លទ្ធផលនៃការប្រើទូរទស័ព្ទស្មាតហ្វូនច្រើនហួសហេតុពេក

មនុស្សរាប់លាននាក់កំពុងប្រើប្រភេទទូរស័ព្ទដៃផ្សេងៗគ្នា ដើម្បីផុសរូប ឬឆ្លើយតបនឹងសារធម្មតាៗ។ ប៉ុន្តែគេនិយាយថា "អ្វីក៏ដោយដែលធ្វើហួសប្រមាណសុទ្ធតែផ្តល់ផលប៉ះពាល់អាក្រក់” ដូច្នេះ ដូចគ្នានឹងការប្រើទូរស័ព្ទដៃច្រើន ឬកាន់វានៅក្នុងដៃក្នុងរយៈពេលយូរ វាមិនត្រឹមតែប៉ះពាល់ដល់ភ្នែករបស់អ្នកប៉ុណ្ណោះទេ តែវាក៏បានធ្វើឲ្យខូចម្រាមដៃរបស់អ្នកផងដែរ។

លទ្ធផលនៃការប្រើទូរទស័ព្ទស្មាតហ្វូនច្រើនហួសហេតុពេក
មនុស្សជាច្រើនកំពុងប្រឈមមុខនឹងបញ្ហាខូចម្រាមដៃ។ វាកើតឡើងដោយសារការប្រើទូរស័ព្ទច្រើន និងកាន់ទូរស័ព្ទដៃក្នុងរយៈពេលយូរ។

១. ប្រើក្រញ៉ាំដៃចុចសារទូរស័ព្ទ
ការប្រើក្រញ៉ាំដៃចុចសារជាកត្តាធ្វើឲ្យឈឺកដៃ ឬម្រាមដៃ ដោយសារការប្រើទូរស័ព្ទច្រើនពេក។ អ្នកក៏អាចក្លាយជាជនរងគ្រោះផងដែរ ប្រសិនបើអ្នកប្រើប្រាស់វាច្រើនខ្លាំងពេក ដូច្នេះចាប់ពីពេលនេះទៅ អ្នកគួរយកចិត្តទុកដាក់ចំពោះរបៀបប្រើប្រាស់វា។

៣. ក្រុមហ៊ុនទូរស័ព្ទដៃរបស់ជប៉ុនបានចេញប្រកាស

កាលពីថ្មីៗនេះក្រុមហ៊ុនទូរស័ព្ទដៃជប៉ុនឈ្មោះ "NTT Docomo” ក៏បានចេញផ្សាយតាមរយៈបណ្តាញព័ត៌មានសង្គម ដើម្បីឲ្យ​សាធារណៈ​បានដឹង​អំពី គុណវិបត្តិ និងរៀបរាប់ពីផលប៉ះពាល់នៃទូរស័ព្ទដៃ។

៤. តើនឹងមានអ្វីកើតឡើង នៅពេលអ្នកពឹងលើម្រាមដៃដើម្បីកាន់តែទូរស័ព្ទ
មនុស្សជាច្រើនពឹងលើកូនដៃ និងមេដៃដើម្បីកាន់ទូរស័ព្ទស្មាតហ្វូនធំមួយ។ ហើយជាច្រើនលើកច្រើនសារ យើងបាន​កាន់ក្តោប​ទូរស័ព្ទដៃ​យ៉ាងតឹងណែន​ដោយមិនដឹងខ្លួន។ ដូច្នេះ ចាប់ពីថ្ងៃនេះទៅត្រូវមានការប្រុងប្រយ័ត្នចំពោះទូរស័ព្ទដៃ ព្រោះវាអាចបំផ្លាញម្រាមដៃរបស់អ្នកបាន។

៥. ឧទាហរណ៏ជាក់ស្តែងចំពោះអ្នកប្រើ I-phone
អ្នកដែលបានប្រើទូរស័ព្ទ iPhone ច្រើននឹងជួបផលវិបាកដែលមិនធ្លាប់រំពឹងទុក។ ដូច្នេះ ការកាន់ទូរស័ព្ទដៃយូរពេក វាអាច​ធ្វើឲ្យដៃ​របស់អ្នក​ខុស​ប្រក្រតី។

៦. ផ្សព្វផ្សាយពីបញ្ហាទូរស័ព្ទដៃស្មាតហ្វូននៅលើបណ្តាញសង្គម
វាត្រូវបានគេទទួលស្គាល់ថា ការប្រើទូរស័ព្ទដៃ​ដូចដែល​បានលើកឡើង​ខាង​លើក៏អាច​បណ្តាលឲ្យ​ពៀច​ត្រង់ចន្លោះ​សន្លាក់ឆ្អឹង​ម្រាមដៃ​របស់អ្នក​ផងដែរ។ ហើយការប្រើទូរស័ព្ទស្មាតហ្វូនក៏អាចធ្វើឲ្យចុកក ដោយសារការចំណាយពេលវេលាយូរឱនក្បាលមើលទូរស័ព្ទ។

៧. នេះជាមូលហេតុធ្វើឲ្យម្រាមដៃរបស់អ្នកអសមាមាត្រនឹងគ្នា
ការប្រើកម្លាំងម្រាមដៃចុចលើទូរស័ព្ទច្រើន អាចជួបនឹងផលប៉ះពាល់អវិជ្ជមាន។ ដូច្នេះ ត្រូវចេះថែរក្សាសុខភាពម្រាមដៃ មុនពេលដែលវាយឺតពេល។

៨. បច្ចេកវិទ្យាអាចធ្វើឲ្យអ្នកត្រូវចំណាយប្រាក់ច្រើន
ពិតប្រាកដណាស់ អ្នកអាចដើរទាន់បច្ចេកវិទ្យាដ៏ទាន់សម័យមួយនេះបាន ប៉ុន្តែក្រោយពីបាន​ដឹងផលប៉ះពាល់​អវិជ្ជមាន​ដែលបណ្តាលមក​ពីការ​ប្រើទូរស័ព្ទដៃច្រើនពេក តែវាក៏ធ្វើឲ្យអ្នកត្រូវចំណាយប្រាក់ច្រើនផងដែរ៕

ដោយ៖ ដារ៉ា

ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • លទ្ធផលនៃការប្រើទូរទស័ព្ទស្មាតហ្វូនច្រើនហួសហេតុពេក