ដឹកថៅកែមកមើលបុគ្គលិកឈ្លោះគ្នា ចុះពីរថយន្ត ដកកំាភ្លើង រាលកៃបាញ់ត្រូវមេកា

ភ្នំពេញ៖ បុរសជាអ្នកបើករថយន្តឲ្យម្ចាស់ភោជនីយដ្ឋានផែថ្ម ម្នាក់ បានរត់គេចខ្លួនបាត់ បន្ទាប់ពីបានដឹកថែកែរបស់ខ្លួន មកមើលបុគ្គលិកឈ្មោះប្រកែកគ្នានៅហាង រួចចុះពីរថយន្តហើយដកកំាភ្លើងខ្លី មកកាន់នឹងដៃ ស្រាប់តែ រាលដៃ បាញ់ត្រូវចំមេការម្នាក់បណ្តាលឲ្យរបួសកំភួនជើងឆ្វេង។

អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ក្រោយបង្កហេតុផ្ទុះអាវុធរាលកៃកំាភ្លើង បាញ់ត្រូវមេការ បណ្តាលឲ្យរបួសនៅម៉ោងប្រមាណ ១៤៖១៥នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅត្រូវចំណុចភោជនីយដ្ឋានផែថ្ម ផ្លូវលេខ៨២ កែងផ្លូវលេខ៣៩ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជនបង្កបានរត់គេចខ្លួនបាត់ ដោយឡែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរកាល់ម៉ែត។

អាជ្ញាធរមូលដ្ឋាន បានបន្តទៀតថា ជនបង្កឈ្មោះ ហោ ត្រាយ ជាអ្នកបើករថយន្តឲ្យម្ចាស់ភោជនីយដ្ឋានផែថ្ម ឈ្មោះ ចេង ហុង ឯជនរងគ្រោះ ឈ្មោះ ឈួង សុខហៀង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមេការភោជនីយដ្ឋានផែថ្ម ស្នាក់នៅហាងផែថ្ម រងរបួស ១គ្រាប់ចំកំភួនជើងខាងឆ្វេង។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលឈានដល់ការផ្ទុះអាវុធនេះ ជនបង្ក ហោ ត្រាយ បានចៅហ្វាយនាយរបស់ខ្លួន ឈ្មោះ ចេង ហុង មកមើលបុគ្គលិកហាងកើតទំនាស់ឈ្លោះគ្នា ពេលមកដល់ហាង ហោ ត្រាយ បានចុះពីរថយន្ត រួចដកអាវុធខ្លីម៉ាក GLOCK មកកាន់នឹងដៃអាម៉េ ដោយដោះគ្រាប់ចេញ ប៉ុន្តែ ភ្លាមនោះមិនដឹងយ៉ាងម៉េច ក៏ឮសូរស្នូរផ្ទុះ ១គ្រាប់ បណ្តាលឲ្យត្រូវ ឈួន សុខហៀង របួសកំភួនជើងឆ្វេង រួចជនបង្កបានគេចខ្លួនបាត់៕

ដឹកថៅកែមកមើលបុគ្គលិកឈ្លោះគ្នា ចុះពីរថយន្ត ដកកំាភ្លើង រាលកៃបាញ់ត្រូវមេកា
ដឹកថៅកែមកមើលបុគ្គលិកឈ្លោះគ្នា ចុះពីរថយន្ត ដកកំាភ្លើង រាលកៃបាញ់ត្រូវមេកា
ដឹកថៅកែមកមើលបុគ្គលិកឈ្លោះគ្នា ចុះពីរថយន្ត ដកកំាភ្លើង រាលកៃបាញ់ត្រូវមេកា

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត