ឆ្មាខ្មៅ​​ទិញ​យក​ខ្សែ​ការពារ​ស្បែក​ខ្មៅ មាឌ​ធំ ពី​ក្លិប​បារាំង Lorient

ឆ្មាខ្មៅ​ Sunderland បាន​ចុះ​ហត្ថលេខា​ទិញ​យក​ខ្សែ​ការពារ​ជនជាតិ កូឌីវ័រ ពីក្លិប​បារាំង Lorient ក្នុង​តម្លៃ​ខ្លួន​បិទ​ជិត​មួយ។ Lamine Kone នឹងត្រូវ​ពាក់​អាវ​លេខ ២៣ ​នៅ​ក្នុង​ក្រុម។

koneកីឡាករ​ស្បែក​ខ្មៅ​​កើត​នៅ​ក្នុង​ប្រទេស​បារាំង​វ័យ ២៦ ឆ្នាំ រូបនេះ​បាន​ចុះ​កុង​ត្រា​រយៈ​ពេល​បួន​ឆ្នាំ​កន្លះ​ជាមួយ​នឹង​ក្លិប​ដែល​កំពុង​តែ​លេង​យ៉ាង​ត្រដាប់​ត្រដួល​នៅ​ក្នុង​លីក Premier League ​មួយ​នេះ។ គ្រូបង្វឹក​ក្លិប​ Sunderland លោក Sam Allardyce បាន​ប្រាប់​គេហទំព័រ​របស់​ក្លិបថា៖​ «គេ​មាន​មាឌធំ និង​មាំមួន ដែល​ជា​កត្តា​ដែលយើង​ត្រូវការ​សម្រាប់​កីឡាករ​ខ្សែការពារ​កណ្តាល​នៅ​ក្នុង​ Premier League»។ ក្រុម ឆ្មាខ្មៅ​ក៏​បាន​ទិញ​យក​កីឡាករអ្នក​ចាំទី Steve Harper កីឡាករ​ខ្សែ​ប្រយុទ្ធ Dame N’Doye និង​កីឡាករ​ខ្សែកាពារ Jan Kirchhoff ផង​ដែរ​នៅ​ខែមករានេះ។

ទោះជាយ៉ាងណា កាល​ពី​ដើម​ខែ​មករា​នេះ លោក Allardyce ធ្លាប់​បាន​​ប្រកាស​​ថា គម្រោង​ចង់​ទិញ​យក Krone ត្រូវ​បាន​លុប​ចោល។
ក៏ប៉ុន្តែ ជាមួយ​នឹង​ការព្រមព្រៀង​ដែល​ត្រូវ​បាន​សម្រេចនៅ​ពេល​នេះ លោក Allardyce បាន​និយាយថា៖ «ការ​ពង្រឹង​ជម្រើស​នៃ​ខ្សែការពារ​គឺ​ជា​រឿង​អាទិភាព​សម្រាប់​យើង ហើយ Lamine បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​កោតសរសើរ​ជាខ្លាំង​នៅ​ពេល​ដែល​ខ្ញុំ​បាន​ឃើញ​គេ​លេង​នៅ​លើក​ដំបូង»។ ​លោក​ថ្លែង​ថា៖ «ការ​មក​ដល់​របស់​គេ​នៅ​ក្នុង​តំណែង​ដ៏​សំខាន់​នេះនឹង​ផ្តល់​ឲ្យ​យើងនូវ​ការប្រកួត​ប្រជែង​ដែល​ប្រសើរ​ជាង​មុន»។ ក្រុម Sunderland កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​ ១៩ ក្នុងតារាង​ ​នៅ​ក្រោយ​តំបន់​សុវត្ថិភាព​ចំនួន ៤ ពិន្ទុ ខណៈ​នៅ​​សល់ ១៥​ ប្រកួត​ទៀត​ក្នុង​រដូវ​កាល​នេះ។ ការ​ប្រកួត​ក្នុង​ក្រប​ខណ្ឌ Premier League ​បន្ទាប់គឺ Sunderland នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះស្វាគមន៍​ក្រុមភ្ញៀវ Machester City ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ​ ២៕