Huawei ម៉ូដែល Honor Holly 2 Plus ចាប់ផ្តើមបង្ហាញ វត្តមាននៅក្រុងញ៉ូវដេលី

បច្ចេកវិទ្យា៖ ដូចការរំពឹងទុក ស្មាតហ្វូនក្រុមហ៊ុន Huawei ម៉ូដែល Honor Holly 2 Plus បានបង្ហាញជាផ្លូវការនៅ ទីក្រុងញ៉ូវដេលី ប្រទេសឥណ្ឌា ។នេះបើយោងតាម gsmarena ចុះផ្សាយនៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦។

ស្មាតហ្វូនស៊េរីថ្មីនេះ នឹងបំពាក់ភ្ជាប់មកជាមួយ នឹងអង្គចងចាំ ២ជីហ្គាបាយ និង អាចបន្ថែមអង្គចងចាំ ១៦ជីហ្គាបាយ ឬក៏អាចបន្ថែមអង្គចងចាំ ១២៨ ជីហ្គាបាយ តាមរយៈរន្ធ MicroSD ។ សម្រាប់ Honor Holly 2 Plus នេះក៏បំពាក់ដោយកាម៉េរ៉ា ផ្នែកខាងក្រោយ ១៣មេហ្គាភិចសែល និង កាម៉េរ៉ាខាង មុខ៥មេហ្គាភិចសែល ហើយវាមានថាមពលថ្ម 4,000mAh  ។

សម្រាប់គ្រឿងបរិក្ខា ផ្នែកខាងក្នុង ផ្គត់ផ្គង់លើប្រព័ន្ធ ដំណើរការ Honor Holly 2 Plus  ត្រូវបានបំពាក់ដោយបន្ទះ ឈីប MediaTek MT6735P SoC  ចំនួន ៦៤ប៊ីត និង ស៊ីភីយូ quad-core  និង Mali 720 GPU ហើយសម្រាប់អេក្រង់ វិញមានទំហំ ៥អ៊ីញ លក្ខណៈ  HD IPS  ។

លក្ខណៈពិសេសរបស់ Honor Holly 2 Plus អាចប្រើប្រាស់ស៊ីមពីរ  ជម្រើសការតភ្ជាប់មាន 4G LTE, Wi-Fi, Bluetooth, GPS/A-GPS/GLONASS, និង MicroUSB ហើយវាក៏អាចប្រើប្រាស់ជាមួយនិងបណ្តាញ  CDMA ផងដែរ។

ខណៈបង្ហាញ រូបរាងនៅទីក្រុងញ៉ូវដេលី ថ្មីៗនេះ Honor Holly 2 Plus មិនត្រូវបានទម្លាយតម្លៃ ទៅកាន់ទីផ្សារនោះទេ ប៉ុន្តែគេទស្សន៍ទាយ ដោយក្តីរំពឹងថា វានឹងមានតម្លៃ ១៤៥ ដុល្លារអាម៉េរិក ៕

Huawei ម៉ូដែល Honor Holly 2 Plus ចាប់ផ្តើមបង្ហាញ វត្តមាននៅក្រុងញ៉ូវដេលី

  • Huawei ម៉ូដែល Honor Holly 2 Plus ចាប់ផ្តើមបង្ហាញ វត្តមាននៅក្រុងញ៉ូវដេលី已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/01/29  Category:កីឡា