អគ្គិភ័យ​លេប​ផ្ទះ​៤ ខ្នង និង ឃ្លាំង​មីសួ​នៅ​បឹងទំពុន​

Doliprane TVC

រាជធានី​ភ្នំពេញ : លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន ៤ ខ្នង ដែល​សង់​ឡើង​ពី​ឈើ​ប្រក់ស​ង្ក័​សី និង ឃ្លាំង​ស្តុក​មីសួមួយកន្លែង​ដែលសង់​​ពី​ដែក​ហ៊ុំព័ទ្ធ​ជុំវិញ ត្រូវបាន​មហន្តរាយ​ដោយ​អគ្គីភ័យ​ឡេ​ប​ត្របាក់អស់​ហ្មត់ ២ ខ្នង និង ២ ខ្នង​ទៀត​ត្រូវ​ឆាបឆេះ​អស់ ៥០ ភាគរយទម្រាំងពន្លត់បាន កាលពី​វេលា​ម៉ោង ១៣ និង ៣០​នាទី​រសៀល​ថ្ងៃទី ២៦ មករា ឆ្នាំ ២០១៦ ។

អគ្គិភ័យ​លេប​ផ្ទះ​៤ ខ្នង និង ឃ្លាំង​មីសួ​នៅ​បឹងទំពុន​

ហេតុការណ៍នេះកើតឡើងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ ៣៧១ ទល់មុខ​ក្រុមហ៊ុន​ជីក​ម៉ុង ក្នុងភូមិ​ត្នោតជ្រុំ ១ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

អគ្គិភ័យ​លេប​ផ្ទះ​៤ ខ្នង និង ឃ្លាំង​មីសួ​នៅ​បឹងទំពុន​

​បើតាម​ប្រភពព័ត៌មាន​ពី​អ្នកស្រុក​នៅក្បែរ​កន្លែងកើតហេតុ​បាន​រៀបរាប់​ឱ្យដឹងថា មុនពេល​មាន​អគ្គិភ័យ​ឆាបឆេះ គេ​ស​ង្គេ​ត​ឃើញ​មាន​ផ្សែងហុយ​ខ្មួរ​ខ្មាញ់​ហុយ​ចេញពី​ក្នុងផ្ទះ​កោស​ជប់​មួយ​ខ្នង យីហោ ស្រី​នាង ( សង់​ពី​ឈើ ) ខ​ណៈដែល​ម្ចាស់​មិន​នៅ ។ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់​តែមាន​ជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​ខ្លាំង​ឡើង​តែម្តង បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្បែរ​នោះភ័យ​ស្លន់ស្លោរ ក៏រាយការណ៍​ដល់​សមត្ថ​កិច្ច​មូលដ្ឋាន​ឱ្យជួយអន្តរាគមន៍បន្ទាន់ ។

អគ្គិភ័យ​លេប​ផ្ទះ​៤ ខ្នង និង ឃ្លាំង​មីសួ​នៅ​បឹងទំពុន​

​លោក ព្រហ្ម យ៉​ន ប្រធានការិយាល័យ​ពន្លត់ និង បង្កា​គ្រោះ​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញបានឱ្យដឹងថា ជុំវិញ​គ្រោះ​អគ្គិភ័យ​ខាងលើនេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​ចំនួន ១០​ គ្រឿង បាញ់​ទឹក​អស់ ១៣ ឡាន និង ប្រើប្រាស់​ពេលវេលា​ជាង ១ ម៉ោង ​ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ ១០០ គាគ​រយ មិន​បណ្តាលឱ្យ​អណ្តាតភ្លើង​ឆាបឆេះ​រាលដាល​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ផ្សេងទៀត​ដែល​នៅក្បែរនោះ ។ ក្នុង​ហេតុការណ៍​នេះដែរ ក៏​មិនបាន​បណ្តាលឱ្យមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងរបួស​ឡើយ ប៉ុន្តែសមត្ថកិច្ច​ជំនាញ​អគ្គិភ័យ ២ នាក់​ត្រូវ​រងរបួស​ស្រាល ខណៈ​ព្យាយាម​វាយ​បំបែក​កញ្ចក់​ដើម្បី​បាញ់​ទឹក​ពន្លត់​នៅ​ខាងក្នុង ។​

អគ្គិភ័យ​លេប​ផ្ទះ​៤ ខ្នង និង ឃ្លាំង​មីសួ​នៅ​បឹងទំពុន​

អគ្គិភ័យ​លេប​ផ្ទះ​៤ ខ្នង និង ឃ្លាំង​មីសួ​នៅ​បឹងទំពុន​

អគ្គិភ័យ​លេប​ផ្ទះ​៤ ខ្នង និង ឃ្លាំង​មីសួ​នៅ​បឹងទំពុន​

​ជុំវិញ​អគ្គិភ័យ​ខាងលើ ជា​ជំហាន​ដំបូង​សមត្ថកិច្ច​សន្និដ្ឋានថា បណ្តាលមកពី​ទុស្សេ​ចរន្ត​អគ្គីសនី តែ​មូលហេតុ​ច្បាស់លាស់​ត្រូវ​រង់ចាំ​ធ្វើ​កោ​ល​ស្យ​វិ​ច្ច័​យ​នៅពេល​ក្រោយ ៕

( ប្រភព :  TV5​ )