គ្រួសារ​​តារា​ទាំង​៥ដែល​​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​នៅ​ហូលីវូដ


គ្រួសារ​​តារា​ទាំង​៥ដែល​​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​នៅ​ហូលីវូដ

ជា​ការពិត​តារា​នៅ​ក្នុង​វិស័យ​ភាពយន្ត​ហូលីវូដ តារា​ល្បី ឬផលិតករ​​​ម្នាក់​​ៗ​សុទ្ធ​តែ​អាច​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ។ ចុះ​ប្រិយមិត្ត​ដឹង​ទេ​គ្រួសារ​​អ្នក​មាន​​ជាង​គេ​នៅ​ហូលីវូដ​មាន​ទ្រព្យ​ធន​ប៉ុន្មាន? បើ​តាម therichest បង្ហាញ​ថា​គ្រួសារ​​អ្នក​មាន​នៅ​ហូលីវូដ​មាន​ប្រាក់​សរុបជាង ៣ប៊ីលាន​ដុល្លារ។ ឥលូវ​ក្រឡេក​មើល​គ្រួសារ​​តារា​ទាំង​៥​នៅ​ហូលីវីដ​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ៖

 

១​. គ្រួសារ SpielbergនិងCapshaw

 

គ្រួសារ​​តារា​ទាំង​៥ដែល​​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​នៅ​ហូលីវូដ
លោក Steven Spielberg គឺ​ជា​អ្នក​ផលិត​រឿង​ល្បី​ៗ​ជា​ច្រើន​ដូច​ជា “E.T”, “Jaws”និង “Jurassic Park”ជា​ដើម។ លោក​បាន​ជាប់​លេខ​១​ជា​អ្នក​ដឹក​នាំ​រឿង​រក​ចំណូល​បាន​ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​មាន​ទ្រព្យធន ៣,៥​ប៊ីលាន​ដុល្លារ។ Steven បាន​រៀបការ​ជាមួយ​តារា​សម្ដែង Kate Capshaw ដែល​មាន​ប្រាក់​សរុប ២០​លានដុល្លារ។ ទឹក​ប្រាក់​របស់​អ្នក​ទាំង​ពីរ​បូក​ចូលគ្នា​​បាន​ក្លាយ​ជា​គ្រួសារ​​ដែល​មាន​ទ្រព្យ​ច្រើន​ជា​គេ​នៅ​ហូលីវូដ។

 

២. គ្រួសារ Jacksons

 

គ្រួសារ​​តារា​ទាំង​៥ដែល​​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​នៅ​ហូលីវូដ
ត្រកូល​ Jacksons ចាប់​ផ្ដើម​ធ្វើ​ការ​តាំង​​ពី​នៅ​ក្មេង រហូត​ក្លាយ​ជា​គ្រួសារ​មាន​ជាង​គេ​នៅ​ហូលីវូដ​លំដាប់​ទី​២។ ត្បិត​តែ​ Michael Jackson ដែល​ជា​ឪពុក​ក្នុង​គ្រួសារ​បាន​ស្លាប់ ប៉ុន្តែ​លោក​នៅ​តែ​អាច​កើន​ប្រាក់​ចំណូល​ ហើយ​ច្រើន​ជាង​នៅ​រស់​ទៀត។ Michael Jackson មាន​ទ្រព្យសម្បត្តិ​​៦០០​លាន​ដុល្លារ និង​កូន​​៣​មាន​​ប្រាក់​ម្នាក់​ៗ១០០​លាន​ដុល្លារ។ ចំណែក​​ប្អូន​ស្រី​ម្នាក់​ទៀត​គឺ Janet Jackson មាន​ប្រាក់​សរុប​១៥០​លាន​ដុល្លារ។ ចំពោះ​ម្ដាយ​ Michael Jackson អ្នក​ស្រី Katherine មាន​ប្រាក់​៥០​លាន​ដុល្លារ ខណៈ​ប្ដី​អ្នក​ស្រី​លោក Joe មាន​តែ​៥០០​ដុល្លារ​ក្នុង​ធនាគារ​។ Latoya ប្អូន​ស្រី Michael Jackson មាន​៤​លាន​ដុល្លារ។ សរុប​លុយ​របស់​គ្រួសារ​ Jackson មាន​១,២​ប៊ីលាន​ដុល្លារ។

 

៣, គ្រួសារ Jay Zនិង​Beyoncé

 

គ្រួសារ​​តារា​ទាំង​៥ដែល​​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​នៅ​ហូលីវូដ
សរុប​ទ្រព្យ​របស់​តារា​ទាំង​ពីរ​មាន​ជាង​១​ប៊ីលាន​ដុល្លារ ដោយ​ Jay Zមាន​ប្រាក់​ផ្ទាល់​ខ្លួន​ចំនួន​៥៦០​លាន​ដុល្លារ​និង Beyoncéមាន​៤៥០​លាន​ដុល្លារ។ នេះ​ចំនួន​សរុប​ឆ្នាំ​២០១៤។

 

៤. គ្រួសារ Jenner, KardashianនិងWest

 

គ្រួសារ​​តារា​ទាំង​៥ដែល​​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​នៅ​ហូលីវូដ
ចំពោះ​គ្រួសារ​នៅ​អាមេរិក​មួយ​នេះ​សមាជិក​ម្នាក់​ៗ​សុទ្ធ​តែ​អាច​រក​លុយ​បាន​ច្រើន​ៗ​ដូចគ្នា។ kim kardashian និងkanye west មាន​ប្រាក់​បញ្ចូល​គ្នា​ចំនួន​២៣០​លាន​ដុល្លារ។ អ្នក​ស្រី​ Kris Jenner មាន​ប្រាក់​១០០​លានដុល្លារ ចំណែក​ឯ​Khloe និងKourtney kardashian មាន​ទ្រព្យ​ម្នាក់​២០​លាន​និង​ប្អូន​ប្រុស Rob kardashian មាន​​២​លាន​ដុល្លារ។ ចំពោះ​អ្នក​ស្រី Caitlyn Jenner និង​កូន​ស្រី​ទាំង​ពីរ Kylie Jenner, Kendall Jenner រូម​ទាំង​ស្វាមី Kris មាន​ប្រាក់​សរុប​រួម​គ្នា​​ ១៣០​លាន​ដុល្លារ។ សរុប​គ្រួសារ Jenner/Kardashian/West មាន​ប្រាក់​៥០០​លាន​ដុល្លារ។

 

៥.គ្រួសារ BradyនិងBundchen

 

គ្រួសារ​​តារា​ទាំង​៥ដែល​​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​នៅ​ហូលីវូដ
គ្រួសារ​កីឡាករ​បាល់​ឱប Tom Brady និង​ប្រពន្ធជា​​តារា​ម៉ូដែល Gisele Bündchen មាន​ប្រាក់​សរុប​ចូលគ្នា​ស្មើ​នឹង​៤៧៥​លាន​ដុល្លារ។ Tom Brady មានទ្រព្យ​១៣០​លាន​ដុល្លារ​ឯ Gisele Bündchen មាន​៣៤៥​លាន​ដុល្លារ៕

 

ចុចអាន៖Angelina Jolie៖​ “Maddox ធ្លាប់​មើល​រឿង​ស្រើបស្រាលដែល​ខ្ញុំ​សម្ដែង​រួច​ហើយ”

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  therichest

​​
​​​