Apple ​ប្រមូល​​យក​វិញ​ក្បាល​​ឆ្នាំង​សាក​​ដែល​អាច​​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ឆក់

Apple ​ប្រមូល​​យក​វិញ​ក្បាល​​ឆ្នាំង​សាក​​ដែល​អាច​​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ឆក់

ក្រុមហ៊ុន​ Apple ទើប​តែ​បាន​ប្រកាស​ហៅ​ចូល​ក្បាល​​ឆ្នាំង​សាក​​របស់​កុំព្យូទ័រ​ Mac និង​​ផលិតផល​ iDevice មួយ​ចំនួន​​ដែល​កំពុង​ប្រើ​ប្រាស់​ក្នុង​បណ្ដា​ប្រទេស​​នៅ​ជុំ​វិញ​ពិភពលោក។

 

Apple ​ប្រមូល​​យក​វិញ​ក្បាល​​ឆ្នាំង​សាក​​ដែល​អាច​​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ឆក់

 

ការ​ហៅ​ចូល​នេះ​បន្ទាប់​ពី​ក្រុមហ៊ុន​​រក​ឃើញ​​បញ្ហា​មួយ​ដែល​អាច​​បណ្ដាល​ឲ្យ​ក្បាល​​ឆ្នាំង​សាក​មាន​បញ្ហា​និង​​អាច​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ឆក់​ប្រសិន​បើ​ប៉ះ​ពាល់។ ខាង​ក្រុមហ៊ុន​ Apple បាន​បញ្ជាក់​ថា​ឱកាស​ដែល​អាច​កើត​មាន​ការ​ឆក់​នេះ​ឡើង​គឺ​ស្ដួច​ស្ដើង​បំផុត​ តែ​យ៉ាង​ណា​ក្រុមហ៊ុន​នៅ​តែ​ធ្វើ​ការ​ហៅ​ចូល​ ដោយ​គិត​ពី​សុវត្ថិភាព​អ្នក​ប្រើ​ប្រាស់​ជា​ចម្បង។

 

ក្បាល​ឆ្នាំង​សាក​ដែល​សង្ស័យ​ថា​​​មាន​បញ្ហា​​គឺ​បាន​ដឹក​​ទៅ​ឲ្យ​អតិថិជន​ជា​មួយ​ទំនិញ​​ដូច​ជា​កុំព្យូទ័រ​ Mac, iPhone និង​ iPad ដែល​ផលិត​ឡើង​ចន្លោះ​ឆ្នាំ​២០១៣ ទៅ​ឆ្នាំ​២០១៥។

 

ខាង​ក្រោម​ជា​ឈ្មោះ​ប្រទេស​ និងតំបន់ ​ដែល​ក្បាល​ឆ្នាំង​សាក​មាន​បញ្ហា​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ដល់៖
– អាហ្សង់ទីន
– អូស្រ្ដាលី
– ប្រេស៊ីល
– អឺរ៉ុប
– នូវែលហ្សេឡង់
– កូរ៉េខាងត្បូង

 

Apple ​ប្រមូល​​យក​វិញ​ក្បាល​​ឆ្នាំង​សាក​​ដែល​អាច​​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ឆក់

​​​​​​​​​យ៉ាង​ណា​ក្ដី​សម្រាប់​អ្នក​ដែល​ចង់​បញ្ជាក់​ច្បាស់​ថា​ក្បាល​ឆ្នាំង​សាក​របស់​ខ្លួន​មាន​បញ្ហា​ឬ​ក៏​អត់​អាច​ចំណាំ​បាន​ដោយ​ ​វា​មាន​អក្សរ​ ៤​ ឬ​ ៥​តួ​​នៅ​ពី​ក្នុង​ ឬ​ក៏​គ្មាន​តែ​ម្ដង។ ចំណែក​ឯ​ក្បាល​ឆ្នាំងសាក​ធម្មតា​គឺ​មាន​អក្សរ​៣​តួ​សម្រាប់​ចំណាំ​ ដូច​ជា​ EUR, KOR ឬ AUS ជា​ដើម។

 

Apple ​ប្រមូល​​យក​វិញ​ក្បាល​​ឆ្នាំង​សាក​​ដែល​អាច​​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ឆក់

 

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ពី​ដំណើរ​ការ​ផ្លាស់​ប្ដូរ​ដោយ​ឲ្យ​អតិថិជន​ក្នុង​ប្រទេស​នីមួយៗ​ ​ធ្វើ​ដំណើរ​ទៅ​កាន់​ហាង​ក្នុង​ស្រុក​ដែល​ផ្ដល់​សេវាកម្ម​ជួសជុល​​ផលិតផល​ Apple ស្រប​ច្បាប់​នៅ៕​​​

 

​​​​​​​​ចុច​អាន៖ iPhone 7 Plus អាច​នឹង​មាន​កាមេរ៉ា​ភ្លោះ​​គុណភាព​​ច្បាស់​ដូច​កាមេរ៉ា​ DSLR

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ RedmondPie