គួរ​បញ្ចុះទម្ងន់​ប៉ុន្មាន​គីឡូ​ក្នុង​មួយ​សប្តាហ៍ ?

Doliprane TVC

​ការ​សម្រក​ទម្ងន់​អាច​នឹង​បង្កឱ្យមាន​ភាព​តប់ប្រមល់​ក្នុង​អារម្មណ៍ ពិសេសមនុស្ស​ដែល​មិនមាន​ការអត់ធ្មត់ ប៉ុន្តែ​ដើម្បី​សុខ​សុវត្ថិភាព ​តើ​យើង​បញ្ចុះទម្ងន់ប៉ុន្មាន​គីឡូក្រាម​ក្នុង​មួយ​សបា្តហ៍ ។ បើទោះជា​របប​អាហារ​ដែល​គេ​និយម​មិនមានផល​ដល់​ការបញ្ចុះ​ទម្ងន់ ជួនកាល​មនុស្ស​ខ្លះ​នៅតែ​ពិបាក​នឹង​បោះបង់​អាហារ​ដែលខ្លួន​ចូលចិត្ត​ទោះបី​ខ្លួន​ប្រកាសថា​កំពុង​សម្រក​ទម្ងន់ ។

​យោងតាម​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​អាមេរិក ការបញ្ចុះ​ទម្ងន់​ពី​កន្លះ​ទៅ ១ គីឡូក្រាមក្នុងមួយ​សបា្តហ៍​ជា​ប្រការ​ល្អ​បំផុត​សម្រាប់​សុខភាព ។ ទម្ងន់​រាងកាយ​កន្លះ​គីឡូក្រាម​ស្មើនឹង ៣.៥០០ កាឡូរី ដូច្នេះ​ត្រូវ​ចែក​ចំនួន​កាឡូរី​នេះ​ចេញ​ជា ៧ ថ្ងៃ (១ សបា្តហ៍​) ពេលនេះ​យើង​បាន ៥០០ កាឡូរី ក្នុង ១ ថ្ងៃ ។ នេះ​មានន័យថា ក្នុង ១ ថ្ងៃ អ្នក​ត្រូវ​កាត់បន្ថយ ៥០០ កាឡូរី ។ ការកាត់បន្ថយ​កាឡូរី​នេះ​អាច​បាន​តាមរយៈ​ការហាត់​ប្រាណ ការ​តម អាហារ ឬ ទាំងពីរ​មុខ​បូក​ចូលគ្នា ។

លោក ថម វេ​នូ​តូ (Tom Venuto) ជា​ម្ចាស់​សៀវភៅ​«​ដុតកម្ទេច​ជាតិ​ខ្លាញ់ បង្កើន​សាច់ដុំ​» បានឱ្យដឹងថា ជាតិ​ខ្លាញ់ អាច​បាត់បង់​រៀងរាល់​សបា្តហ៍​ទៅតាម​វិធី ឬ កត្តា​ផ្សេងៗ​គ្នា ។ ការ​សម្រក​ទម្ងន់​មាន ទំនាក់ទំនង​នឹង​ទំហំ​នៃ​រាងកាយ ដូច្នេះ​ត្រូវអនុវត្ត វិធី​សម្រក​ទម្ងន់​ទៅតាម​រាងកាយ​មនុស្ស​ម្នាក់ៗ ដោយ​ការដាក់​គោលដៅ​បញ្ចុះ​ជាតិ​ខ្លា​ញ់ពី​កន្លះ​ទៅ ១ គីឡូក្រាម ក្នុង ១ សបា្តហ៍ ឬ ឡើងដល់ ១ ភាគរយ​នៃ​ទម្ងន់​សរុប​របស់​រាង​កាយ ។ ប្រសិន​អ្នកមាន​ទម្ងន់ ១៣៥ គីឡូក្រាម អ្នក​អាច​សម្រក ១,៣៥ គីឡូក្រាម ក្នុង​មួយ​សបា្តហ៍​» ។

គួរ​បញ្ចុះទម្ងន់​ប៉ុន្មាន​គីឡូ​ក្នុង​មួយ​សប្តាហ៍ ?

​ជាង​នេះ​ជាតិ​ទឹក​ក៏​ដើរតួ​សំខាន់​ក្នុងការ​សម្រក​ទម្ងន់​ ​អ្នកជំនាញការ ម៉ា​រី ហាត​ឡេ (Mary Hartley) ឱ្យដឹងថា​«​ជួនកាល​ការចាប់ផ្តើម​របប​អាហារមួយ​ក៏មាន​ការបាត់បង់​ជាតិ​ទឹក​យ៉ាងច្បាស់ ពិសេស​របប​អាហារ​សម្រក​ទម្ងន់​ដែលមាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ និង កាបូ​អ៊ី​ដ្រា​ត​ទាប ។ ប៉ុន្តែ​ការបាត់បង់ ឬ ការកើនឡើង​នៃ​ជាតិ​ទឹក​វា​មិនមាន​ផលប៉ះពាល់​ដល់​ជាតិ​ខ្លាញ់​សល់​នៅក្នុង​រាងកាយ​ទេ ។ ចុងក្រោយ​ទម្ងន់​មាន​ភាពនឹងនរ ហើយ​ការបញ្ចុះ​ទម្ងន់​ក៏​យឺត​ជាង​មុន​» ។ ជាតិកាបូ​អ៊ី​ដ្រា​ត ១ ក្រាមអាច​បង្កើន​ជាតិ​ទឹក​បន្ថែម​បាន​ប្រហែល ៣ ក្រាម ។ នេះជា​មូលហេតុ​ដែល​របប​អាហារ​មាន​កាបូ​អ៊ី​ដ្រា​ត​ទាប​អាចជួយ​សម្រក​ទម្ងន់​» ។

គួរ​បញ្ចុះទម្ងន់​ប៉ុន្មាន​គីឡូ​ក្នុង​មួយ​សប្តាហ៍ ?

​លោកស្រី ម៉ា​រី ហាត ឡេ បន្តថា​«​បើទោះជា​មាន​ទម្ងន់​កម្រិតណា​អ្នក​រាល់គ្នា​ក៏ត្រូវ​ការ​របប អាហារ​ដែលមាន​ថាមពល​ប្រូតេអ៊ីន​វីតាមីន​ជាតិ​រ៉ែ ជាតិ​សរសៃ​ជាដើម​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម រាងកាយ ។ នៅពេល​កាឡូរី​ទាប​ពេក​ជាតិ​ខ្លាញ់ ដែលមាន​ខ្លះៗ​ក្នុង​សាច់ដុំ​ក៏ត្រូវ​ដុត​ជា​ចំហេះ​ដើម្បី​ផ្តល់​ថាមពល​ដល់​រាងកាយ ហើយ​ភាព​អស់កម្លាំង​នឹង​កើតមាន​ពេល​បន្ទាប់មក ។ ដូច្នេះ​វិធី​ល្អ​បំផុតដើម្បី​បញ្ចុះទម្ងន់​ប្រកបដោយ​សុវត្ថិភាព​នោះ​គឺ​ត្រូវមាន​របប​អាហារ​ល្អ និង ត្រូវ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​» ៕ បុត្រ​