៧ ហេតុផល ដែលអ្នកគួរតែចាំសិន មុននឹងពោលពាក្យថា (បងស្រឡាញ់អូន)

តាមការសិក្សាស្រាវជ្រាវកាលពីថ្មីៗនេះបានឲ្យដឹងថា ត្រូវរង់ចាំយ៉ាងហោចណាស់ពី ៥-៦ ខែ មុននឹងគិតថា មនុស្សម្នាក់​នោះ​ពិតជាល្អ​សម្រាប់​អ្នក។ គូស្នេហ៏គ្រប់រូបតែងតែបានឆ្លងកាត់ដំណាក់កាលចាប់ផ្តើមដំបូងដោយការសម្លឹងមើលចិត្តគ្នាទៅវិញទៅមក, ណាត់ជួបសន្ទនាជាមួយគ្នា។

ប្រសិនបើអ្នកចង់ដឹងថា តើត្រូវរង់ចាំរយៈពេលយូរប៉ុណ្ណា ទើបអាចនិយាយពាក្យថា បងស្រឡាញ់អូនបាន។ អ្នក​ជំនាញ​ខាងស្នេហា​បាន​និយាយ​ថា ត្រូវរង់ចាំយ៉ាងហោចណាស់ពី ៥-៦ខែទើបល្អ មុននឹងសម្រេចចិត្តនិយាយការពិតប្រាប់ដល់គេ។

ការស្រាវជ្រាវបាននិយាយថា សព្វថ្ងៃនេះគូស្នេហ៏ភាគច្រើនបានឱបថើបគ្នា តាំងតែពីបានជួបគ្នាដំបូង។ ពួកគេមួយ​ចំនួនឆាប់​នឹង​និយាយពាក្យ​ថា "បងស្រឡាញ់អូន” លឿនរហ័សពេក។

 

អ្នកស្រាវជ្រាវបានសិក្សាលើគូស្នេហ៏ជិត ២០០០គូ។ ពួកគេភាគច្រើនប្រញាប់សារភាពស្នេហ៏ តែសោកស្តាយនៅពេលក្រោយ ហើយគូស្នេហ៏មួយចំនួនដែលបានរង់ចាំរយៈពេលច្រើនជាង ៥ខែ មុននឹងប្រកាសក្តីស្រឡាញ់ តែងបានជួបនឹងស្នេហ៏ឋិតថេរយូរអង្វែង។

៧ ហេតុផល ដែលអ្នកគួរតែចាំសិន មុននឹងពោលពាក្យថា (បងស្រឡាញ់អូន)
ហេតុអ្វីបានជាត្រូវរង់ចាំ មុននឹងសារភាពថា បងស្រឡាញ់អូន? អ្នកជំនាញខាងស្នេហាបានផ្តល់ហេតុផលមួយចំនួនដូចខាងក្រោម៖

ហេតុផលទី ១
មនុស្សជាច្រើនធ្វើជាមនុស្សល្អបំផុតពេលបានជួបគ្នាដំបូង តែរយៈពេល ២-៣ខែក្រោយ ទំនាក់ទំនងអាចនឹងមិនល្អដូចមុន។ គ្មានអ្នកណាម្នាក់អាចធ្វើពុតបានយូរឡើយ ហើយនេះជាពេលដែលអ្នកមើលឃើញនូវមុខមាត់ពិតរបស់ពួកគេ។

ហេតុផលទី ២
ជាទូទៅ ជម្លោះដំបូងរវាងអ្នកទាំង ២នឹងប៉ះពាល់ដល់កម្រិតនៃការអធ្យាស្រ័យគ្នា។ ជម្លោះមិនអាចកើតឡើងក្នុងដំណាក់កាលស្នេហាដំបូងឡើយ។ នេះជាមូលហេតុដែលអ្នកគួរតែរង់ចាំ។

ហេតុផលទី ៣
ចុះបើ ឪពុកម្តាយទាំងសងខាងមិនពេញចិត្តនឹងស្នេហារបស់អ្នក? ផ្ទុយទៅវិញ ការទទួលស្គាល់ពីឪពុកម្តាយជារឿងមួយសំខាន់។ រឿងគ្រប់យ៉ាងនឹងប្រសើរឡើង ប្រសិនបើអ្នកអាចទទួលបានការគាំទ្រពីឪពុកម្តាយ។

ដូច្នេះ រង់ចាំរហូតដល់ឪពុកម្តាយនាងអាចជួយអ្នកបាន។

ហេតុផលទី ៤
ចុះបើឪពុកម្តាយរបស់អ្នកជាមនុស្សបោកប្រាស់? ពួកគេចូលចិត្តប្រើជម្រើស ៣-៤យ៉ាងមុននឹងសម្រេចចិត្តជ្រើសយកអ្នក។ ប្រសិនបើអ្នកដឹងថា ជាការបោកប្រាស់ អ្នកនឹងខូចចិត្ត ប្រសិនបើអ្នកសុំមនុស្សម្នាក់រៀបការលឿនពេកដោយមិនបានដឹងពីប្រវត្តិរបស់គេឲ្យបានច្បាស់។

ហេតុផលទី ៥
ចុះបើអ្នកគិតថា ខ្លួនអ្នកមិនត្រូវគ្នាជាមួយនឹងនាង? រង់ចាំរយៈពេល ៦ខែដើម្បីឲ្យអ្នកបានដឹងពីចំណង់ចំណូលចិត្ត និងភាពមិនចូលចិត្តរបស់អ្នកបានល្អប៉ុណ្ណាចំពោះស្នេហា។

ហេតុផលទី ៦
តើហិរញ្ញវត្ថុអាចប៉ះពាល់ដល់ស្នេហារបស់អ្នកដែរទេ? នៅក្នុងដំណាក់កាលចាប់ផ្តើមដំបូង គូស្នេហ៏ចូលចិត្តប្រើអារម្មណ៏ តែពេលក្រោយមក ប្រែជាចូលចិត្តអនុវត្ត ហើយនេះជាពេលដែលត្រូវការលុយ។ ប្រសិនបើអ្នក និងគូស្នេហ៏អ្នកមិនឯកភាពគ្នាចំពោះប្រាក់ចំណូល និងប្រាក់ចំណាយ វាអាចប៉ះពាល់ដល់ស្នេហារបស់អ្នក។ ដូច្នេះយកល្អគួររង់ចាំសិន។

ហេតុផលទី ៧
តើពាក្យថា ស្រឡាញ់ មួយម៉ាត់មានន័យថាយ៉ាងណាចំពោះអ្នក? តើវាជាការរៀបការមែនទេ? ឬក៏អ្នកគ្រាន់តែចង់រស់នៅជាមួយមនុស្សម្នាក់? ចុះបើគូស្នេហ៏អ្នកគ្រាន់តែស្រឡាញ់អ្នក តែមិនរៀបការជាមួយអ្នក? ការរង់ចាំរយៈពេល ៦ខែនឹងអាចជួយបំភ្លឺមន្ទិលសង្ស័យទាំងឡាយរបស់អ្នកបាន៕

ដោយ៖ ដារ៉ា

ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ៧ ហេតុផល ដែលអ្នកគួរតែចាំសិន មុននឹងពោលពាក្យថា (បងស្រឡាញ់អូន)