អភិបាល​រាជធានី និង​ចៃ​កា​ជប៉ុន ចុះហត្ថលេខា​លើ​គម្រោង​ព​ង្រឹ​ក​សមត្ថភាព​សេវា​ដឹកជញ្ជូន​សាធារណៈ​

ភ្នំពេញ: តាម​គម្រោង​ប្រទេស​ជប៉ុន នឹង​ផ្តល់​ជំនួយឥតសំណង​ដល់​រាជធានី​ភ្នំពេញ​នូវ​រថយន្តក្រុង​ចំនួន ១៨០ គ្រឿង​។ ពិធី​ចុះហត្ថលេខា លើ​កំណត់ហេតុ​ពិភាក្សា ស្តីពី ការសិក្សា​អង្កេត​បឋម​សម្រាប់​គម្រោង​ព​ង្រឹ​ក​សមត្ថភាព សេវា​ដឹកជញ្ជូន​សាធារណៈ​ដោយ​រថយន្តក្រុង ក្នុង​រាជធានី​ភ្នំពេញ​រវាង​សាលា​រាជធានី​ភ្នំពេញ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តជាតិ​ជប៉ុន (Jica) ត្រូវបាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ សាលា​រាជធានី​ភ្នំពេញ​។​

​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ មានប្រសាសន៍ថា គម្រោង​សិក្សា​នេះ​នឹងត្រូវ​ផ្តោតលើ ៤​ចំណុច​សំខាន់ គឺ​១ ការសិក្សា​តំបន់​ខ្សែ​រថ​ដែលមាន​កម្មករ សិស្ស​និស្សិត អ្នកធ្វើការ និង​អាជីវករ ទី​២ ចំនួន​និង​ប្រភេទ​រថយន្ត​ដែល​ធានា​ឲ្យ​សមស្រប​ទៅនឹង​ចំនួន​មនុស្ស​ទីកន្លែង និង​ផ្លូវ​ដែល​រថយន្ត​ចល័ត​ទៅមក ទី​៣ សិក្សា​ពី​ចំណតរថយន្ត​ក្នុង​ក្រុង​ហើយ​ភ្ជាប់​ទៅនឹង​ចំណតរថយន្ត​ដែល​មកពី​តាម​បណ្តា​ខេត្ត និង​ទី​៤ ការងារ​គ្រប់គ្រង​ទាំង​បុគ្គលិក​និង​រថយន្ត​។

​លោក​អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា ឆ្លងតាម​ការដាក់​ឲ្យ​អនុវត្ត​សាកល្បង សេវា​រថយន្តក្រុង​ទាំង​៣​ខ្សែ​មកនេះ មិនទាន់​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​អ្នកធ្វើដំណើរ ហើយ​ចំណូល​ដែល​បានមក​នៅ​ពុំទាន់​មាន​តុល្យភាព​ចំពោះ​ការចំណាយ​។

​លោក​បាន​បន្តថា ផែនការ​ឆ្នាំ​២០១៦​នេះ នឹង​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​អេ​ឡិច​ត្រូវ​និ​ច​តាមរយៈ ឆូត​កាត​នៅពេល​ឡើង​ជិះ​រថយន្ត ដើម្បី​កាត់បន្ថយ​ចំនួន​បុគ្គលិក​។ ជាមួយគ្នានេះ​នឹង​ពិនិត្យ ឡើងវិញ​ពី​គោលនយោបាយ​អនុគ្រោះ​មិន​យក​ថ្លៃ​ចំពោះ​កូនសិស្ស ព្រះសង្ឃ ជនពិការ និង ចាស់ជរា​ ។​

​លោក​គែន​ជី មុ​រ៉ា​តា ប្រធាន​ក្រុម​សិក្សា​គម្រោង​របស់​អង្គការ​ចៃ​ការ​បាន​មានប្រសាសន៍ថា ម​ធ្យោ​បា​ដឹកជញ្ជូន​សាធារណៈ​ដែល​ធ្វើដំណើរ​រួមគ្នា​នេះ ជា​យន្តការ​ឆ្លើយតប​ចំពោះមុខ ដើម្បី កាត់បន្ថយ​ការធ្វើដំណើរ​ដោយ​ឯកជន​នាំឲ្យមាន​ការកកស្ទះ​ចរាចរណ៍​កើតឡើង​។ លោក សន្យាថា នឹង​ព​ន្លឿ​ន​ការសិក្សា​ឲ្យ​ចប់​នៅពេល​ឆាប់ៗ​នេះ ដើម្បី​ឆ្លើយតបឲ្យទាន់​សភាព ការអភិវឌ្ឍន៍​របស់​រាជធានី​ភ្នំពេញ​៕

អភិបាល​រាជធានី និង​ចៃ​កា​ជប៉ុន ចុះហត្ថលេខា​លើ​គម្រោង​ព​ង្រឹ​ក​សមត្ថភាព​សេវា​ដឹកជញ្ជូន​សាធារណៈ​

អភិបាល​រាជធានី និង​ចៃ​កា​ជប៉ុន ចុះហត្ថលេខា​លើ​គម្រោង​ព​ង្រឹ​ក​សមត្ថភាព​សេវា​ដឹកជញ្ជូន​សាធារណៈ​

អភិបាល​រាជធានី និង​ចៃ​កា​ជប៉ុន ចុះហត្ថលេខា​លើ​គម្រោង​ព​ង្រឹ​ក​សមត្ថភាព​សេវា​ដឹកជញ្ជូន​សាធារណៈ​