ក្រុមចោរ កាច់ករម៉ូតូ អុកឡុកក្រុង ព្រះសីហនុ កន្លងមកត្រូវ នគរបាលបង្រ្កាប

ព្រះសីហនុ៖ ក្រុមចោរកាច់ករម៉ូតូ មួយសំបុកនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ម៉ោង១៦និង០០នាទី ត្រូវបានកម្លាំង ការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ ឌនៃស្នងការខេត្ត សហការជាមួយកម្លាំងអធិការនគរបាលក្រុង ព្រះសីហនុ ចេញប្រតិបត្តិការចាប់នៅខាងក្រោយ ផ្សារលើ ស្ថិតនៅក្នុងភូមិ០១ សង្កាត់ លេខ០៤ ក្រុងខេត្ត ព្រះសីហនុ ពីបទចោរកម្ម (កាច់បំបែកសោរកម៉ូតូ) កាលពីម៉ោង០២ទៀបភ្លឺ ចូលថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៦ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានថ្លែងថា ជនសង្ស័យដែលចាប់បានមានឈ្មោះ ដូចខាងក្រោម៖ ១. ឈ្មោះ ថាច់ ចាន់ធឿន ហៅគា ភេទប្រុស អាយុ២៧ឆ្នាំ ២. ឈ្មោះ លឿង លី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនិងទីលំនៅ មិនពិតប្រាកដ (ជាមេក្លោង) ហើយមានដីកា ចាប់ខ្លួន ឃុំខ្លួនលេខ ២១៤៨ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១១ ពីបទលួច នៅភូមិ០១ សង្កាត់លេខ០៤ ក្រុងខេត្តព្រះសីហនុ ។

លោកស្នងការ បានបញ្ជាក់ថា ជនសង្ស័យនេះនៅពេលយើងបញ្ជាឱ្យវាឈប់ តែវាមិនឈប់ហើយរត់ ខណ:នោះកម្លាំងយើងបាន បាញ់ គំរាម០១គ្រាប់ ចុចដី បណ្តាលឱ្យផ្លាតត្រូវជើងខាងឆ្វេង (របួសស្រាល) បច្ចុប្បន្នសំរាកនៅមន្ទីពេទ្យបង្អែក ខេត្តព្រះសីហនុ ។ ៣.ឈ្មោះ មឿន ភាព ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនិងទីលំនៅ មិនពិតប្រាកដ (ធ្លាប់ជាប់ ពន្ធនាគាររយះពេល៧ខែ ពីបទចោរកម្ម លួចកាច់បំបែកសោរកម៉ូតូ ចេញពីពន្ធនាគារ ខែមេសា ឆ្នាំ២០១៤) គឺជា មុខសញ្ញាដ៏សកម្មក្នុងការលួចកាច់ករម៉ូតូកន្លងមក ។

ចំពោះវត្ថុតាងចាប់យកបាន៖ ១.ម៉ូតូចំនួន០៣គ្រឿង (០២ គ្រឿងជាមធ្យោបាយធ្វើសកម្មភាព និង០១គ្រឿងទៀត ម៉ាកC125 សេរីឆ្នាំ២០១១ ជាផលនៃអំពើចោរកម្ម) ។ ២.ដែកសម្រាប់កាច់បំបែកសោរកម៉ូតូចំនួន០២ ។ ៣.ដង្កាប់ ០១ ។ ៤.ស្លាកលេខ ០១ ។ ៥.ប្រដាប់សេពគ្រឿង ញៀនមួយចំនួនធំ ។ បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើយើងកំពុងបន្តនិតិវិធី ៕