គ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី២៨ មករា បណ្តាលឲ្យ មនុស្សស្លាប់ ៩នាក់ និងរបួស១៣នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ម្សិលមិញនេះ បានបណ្តាលឲ្យមនុស្សចំនួន ៩នាក់ ស្លាប់បាត់បង់ជីវិត និង១៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល។

យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែមករា មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ១៣លើក, ស្លាប់ ៩នាក់, របួសធ្ងន់ ១១នាក់ និងរបួសស្រាល ២នាក់។

បណ្តាលឲ្យខូចខាតម៉ូតូ ១៣គ្រឿង, រថយន្តធុនតូច ៦គ្រឿង, រថយន្តធុនធំ ៤គ្រឿង និងយានផ្សេងៗ ១គ្រឿង។ មូលហេតុ មកពីបើកបរល្បឿងលឿន ៦លើក, ស្រវឹង ២លើក, មិនគោរពសិទ្ធិ ២លើក, មិនប្រកាន់ស្តាំ ២លើក និងប្រជែង ១លើក៕