ជប៉ុន ដាក់បង្ហាញ យន្ដហោះចម្បាំង បំបាំងកាយ ជាលើកដំបូង ហើយគ្រោងហោះហើរ ខែក្រោយ

ជប៉ុន៖ នៅថ្ងៃព្រហស្បតិ៍នេះ ជប៉ុនបានដាក់បង្ហាញ រូបភាពយន្ដហោះចម្បាំង បំបាំងកាយជាលើកដំបូងរបស់ខ្លួន ហើយគ្រោងនឹងធ្វើការហោះហើរ សាកល្បងនៅខែក្រោយនេះ វាក៏ជាអ្វីដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល នៅដើមឆ្នាំ២០១៦ នេះចំពោះប្រទេស មហាអំណាច មួយចំនួន។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នេះដោយដកស្រង់ប្រភពពីក្រសួងការពារជាតិ ជប៉ុនបន្ដទៀតថា នេះជាការបង្ហាញពីការអភិវឌ្ឍន៍ ក្នុងស្រុកនៃយន្ដហោះចម្បាំងប្រភេទ X-2 ជាមួយនឹងប្រព័ន្ធគេចរ៉ាដា នៅព្រលានយន្ដហោះជិតទីក្រុង ភាគកណ្ដាលកូម៉ាកៃ។

ប្រភពខាងលើបានបន្ដទៀតថា ការហោះហើរសាកល្បងលើកដំបូងនេះ នឹងធ្វើឡើងនៅពាក់កណ្ដាល ខែកុម្ភៈ ឆ្នាំ២០១៦ នេះមុនពេលយន្ដហោះនេះត្រូវបញ្ជូន ទៅកាន់ក្រសួងការពារជាតិ នៅចុងខែមីនា ខាងមុខនេះ។

គួរបញ្ជាក់ថា យន្ដហោះចម្បាំងបំបាំងកាយ X-2 ជាផលិតផលរបស់ក្រុមហ៊ុនឧស្សាហកម្មធន់ធ្ងន់ មីតស៊ុយប៊ីស៊ី ជាមួយនឹងប្រវែង ១៤,២ម៉ែត្រ ទទឹង ៩,១ម៉ែត្រ និងត្រូវបានរចនាឡើងតាមលំនាំរបស់យន្ដហោះចម្បាំង F-2 អាមេរិក និងក៏ជាកិច្ចសហការជាមួយអាមេរិកដែរ ៕

ជប៉ុន ដាក់បង្ហាញ យន្ដហោះចម្បាំង បំបាំងកាយ ជាលើកដំបូង ហើយគ្រោងហោះហើរ ខែក្រោយ