ប្រើ​ទូរសព្ទ​ iPhone យូរ​តិច​អត់​ដឹង​ថា​មាន​មុខងារ​ទាំង​នេះ​

ប្រើ​ទូរសព្ទ​ iPhone យូរ​តិច​អត់​ដឹង​ថា​មាន​មុខងារ​ទាំង​នេះ​

មិន​ថា​​​អ្នកទើប​ប្រើ​ប្រាស់​​ iPhone ដំបូង​ឬ​អ្នក​ប្រើ​ប្រាស់​យូរ​មក​ហើយ​នោះ​ ច្បាស់​ជា​មិន​បាន​​ដឹង​​​គ្រប់​​ពី​មុខងារ​ដែល​មាន​លើ​ទូរសព្ទ​ដ៏​ទំនើប​មួយ​នេះ​ឡើយ។ ខាង​ក្រោម​ជា​មុខងារ​ដែល​អ្នក​អាច​មិន​ដឹង៖

 

ប្រើ​ទូរសព្ទ​ iPhone យូរ​តិច​អត់​ដឹង​ថា​មាន​មុខងារ​ទាំង​នេះ​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​១. តេ​ឡើង​វិញ​

ក្នុង​កម្មវិធី​ Phone ចូល​ទៅ​កាន់​ទីតាំង​វាយ​លេខ​ទូរសព្ទ​រួច​ចុច​សញ្ញា​ពណ៌​បៃតង​ដែល​មាន​រូប​ទូរសព្ទ​​ពី​ក្នុង​ដើម្បី​​បង្ហាញ​លេខ​ ដែល​អ្នក​បាន​តេ​ចុង​ក្រោយ​គេ​ឡើង​វិញ។

 

២. សម្អាត​ Cache

 

ប្រើ​ទូរសព្ទ​ iPhone យូរ​តិច​អត់​ដឹង​ថា​មាន​មុខងារ​ទាំង​នេះ​

 

ការ​សម្អាត​ Cache ​របស់​កម្មវិធី​អាច​ជួយ​ឲ្យ​ទូរសព្ទ​ដំណើរ​ការ​លឿន​ជាង​មុន​បន្តិច​បាន។ ដើម្បី​សម្អាត​ Cache ធ្វើ​តាម​គន្លឹះ​សម្ងាត់​មួយ​ ដោយ​ចូល​ទៅ​កាន់​កម្មវិធី​ App Store រួច​ចុច​លើ​ tab ណា​មួយ​ដែល​នៅ​ខាង​ក្រោម​ចំនួន​១០​ដង​ជាប់​គ្នា។

 

៣. ធ្វើ​ឲ្យ​មុខងារ​ Touch ID លឿន​ជាង​មុន

 

ប្រើ​ទូរសព្ទ​ iPhone យូរ​តិច​អត់​ដឹង​ថា​មាន​មុខងារ​ទាំង​នេះ​

 

រក្សា​ទុក​​ស្នាម​ក្រយៅ​​របស់​អ្នក​តែ​មួយ​ និង​ច្រើន​ដង​អាច​​ជួយ​ឲ្យ​មុខងារ​ Touch ID ដំណើរ​ការ​កាន់​តែ​លឿន​ ជា​ពិសេស​សម្រាប់​ទូរសព្ទ​ស៊េរី​ចាស់​ដូច​ជា​ iPhone 5s ឬ iPhone 6 ជា​ដើម។

 

៤. បម្លែង​រង្វាស់​ឬ​រូបិយប័ណ្ណ​ភ្លាមៗ​​

 

ប្រើ​ទូរសព្ទ​ iPhone យូរ​តិច​អត់​ដឹង​ថា​មាន​មុខងារ​ទាំង​នេះ​

សម្រាប់​ iOS 9គ្រាន់​តែ​បើក​ Spotlight ដោយ​យក​ម្រាមដៃ​អូស​លើ​អេក្រង់​ទូរសព្ទ​ចុះ​ក្រោម​ រួច​វាយ​បញ្ចូល​ខ្នាត​ដែល​អ្នក​ចង់​បម្លែង​នោះ​វា​នឹង​បង្ហាញ​លទ្ធផល​ជាក់​ជា​មិន​ខាន។ ឧទាហរណ៍​ថា​ចង់​បម្លែង​ពី​ ប្រាក់​ដុល្លារ​ទៅ​ប្រាក់​​អឺរ៉ូ​ គ្រាន់​តែ​វាយ​ថា​ ” 10 usd to euro” នោះ​នឹង​បង្ហាញ​លទ្ធផល។

 

​៥. គណនា​លេខ​ងាយៗ​បាន​លឿន​

 

ប្រើ​ទូរសព្ទ​ iPhone យូរ​តិច​អត់​ដឹង​ថា​មាន​មុខងារ​ទាំង​នេះ​

 

មិន​ចាំ​បាច់​បើក​កម្មវិធី​​គិត​លេខ​ អ្នក​គ្រាន់​តែ​ប្រើ​ប្រាស់​ Spotlight ក៏​អាច​គណនា​លេខ​ងាយៗ​បាន​យ៉ាង​លឿន។

 

៦. លុប​លេខ​មួយ​ខ្ទង់ៗ​ក្នុង​កម្មវិធី​គិត​លេខ​

កម្មវិធី​គិត​លេខ​មិន​មាន​ប៊ូតុង​សម្រាប់​លុប​លេខ​មួយ​ខ្ទង់​នោះ​ឡើយ​ ប៉ុន្តែ​អ្នក​អាច​លុប​លេខ​មួយ​ខ្ទង់​បាន​ដោយ​គ្រាន់​តែ​អូស​ពី​ស្ដាំ​ទៅ​ឆ្វេង​លើ​ផ្ទៃ​ខ្មៅ​ក្នុង​កម្មវិធី។

 

៧. សម្អាត​ RAM ដើម្បី​ជួយ​ឲ្យ​ទូរសព្ទ​ដើរ​លឿន​ជាង​មុន
ចុច​ប៊ូតុង​ Power ឲ្យ​ជាប់​រហូត​ដល់​លោត​ផ្ទាំង​ “Slide to power off” រួច​លែង​ប៊ូតុង​នោះ​ បន្ទាប់​មក​ចុច​លើ​ប៊ូតុង​ Home ឲ្យ​ជាប់​រហូត​ដល់​ផ្ទាំង​នោះ​បាត់​ទៅ​វិញ៕
​​​​​
​​​​​
ចុច​អាន៖ តាម​ពិតដើម្បី​ Block ​លេខ​ដែល​តេ​​រំខាន​លើ​ទូរសព្ទ​​​ iPhone​ ​គឺ​ងាយ​អីចឹង​សោះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ News.com.au​​​​​​​