Samsung នៅតែឈរនៅលេខរៀងទី១ លក់ស្មាតហ្វូន ច្រើនជាងគេទៅកាន់ ទីផ្សាពិភពលោក

បច្ចេកវិទ្យា៖ ក្រុមហ៊ុនផលិតទូរស័ព្ទ កូរ៉េខាងត្បូង បាននាំចេញស្មាតហ្វូន សរុបចំនួន ៨៥.៦ លានគ្រឿង សម្រាប់ឆមាសទី៤ ក្នុងឆ្នាំ២០១៥  នេះបើយោងតាមទិន្នន័យ ចុងក្រោយ របស់ IDC ដែលចុះផ្សាយដោយ gsmarena ។

កាលពីឆ្នាំ២០១៤ គិតត្រឹមឆមាសទី៤ ដូចគ្នា ក្រុមហ៊ុន Samsung លក់ស្មាតហ្វូនចេញ បានតែ ៧៥.១គ្រឿងតែប៉ុណ្ណោះ ហើយឆ្នាំ ២០១៥ លក់បាន ៨៥.៦ លានគ្រឿង ដោយចំនួននេះ ធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាផលិត ទូរស័ព្ទមួយនេះ

ស្ថិតនៅក្នុងបញ្ជីលំដាប់ កំពូលដែលលក់ចេញស្មាតហ្វូន ច្រើនជាងគេ ។ចំណែកក្រុមហ៊ុនផលិត ស្មាតហ្វូន Apple ស្ថិតនៅលំដាប់ទី២ ដោយលក់ចេញ បានតែ ៧៤.៨ លានគ្រឿងតែប៉ុណ្ណោះ ។

បើសិនគិតមួយឆ្នាំពេញ ក្រុមហ៊ុន Samsung ក៏ឈរនៅលេខរៀងទី ១ ដោយលក់ចេញស្មាតហ្វូន ចំនួន ៣២៥លានគ្រឿង  ហើយ Apple លក់ស្មាតហ្វូនចេញ ២៣១ លានគ្រឿង  ហើយក្រុមហ៊ុនស្ថិតនៅលេខរៀងទី ៣គឺ Huawei លក់ចេញស្មាតហ្វូន ១០៦.៦ លានគ្រឿង  ខណៈដែល Lenovo និង Xiaomi ស្ថិតនៅលេខរៀងទី៤ និង៥ លក់ស្មាតហ្វូនចេញ ៧៤ លានគ្រឿង និង ៧០.៨ លានគ្រឿង។

សរុបទឹកប្រាក់ដែលនាំចេញ ស្មាតហ្វូនទៅកាន់ពិភពលោកមានចំនួន ១.៤ពាន់លានដុល្លារ ដែលឡើង១០.១ភាគ បើធៀបនិងឆ្នាំ២០១៤៕

Samsung នៅតែឈរនៅលេខរៀងទី១ លក់ស្មាតហ្វូន ច្រើនជាងគេទៅកាន់ ទីផ្សាពិភពលោក

  • Samsung នៅតែឈរនៅលេខរៀងទី១ លក់ស្មាតហ្វូន ច្រើនជាងគេទៅកាន់ ទីផ្សាពិភពលោក已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/01/29  Category:កីឡា