លេច​មុខ​តារា​ថៃ តួ​ដណ្តើម​សង្សារ​គេ​​​​ក្នុង​កុន​ខ្មែរ

លេច​មុខ​តារា​ថៃ តួ​ដណ្តើម​សង្សារ​គេ​​​​ក្នុង​កុន​ខ្មែរ

តារា​ម៉ូដែល​ថៃ​​កញ្ញា Focus ប្រាប់​ថា​ នាង​សម្តែង​ជា​តួ​ដណ្តើម​សង្សារ​គេ​​​ក្នុង​រឿង​ខ្មែរ ​”ក្រមុំ​៣១ កំឡោះ​៥២” ដែល​ទើប​ដាក់​សម្ពោធ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នៅ​រោង​ភាពយន្ត​ Major Cineplex By Cellcard​។

 

ថ្លែង​​ជា​ភាសា​ខ្មែរ​បាន​បន្តិច​បន្ទួច​កញ្ញា​ Focus បាន​ប្រាប់​ពី​អារម្មណ៍​សប្បាយ​រីករាយ​​​ដែល​បាន​ចូល​រួម​សម្ដែង​ជា​មួយ​តារា​ខ្មែរ​ ជាពិសេស​​ពួក​គេ​ទទួល​ស្វាគមន៍​នាង​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

 

លេច​មុខ​តារា​ថៃ តួ​ដណ្តើម​សង្សារ​គេ​​​​ក្នុង​កុន​ខ្មែរ

 

“ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ចូល​រួម​សម្ដែង​ជាមួយ​តារា​ខ្មែរ ហើយ​ពួក​គាត់​ស្វាគមន៍​ និង​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ខ្ញុំ​ណាស់​ ចង់​ប្រាប់​ថា​អរគុណ​”។

 

ទោះ​ជា​យ៉ាង​ណា ម៉ូដែល ថៃ​ កញ្ញា Focus បន្ត​ឲ្យដឹង​ទៀត​ថា​ ទោះ​បី​ជា​សម្ភារៈ​មិន​ទាន់​មាន​គ្រប់​គ្រាន់​ដូច​ប្រទេស​ជិត​ខាង​ក្តី​ ប៉ុន្តែ​កុន​ខ្មែរ​មាន​ការ​រីក​ចម្រើន​ជាង​មុន​ឆ្ងាយ​ណាស់ ជា​ពិសេស​ខាង​ការ​សម្ដែង​មិន​ដូច​ពី​មុន។

 

លេច​មុខ​តារា​ថៃ តួ​ដណ្តើម​សង្សារ​គេ​​​​ក្នុង​កុន​ខ្មែរ

 

Focus បន្ថែម៖ “​ខ្ញុំ​យល់​ថា​កុន​ខ្មែរ​ឥឡូវ​នេះ​មាន​ការ​រីក​ចម្រើន​ច្រើន​ បើ​ប្រៀប​ធៀប​ជាមួយ​ប្រទេស​ខ្ញុំ​ គឺ​មិន​ខុស​គ្នា​អី​នោះ​ទេ គ្រាន់​តែ​សម្ភារៈមិន​សូវ​មាន​គ្រប់​គ្រាន់​ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ការ​សម្តែង​ និង​ការ​ដឹក​នាំ​របស់​ខ្មែរ​​​នៅ​តែ​ល្អ​ “។

 

​​​លោក នាង ​គួន​ណូ​ចិត្រា​ (Jimi ROY) ប្រធាន​គ្រប់គ្រង​ផលិតករ​ បាន​ប្រាប់​ពី​មូល​ហេតុ​ដែល​ជ្រើស​រើស​យក​កញ្ញា Focus មក​សម្ដែង​ ​ក៏​ដោយសារ​សាច់​រឿង​តម្រូវ​ឲ្យ​តួ​ឯក​ប្រុស​ជា​បុរស​ដែល​មាន​នារី​ចោម​រោម​ស្រលាញ់​ច្រើន​ មាន​ទាំង​ក្នុង​ និង​នៅ​ក្រៅ​ស្រុក​ ម្យ៉ាង​លោក​ធ្លាប់​បាន​ជួប​ស្គាល់​គ្នា​ជាមួយ​ កញ្ញា Focus ​ក៏​បាន​អញ្ជើញ​នាង​មក​សម្ដែង​​ជា​តួ​ឈ្នានីស​ដណ្តើម​សង្សារ​គេ​ក្នុង​រឿង​ ” ក្រមុំ​៣១ កំឡោះ​៥២” តែ​ម្តង​ទៅ​៕

 

បេនីយ៉ាំង ស្លន់​…ពេល​ថើប​មាត់​គ្នា​ជាមួយ​ ទេព​ រិន្ទដារ៉ូ

អត្ថបទ​៖ ថា ម៉ា​លីដា