ក្រសួង​ប្រៃសណីយ៍ ចាប់ផ្តើមប្រើ​​ប្រព័ន្ធ​កុំព្យូទ័រ FusionCloud Destop បច្ចេកវិទ្យា​ថ្មី​ទំនើប​ចុងក្រោយ​

ភ្នំពេញ: ក្នុង​ពិធី​ប្រគល់​ទទួល ឧបករណ៍​ប្រព័ន្ធ​កុំព្យូទ័រ FusionCloud Destop ដែល​បាន​ប្រារព្វ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ នា​ទីស្តីការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក​ជា ម៉ានិត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​(ICT) បានធ្វើ​របាយការណ៍​ជម្រាបជូន​អង្គពិធី​ទាំងមូល​ថា​៖ FusionCloud Destop គឺជា​បច្ចេកវិទ្យា​ថ្មី​ទំនើប​ចុងក្រោយបង្អស់​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ហួ​វៃ ឬ​ហៅថា  “​បច្ចេកវិទ្យា​ពពក​”​។

​លោក​ជា ម៉ានិត បាន​លើកឡើងថា FusionCloud Destop មានគុណ​សម្បត្តិ​ច្រើន​ប្រការ​ដូចជា ទិន្នន័យ​នានា​ត្រូវបាន​រក្សាទុក​ក្នុង​ម៉ាស៊ីន​មេ​តែមួយ និង​ត្រូវបាន​ការពារ​សន្តិសុខ​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​, អ្នកប្រើប្រាស់​អាច​ទាញយក​ទិន្នន័យ​របស់ខ្លួន​មក​ប្រើ​បាន​នៅ​គ្រប់​ទីកន្លែង ដោយ​គ្រាន់​តែមាន​គណនី​ផ្ទាល់ខ្លួន​មួយ​សម្រាប់​ចុះឈ្មោះ​ចូល​ប្រើប្រាស់​តាមរយៈ​ម៉ាស៊ីន​កូន​ណាមួយ ឬ​ស្មា​ត​ហ្វូ​ន​ក៏បាន​, កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​ប្រមាណ ៧០% (​ប្រៀបធៀប​នឹង​ការប្រើប្រាស់​កុំព្យូទ័រ​លើ​តុ​ធម្មតា​), និង​កាត់បន្ថយ​ចំណាយ​ក្នុង​ការទិញ Software និង​Hardware​។​

​លោក រេ​ន ជាន​យុន (Ren Jianyun) តំណាង​ក្រុមហ៊ុន​ហួ​វៃ បាន​ថ្លែង​ជម្រាប​អង្គពិធី​ទាំងមូល​ថា លោក​មាន​ជំនឿ​ជឿជាក់ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា FusionCloud Destop ដែល​ក្រុមហ៊ុន​បានប្រគល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ ICT និង​រដ្ឋាភិបាល​អេ​ឡិច​ត្រូ​និ​ច​(E-government)​នៅ​កម្ពុជា​។ ក្រុមហ៊ុន​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា ដើម្បី​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា  ICT ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។

​ថ្លែង​ទៅកាន់​អ្នកចូលរួម​ក្នុង​ពិធី​ទាំងអស់ លោក​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បានប្រគល់ FusionCloud Destop ចំនួន​៥០០​គ្រឿង និង​ម៉ាស៊ីន​មេ​មួយគ្រឿង សរុប​ជា​ទឹកប្រាក់​ប្រហែល​៧ សែន​ដុល្លារ​អាមេរិក ដែល​ក្រុមហ៊ុន​ហួ​វៃ​បានប្រគល់​ជូនទៅ​សម្តេច​តេ​ជោ មក​ឲ្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ជា​អ្នកគ្រប់គ្រង និង​ចាត់ចែង​ប្រើប្រាស់​។ លោក​ក៏​សូម​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​ក្រុមហ៊ុន​ហួ​វៃ ដែល​តែង​បានផ្តល់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ក្នុងការ​អភិវឌ្ឍ​វិស័យ ICT នៅ​កម្ពុជា​រួមមាន​ទាំង​ការផ្តល់​សម្ភារៈ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ពាក់ព័ន្ធ​នឹង​វិស័យ​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​។​

​លោក​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​គូសបញ្ជាក់​បន្ថែមថា កិច្ចសហការ​រវាង​ក្រសួង​ជាមួយនឹង​ក្រុមហ៊ុន​ហួ​វៃ​នាពេល​កន្លងមក គឺជា​ផ្លែផ្កា​នៃ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយនឹង​ប្រទេស​ចិន​។ លោក​សូម​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមហ៊ុន​ហួ​វៃ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នាពេល​កន្លងមក ហើយ​សង្ឃឹមថា ក្រុមហ៊ុន​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​នេះ​បន្ថែមទៀត ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ ICT នៅ​កម្ពុជា ក្នុង​បរិការណ៍​ដែល​អាស៊ាន​បាន​ក្លាយជា​សហគមន៍​សេដ្ឋកិច្ច​តែមួយ​៕