នគរបាល​ក្រុងព្រះសីហនុ បង្ក្រាប​និង​ឃាត់ខ្លួន​ក្រុមចោរ កាច់ក​ម៉ូតូ មួយ​សំបុក

ព្រះសីហនុ: កម្លាំង​ការិយាល័យ​កណ្តាល នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ខេត្ត សហការ​ជាមួយកម្លាំង​អធិការនគរបាល​ក្រុង ព្រះសីហនុ ចេញ​ប្រតិបត្តិ​ការចាប់​នៅ​ខាងក្រោយផ្សារលើ​បាន​បង្ក្រាប​និង​ឃាត់ខ្លួន  ក្រុមចោរ​កាច់ក​ម៉ូតូ មួយ​សំបុក​។​

​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង កាលពី​ម៉ោង​៤​រសៀល ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ស្ថិតនៅ​ក្នុងភូមិ​១ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​ ពីបទ​ចោរកម្ម (​កាច់​បំបែក​សោក​ម៉ូតូ​) កាលពី​ម៉ោង​២​ទៀបភ្លឺ ចូល​ថ្ងៃទី ២៨ ខែមករា ឆ្នាំ​២០១៦ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត បាន​មានប្រសាសន៍ថាជនសង្ស័យ​ដែល​ចាប់បាន​មានឈ្មោះ ដូចខាងក្រោម​៖ ១. ឈ្មោះថាច់ ចាន់​ធឿន ហៅ​គា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​។ ២. ឈ្មោះ លឿង លី ភេទប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​និង​ទីលំនៅ មិន​ពិត​​ប្រាកដ (​ជា​មេក្លោង​) ហើយ​មានដីកា ចាប់ខ្លួន ឃុំខ្លួន​លេខ ២១៤៨ ចុះ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១១ ពីបទ​លួច នៅភូមិ​១​សង្កាត់​លេខ​៤ ក្រុង​ខេត្ត​ព្រះសីហនុ ។​

​លោកស្នងការ បាន​បញ្ជាក់ថា ជនសង្ស័យ​នេះ​នៅពេល​យើង​បញ្ជា​អោយ​វា​ឈប់ តែ​វាមិន​ឈប់​ហើយ​រត់ ខណ​:​នោះ​កម្លាំង​យើង​បាន បាញ់ គំរាម​១​គ្រាប់ ចុច​ដីបណ្តាលអោយ​ផ្លាត​ត្រូវ​ជើង​ខាងឆ្វេង (​របួសស្រាល​) ។​បច្ចុប្បន្ន​សំរាក​នៅ​មន្ទី​ពេទ្យបង្អែក ខេត្ត​ព្រះសីហនុ ។ ៣.​ឈ្មោះ មឿ​ន ភាព ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរនិង​ទីលំនៅ មិន​ពិតប្រាកដ (​ធ្លាប់​ជាប់ពន្ធនាគា​ររ​យះ​ពេល​៧​ខែ ពីបទ​ចោរកម្មលួច​កាច់​បំបែក​សោ​រក​ម៉ូតូ ចេញពី​ពន្ធនាគារ ខែមេសា ឆ្នាំ​២០១៤) គឺជាមុខសញ្ញា​ដ៍​សកម្ម​ក្នុងការ​លួច​កាច់ករ​ម៉ូតូ​កន្លងមក ។​

​ចំពោះ​វត្ថុតាង​ចាប់​យកបាន​៖ ១.​ម៉ូតូ​ចំនួន​៣​គ្រឿង (២ គ្រឿង​ជា​មធ្យោបាយ​ធ្វើសកម្មភាព និង​១​គ្រឿង​ទៀត ម៉ាក​C125 សេរី​ឆ្នាំ​២០១១ ជា​ផល​នៃ​អំពើចោរកម្ម​) ។២.​ដែក​សម្រាប់​កាច់​បំបែក​សោក​ម៉ូតូ​ចំនួន​២ ។ ៣.​ដង្កាប់ ១ ។ ៤.​ស្លាក​លេខ ១ ។ ៥.ប្រដាប់​សេព​គ្រឿង ញៀន​មួយចំនួនធំ ។​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបានកម្លាំង​ជំនាញ​បាន​កំពុង កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​
ចាត់ការ​តាមច្បាប់​៕​