ដំណាក់កាលស្នាមជាំនៅលើរាងកាយ ដែលអ្នកគួរតែ​ដឹង

មនុស្សជាច្រើន​តែងតែ​យល់ថា ស្នាម​ជាំ​ដែលកើតមាន​នៅលើងរាងកាយ​អាចបណ្តោល​មក​ពី​ការប៉ះទង្គិច​នឹងរបស់អ្វី​មួយ ឬកជាការត្រូវ​របួស។ តាម​ការពិត​វា​មិនមែន​បណ្តោល​មក​ពី​ការត្រូវ​របួស​ទាំង​ស្រុងនោះទេ វា​អាចបណ្តោល​មក​ពី​ការខូចសសៃឈាម ឬ​សសៃតូចៗ។

ដំណាក់កាលស្នាមជាំនៅលើរាងកាយ ដែលអ្នកគួរតែ​ដឹង
តើ​អ្នក​ធ្លាប់ឆ្ងល់​ទេថា ស្នាម​ជាំនៅ​លើ​រាងកាយ​របស់អ្នក​មាន​ពណ៌អ្វី ហើយ​វា​ជាមាន​ដំណាក់កាល​អ្វីខ្លះ? បើ​ចង់ជ្រាប​ច្បាស់ សូម​អាន​ការបក​ស្រាយ​ដូចខាងក្រោម៖

ដំណាក់កាលទី ១ ៖ ស្នាម​ជាំពណ៌ក្រហម

​ដំណាក់កាល​ដំបូង​ ស្នាមជាំក្រហមស្រស់និង​កើត​ឡើង​ភ្លាមៗ​បន្ទាប់ពី​សសៃឈាម​ទទួលរងនូវការខូចខាត។ ស្នាម​ជាំកើន​ឡើងកាន់តែខ្លាំង ដោយសារតែ​ជាតិដែក និង​អុកស៊ីសែន​កើន​ឡើងកាន់តែខ្ពស់។

ដំណាក់កាលទី ២ ៖ ស្នាម​ជាំពណ៌ខៀវ

ដំណាក់កាលនេះនឹងលេចឡើង នៅពេល​ដែល​ឈាម​របស់អ្នក​ចាប់ផ្តើម​បាត់បង់អុកស៊ីសែន។

ដំណាក់កាលទី ៣ ៖ ស្នាម​ជាំពណ៌ស្វាយ

ស្នាមជាំពណ៌ខៀវ និង​ពណ៌ស្វាយ គឺស្ទើរតែ​ដូចគ្នា។ ប៉ុន្តែ​ខុសគ្នា​នៅក្នុងដំណាក់កាល​នេះជាតិ​ដែក​ក្នុងរាងកាយ​របស់អ្នក​ចាប់ផ្តើម​ការផលិត​កោសិកាគ្រាប់ឈាមក្រហម និងផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័សបន្ទាប់ពី​ត្រូវរបួស។

ដំណាក់កាលទី ៤ ៖ ស្នាមជាំពណ៌បៃតង

ស្នាមជាំពណ៌បៃតងព្រមានថា អ្នក​ត្រូវធ្វើការព្យាបាល​ជាបន្ទាន់។ រាងកាយ​របស់អ្នក​ចាប់ផ្តើម​ដំណើរការបំបែក​កោសិកាឈាម​ក្រហម និង​បម្លែង​ ហេម៉ូក្លូប៊ីន (hemoglobin) ចូលទៅក្នុង​សារធាតុគីមីថ្មីមួយចំនួន។

ដំណាក់កាលទី ៥៖ ស្នាមជាំពណ៌លឿង

ស្នាមជាំពណ៌លឿង គឺជា​ដំណាក់កាល​ចុងក្រោយ​នៃការត្រូវរបួស។ នៅក្នុងដំណាក់កាលនេះ សារធាតុគីមី​ដែលមាន​ឈ្មោះថា ប៊ីលីរុយប៊ីន (bilirubin) ត្រូវបាន​បម្លែងដោយ ហេម៉ូក្លីប៊ីន (hemoglobin) ​ ហើ​យចាប់ផ្តើម​ផលិត​ទៅជាពណ៌លឿង៕

ដោយ៖ Seng hong

ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ដំណាក់កាលស្នាមជាំនៅលើរាងកាយ ដែលអ្នកគួរតែ​ដឹង
    • ដំណាក់កាលស្នាមជាំនៅលើរាងកាយ ដែលអ្នកគួរតែ​ដឹង已关闭评论
    • 11 views
    • Hide Sidebar
      A+
    Publish on:2016/01/29  Category:សុខភាព