​វិធីសាស្ត្រ​ថែទាំ​សំបក​កង់​រថយន្ត​ឲ្យ​ប្រើប្រាស់​បាន​យូរ​អង្វែង​


​វិធីសាស្ត្រ​ថែទាំ​សំបក​កង់​រថយន្ត​ឲ្យ​ប្រើប្រាស់​បាន​យូរ​អង្វែង​

ជា​ទូទៅ​អ្នក​បើក​បរ​មួយ​ចំនួន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ថែទាំ​សំបក​កង់​រថយន្ត​ប៉ុន្មាន​ទេ​ តែ​​ក៏​មាន​អ្នក​ចង់​យក​ចិត្ត​ទុក​ដាក់​ដែរ តែ​មិន​ដឹង​ត្រូវ​ធ្វើ​បែប​ណា។​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ Sabay សូម​ធ្វើ​ការ​ណែ​នាំ​​ចំណុច​មួយ​ចំនួន​ ក្នុង​ការ​ថែទាំ​សំបក​កង់​រថយន្ត​ឲ្យ​ប្រើប្រាស់​បាន​យូរ​អង្វែង​៖​

 

១. ​ប្រើប្រាស់​ឲ្យ​សមស្រប​ទៅ​តាម​បទដ្ឋាន​គុណ​ភាព​នៃ​សំបក​កង់​ ។ ឧទាហរណ៍៖ មិន​ដឹក​លើស​ទម្ងន់​ នឹង​នាំ​ឲ្យ​កង់​ទទួល​រង​សម្ពាធ​លើស​ការ​កំណត់។​

 

២. ​គ្រប់គ្រង​សម្ពាធ​ខ្យល់​ក្នុង​កង់​ឲ្យ​បាន​ត្រឹម​ត្រូវ​។​ ​មិន​គួរ​បញ្ចូល​ខ្យល់​តឹង​ពេក​ព្រោះ​សម្ពាធ​ខ្យល់​នឹង​កើន​ទ្វេដង​ក្រោយ​ពេល​ឡើង​កម្ដៅ​ដែល​ធ្វើ​ឲ្យ​សំបក​កង់​ឆាប់​ប្រេះ​ និង​មិន​គួរ​បើកបរ​ពេល​កង់​ធូរ​ពេក​ព្រោះ​សំបក​កង់​អាច​គាប​ជា​មួយ​នឹង​យ៉ាន់​។​

 

​វិធីសាស្ត្រ​ថែទាំ​សំបក​កង់​រថយន្ត​ឲ្យ​ប្រើប្រាស់​បាន​យូរ​អង្វែង​

 

៣. ​ត្រឡប់​កង់​

 

ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា​ក្រោយ​ប្រើ​សំបក​កង់​ថ្មី​បាន​មួយ​រយៈ​ ចូរ​​អ្នក​ផ្លាស់​ប្ដូរ​យក​កង់​មុខ​ទៅ​ជំនួស​កង់​ក្រោយ​ ​យក​កង់​ក្រោយ​មក​ជំនួស​កង់​មុខ​ និង​ពី​ឆ្វេង​មក​ស្ដាំ​ ពី​ស្ដាំ​មក​ឆ្វេង​។​

 

៤. តើ​រយៈ​ប៉ុន្មាន​ទើប​​គួរ​ត្រឡប់​កង់?

 

អាច​និយាយ​បាន​ថា​វា​អាស្រ័យ​ទៅ​លើ​ការ​ប្រើប្រាស់​របស់​អ្នក​ ​តែ​ជា​ធម្មតា​សម្រាប់​សំបក​កង់​ទូទៅ​អ្នក​គួរ​ធ្វើ​ការ​ត្រឡប់​សំបក​កង់​ក្រោយ​ប្រើប្រាស់​អស់​ចម្ងាយ​ផ្លូវ​ប្រមាណ​ជា ៨០០០គីឡូម៉ែត្រ​។

 

​វិធីសាស្ត្រ​ថែទាំ​សំបក​កង់​រថយន្ត​ឲ្យ​ប្រើប្រាស់​បាន​យូរ​អង្វែង​

 

៥. ​ហេតុ​អ្វី​ត្រូវ​ត្រឡប់​កង់​?​

 

ព្រោះ​ថា​ជា​ទូទៅ​កង់​មុខ​តែង​រង​នូវ​កម្លាំង​សង្កត់​សឹង​តែ​ ៨០% នៃ​ទម្ងន់​រថយន្ត​ដោយ​ទម្ងន់​ម៉ាស៊ីន​ជា​កត្តា​ចម្បង​ ​ដែល​បណ្ដាល​ឲ្យ​កង់​មុខ​ឆាប់​សឹក​ជាង​កង់​ក្រោយ​។​​​​​ ជា​មួយ​គ្នា​នេះ​ការ​ត្រឡប់​កង់​​គឺ​អាច​ធ្វើ​ឲ្យ​សំបក​កង់​ទាំង​បួន​របស់​រថយន្ត​អ្នក​មាន​គុណភាព(កម្រិត​សឹក)ស្មើ​គ្នា​។​

 

ប្រែសម្រួល៖ រដ្ឋ
ប្រភព៖ mobileoil