ឆាឆ្អឹងជំនីជ្រូកខ្ទឹមសបំពងសែនឆ្ងាញ់

ឆាឆ្អឹងជំនីជ្រូកខ្ទឹមបំពង ចង់​ដឹង​ថា​មាន​រស់​ជាតិ​ឆ្ងាញ់យ៉ាងណា​នោះ អាច​សាក​ល្បង​រៀន​ធ្វើ​ជា​មួយ​ មង្គល​ការ ទាំង​អស់​គ្នា​ដូច​ខាង​ក្រោម​៖

 

ឆាឆ្អឹងជំនីជ្រូកខ្ទឹមសបំពងសែនឆ្ងាញ់

 

+ គ្រឿងផ្សំ៖

- ឆ្អឹងជំនីជ្រូក កន្លះគីឡូ កាត់ដុំៗ
-​​ ខ្ទឹមបំពង ២-៣ស្លាបព្រាបាយ
-​​ ប្រេងខ្យង ១ស្លាបព្រាបាយ
-​​ ស្ករសត្នោត ១ស្លាបព្រាបាយ
-​​ ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
-​​ ទឹកត្រី កន្លះស្លាបព្រាបាយ
- ម្រេច កន្លះសា្លបព្រាកាហ្វេ
- ប្រេងឆា ២ស្លាបព្រាបាយ

- ជីវ៉ាន់ស៊ុយ ៣ដើមហាន់

 

+ វិធីធ្វើ៖
១. ដំបូង​យក​ឆ្អឹងជំនីជ្រូកមក​ប្រឡាក់​ជា​មួយ ទឹកស៊ីអ៊ីវ, ទឹកត្រី, ប្រេងខ្យង, ស្ករត្នោត និងម្រេច ឲ្យ​ចូល​គ្នា​សព្វ។
២. ​​យក​ប្រេងឆា​ដាក់​ចូល​ក្នុង​ខ្ទះ​ទុក​ឲ្យ​ក្តៅ​ ដាក់​សាច់​ដែល​ប្រឡាក់​គ្រឿង​​ចូល​។​
៣. ឆា​ត្រឡប់​វា​រហូត​ទាល់​តែ​​​ឆ្អិន បន្ទាប់​មក​ដាក់​ជីវ៉ាន់ស៊ុយឆា​ត្រ​ឡប់​​បន្តិច​ទៀត​ ​ដាក់​ខ្ទឹម​​បំពង​ពី​លើ​អាច​ញ៉ាំ​បាន​ហើយ៕

ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ឆាឆ្អឹងជំនីជ្រូកខ្ទឹមសបំពងសែនឆ្ងាញ់