​រូបមន្ត​ដែល​អាច​រំលាយ​ខ្លាញ់​ក្បាលពោះ​យ៉ាង​ល្អ​

​រូបមន្ត​ដែល​អាច​រំលាយ​ខ្លាញ់​ក្បាលពោះ​យ៉ាង​ល្អ​

​បើសិន​ជា​អ្នក​ញ៉ាំ​អាហារ​ច្រើនពេក​ដោយសារ​តែ​លើ​តុ​សម្បូរ​របស់​ញ៉ាំ ឬ​វា​ជា​ថ្ងៃ​ឈប់សម្រាក​នោះ វា​គួរតែ​ដល់​ពេល​រាងកាយ​ត្រូវ​សម្រាក​ខ្លះ​ហើយ​។ ថ្វី​បើ​ស្ថិតិ​បង្ហាញថា មនុស្ស​ម្នាក់​អាច​ឡើង​ទម្ងន់​ប្រហែល ៣​គីឡូក្រាម​នៅ​រដូវរងារ​ក៏ដោយ ក៏​អ្នក​នៅ​តែ​អាច​រក្សា​ទម្ងន់​ឲ្យនៅ​សុខភាព​ល្អ​បានដែរ​។

​អ្វី​ដែល​អ្នក​គួរ​ចាប់ផ្តើម​នោះ​គឺថា ញ៉ាំ​ទឹក​ផ្លែឈើ និង​បន្លែស្រស់ៗ​បន្តិច​ម្តងៗ មួយថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដូច្នេះ​រាងកាយ​នឹង​មាន​ពេល​សម្រាក​ច្រើន ហើយ​សរីរាង្គ​នឹង​ធ្វើការ​ច្រោះ​ជាតិពុល​បាន​យ៉ាង​ល្អ​វិញ​។

ជាមួយគ្នានេះដែរ អ្នក​ក៏​ត្រូវ​ចំណាយពេល​ដើរ​យក​ខ្យល់អាកាស​បន្តិច​ម្តងៗ និង​គ្រប់​ពេល​ដែល​អ្នក​អាចធ្វើ​បាន ឬ​អាច​ធ្វើ​លំ​ហាត់ប្រាណ​បែប​ពង្រឹង​បេះដូង (Cardio Exercise) ពី ១០ ទៅ​១៥​នាទី ក្នុង​មួយ​ថ្ងៃ​។

រឿង​ដ៏​សំខាន់​បំផុត​នោះ​គឺ​ត្រូវ​បង្កើន​ការរំលាយ​អាហារ​។ នៅពេល​អ្នកបង្កើន​ការរំលាយ​អាហារ​បាន វា​នឹង​កាន់តែ​ស្រួល​ក្នុងការ​សម្រក​ទម្ងន់​។
​ខ្ញុំ​សូម​ណែនាំ​នូវ​រូបមន្ត​ធ្វើ​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​អាច​ជួយ​ដល់​រឿង​នេះ​បាន​ហើយ​ចំណាយពេល​ខ្លី​បំផុត​ក្នុង​ការបញ្ចេញ​ជាតិ​ខ្លាញ់ និង​ជាតិពុល​ពី​ក្នុង​ខ្លួន​។

គ្រឿងផ្សំ​

  • ​ទឹក​ប៉េងប៉ោះ​មួយ​ពែង​
  • ​ទឹក​ក្រូចឆ្មា​មួយ​ភាគ​បួន​នៃ​ពែង​
  • ​ខ្ញី​ស្រស់​ដែល​ហាន់​ហើយ ១​ស្លាបព្រា​បាយ​
  • ​ម្រេចខ្មៅ​ហិរ ១​ស្លាបព្រា​បាយ​
  • ​ឃិនឆាយ​ទំហំ​មធ្យម​ចំនួន ២​ដុំ​

​របៀប​ធ្វើ​
​ចូរ​យក​គ្រឿងផ្សំ​ទាំងអស់​លើកលែងតែ​ឃិនឆាយ​ចេញ មក​កិន​ចូល​គ្នា​ទាំងអស់​។ នោះ​អ្នកនឹង​ទទួល​បាន​ទឹក​ប្រហែល ២២០​មី​លី​លីត្រ​។ ចូរ​ញ៉ាំ​ទឹក​នេះ​ជាមួយនឹង​ឃិនឆាយ​ដោយ​ទំពារ​ឲ្យ​ម៉ត់​ល្អ​។ អ្វី​ដែល​សំខាន់​នោះ ទឹក​ដែល​កិន​រួច និង​ឃិនឆាយ​ត្រូវ​ញ៉ាំ​ជាមួយ​គ្នា​ភ្លាមៗ​។

​ចូរ​ញ៉ាំ​វា​នៅ​ចន្លោះ​ពេល​ញ៉ាំ​អាហារ​នី​មួយៗ ចំនួន​មួយ​ពែ​ងៗ ដូច្នេះ​សរុបទៅ​ចំនួន ៣​ពែ​ង ក្នុង​មួយ​ថ្ងៃ​។ អ្នកនឹង​ឃើញ​លទ្ធផល​រយៈពេល​តិច​ជាង​មួយខែ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី29  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​រូបមន្ត​ដែល​អាច​រំលាយ​ខ្លាញ់​ក្បាលពោះ​យ៉ាង​ល្អ​已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/01/29  Category:ជំងឺទូទៅ
Tags: