ឯកឧត្តម កឹម សុខា នឹងជួបសំណេះសំណាល ជាមួយសកម្មជនក្នុង ខេត្តសៀមរាប នៅថ្ងៃទី៣០ មករាស្អែកនេះ

ភ្នំពេញ៖ ឯកឧត្តម កឹម សុខា ប្រធានស្ដីទីគណបក្ស សង្រ្គោះជាតិ CNRP នៅព្រឹកថ្ងៃសុក្រ ទី ២៩ ខែ មករា ឆ្នាំ ២០១៦នេះ បានប្រកាសថា នឹងចុះទៅជួបជាមួយ ថ្នាក់ដឹកនាំមូលដ្ឋាន និងសកម្មជនគណបក្ស ក្នុងខេត្តសៀមរាប នៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៦ ពោលគឺថ្ងៃស្អែកនេះតែម្ដង។

ឯកឧត្តម កឹម សុខា បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា "ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក លោក កឹម សុខា ប្រធានស្ដីទី គណបក្សសង្គ្រោះជាតិ នឹងជួបជាមួយថ្នាក់ដឹកនាំមូលដ្ឋាន សកម្មជន ចលនាយុវជន និងចលនាស្រ្ដីគណបក្សនៅក្នុង “វេទិកាសកម្មជនមូលដ្ឋាន” ដែលមានអសយដ្ឋាន ភូមិកន្ដ្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប "។