ត្រីធូណាយន្ត ត្រូវបានគេបង្កើត ឡើងសម្រាប់ស្រាវជ្រាវ ជីវិតនៅក្រោមទឹក

រដ្ឋមីស៊ីស៊ីពីៈ ក្រសួងសន្តិសុខ Homeland សហរដ្ឋអាមេរិកនិយាយថា ពួកគេកំពុងតែបង្កើត ត្រីធូណាយន្ត ដើម្បីធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យតំបន់ក្រោមទឹក ណាដែលតូចចង្អៀត ព្រមទាំងមានភាពពិបាក សម្រាប់អ្នកស្រាវជ្រាវក្នុង ការធ្វើដំណើរទៅដល់។

ក្រសួងបច្ចេកវិទ្យា និង វិទ្យាសាស្រ្តបានធ្វើ សេចក្តីរាយការណ៍ថា ការច្នៃប្រឌិត និងការបង្កើតគ្រឿងយន្តនេះ មានរូបរាងដូចជាត្រីធូណាពិតៗ ដែលវាជាប្រភេទត្រីដែល អាចធ្វើចលនារហ័សជាងគេបំផុត។ ម្យ៉ាងវិញទៀត គ្រឿងយន្តចេះហែល ដែលត្រូវបានគេដាក់ឈ្មោះថា BIOSwimmer ត្រូវបានគេច្នៃឡើងជា គ្រឿងយន្តដ៏ខ្លាំងមួយ ដោយវាអាចប្រយុទ្ធ និងស៊ូទ្រាំជាមួយនឹង បរិយាកាសអាក្រក់ៗ មួយចំនួននៅក្រោម បាតសមុទ្រជ្រៅ ដែលមនុស្សមិនអាច ធ្វើដំណើរទៅដល់។ គួរបញ្ជាក់ដែរថា BIOSwimmer ប្រើប្រាស់ថាមពលអាគុយ និងត្រូវបានគេច្នៃ ឡើងសម្រាប់ប្រើប្រាស់នៅក្នុងបេសសកម្មណា ដែលត្រូវប្រើរយៈពេលយូរ។

ទន្ទឹមនឹងនេះដែរ វាត្រូវមានការតភ្ជាប់ ជាមួយនឹងប្រព័ន្ធ កុំព្យូទ័រសម្រាប់ការ ធ្វើនាវាចរណ៍របស់វា នៅក្រោមបាតសមុទ្រ ដើម្បីឲ្យអ្នកស្រាវជ្រាវ មានភាពងាយស្រួល ក្នុងការទំនាក់ទំនង និងពិនិត្យទៅលើ ដំណើរការរបស់វា៕

ត្រីធូណាយន្ត ត្រូវបានគេបង្កើត ឡើងសម្រាប់ស្រាវជ្រាវ ជីវិតនៅក្រោមទឹក