាល់​ និង​លា​ឈប់​ពី​សង្វៀន។

 

​​​ចង់​ដឹង​អត់​ថា​ ​អេ ភូថង ធ្លាប់​ថត​កុន​បាន​ប៉ុន្មាន​រឿង​ទេ?លោក អេ ភូថង

 

​​​​​​​បុរស​​​កូន​​​បួន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា លោក​ធ្លាប់​ថត​​ខ្សែ​ភាពយន្ត​បាន​ចំនួន ៦​រឿង​គឺ​​ រឿង​អាត់​បី, អង្គរ​អេ ភូថង, ​ក្របី​លាក់​កូន, នាគ​ផ្សង​ព្រេង, ​ភូមិ​តិរច្ឆាន និង​រឿង​ទី ៦​​នោះ​​មិន​ចាំ​ចំណង​ជើង​ឡើយ​ គ្រាន់​តែ​ដឹង​ថា ​​​ក្នុង​សាច់​រឿង​នោះ​​​មាន​មនុស្ស​តឿ​ជា​ច្រើន​នាក់។ ​ចំណែក​ប្រាក់​ចំណូល​បាន​ពី​កា​សម្ដែង​​ទាំង​នោះ​លោក​​​​មិន​ចាំ​​​​​ថា​ទទួល​បាន​ចំនួន​​ប៉ុន្មាន។

 

​ស្វាមី​​អ្នក​ស្រី​ ស៊ាំង សុម៉ាលី រូប​នេះ​​បាន​បន្ត​ថា ​​ក្នុង​​អំឡុង​ពេល​ថត​​​ខ្សែ​ភាពយន្ត​ទាំង​នោះ​ ជីវភាព​ក្រុម​គ្រួសារ​របស់​លោក​​​​នៅ​តែ​​ពិបាក​ដដែល​ ពី​ព្រោះ​ចំណូល​បាន​តិច​ជាង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ។ ​ក្រៅ​ពី​ការ​សម្ដែង​​ក្នុង​​ខ្សែ​ភាព​យន្ត​រូប​លោក​​​ធ្លាប់​បាន​ថត​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​ជា​ច្រើន​​ផ្សេង​ទៀត​ផង​ដែរ៕

 

​​​ចង់​ដឹង​អត់​ថា​ ​អេ ភូថង ធ្លាប់​ថត​កុន​បាន​ប៉ុន្មាន​រឿង​ទេ?

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​