TOYOTA គ្រង​តំណែង​កំពូល​លក់បាន​ច្រើន​

Doliprane TVC

AFP ចេញផ្សាយ​ថ្ងៃទី ២៧ ខែមករា នេះ​ថា «​តូយ៉ូតា (TOYOTA)» ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បីឈ្មោះ របស់​ជប៉ុន នៅតែ​គ្រង​ជើងឯក​កំពូល​លក់​រថយន្ត​ខ្ពស់បំផុត ក្រោយពី​ប្រកាស​ទិន្នន័យ​នៃ​ការលក់​នា​ឆ្នាំកន្លងមក ចំនួន 10-15 លាន​គ្រឿង ឡើង​ឆ្ងាយ​ពី​គូប្រកួត​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត Volkswagen របស់​អាល្លឺម៉ង់ ដែល​ឆ្នាំ​កន្លងទៅ​លក់បាន 9,93 លាន​គ្រឿង ស្រប​ពេលដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អា​មេ​រិ​ក Chevrolet លក់បាន 9,8 លាន​គ្រឿង ។​

TOYOTA គ្រង​តំណែង​កំពូល​លក់បាន​ច្រើន​

កាលពី​កន្លះ​ឆ្នាំ​ដំបូង ក្រុមហ៊ុន Volkswagen លក់​នាំមុខ TOYATA ដោយសារ​លំហូរ​សេដ្ឋកិច្ច​មាន​សន្ទុះ​ឡើង ប៉ុន្តែ​ទោះយ៉ាងណា ការលក់​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន Volkswagen បាន​ធ្លាក់ចុះ​វិញ​ក្នុង​រង្វង់ ១០ ឆ្នាំ ក្រោយ​ខែកញ្ញា​ឆ្នាំកន្លងមក ក្រុមហ៊ុន​បាន​ជួប​វិបត្តិ​នូវ​រថយន្ត ១១ លាន​គ្រឿង ត្រូវ​កែច្នៃ​ឱ្យ​ផុតពី​ការបំពុល​បរិស្ថាន ។​
​កាលពី​ឆ្នាំ ២០០៨ ក្រុមហ៊ុន TOYOTA បាន​គ្រង​តំណែង​ពី GM ប៉ុន្តែ​ត្រលប់​ជា​បាត់​តំណែង​វិញ​កាលពី​ឆ្នាំ ២០១១ ដោយសារ​ប្រទេស​ជប៉ុន​ជួប​ឧបទ្ទវហេតុ​ធម្មជាតិរ​លក​ស៊ូណាមិ និង ផែនដី​រញ្ជួយ រហូត​ធ្វើឱ្យ​ប៉ះទង្គិច​ចង្វាក់​នៃ​ការផលិត ៕ សូរ្យកាន្ត (​ប្រៈ​ឆា​ឆាត ធុរកិច្ច​)

TOYOTA គ្រង​តំណែង​កំពូល​លក់បាន​ច្រើន​

TOYOTA គ្រង​តំណែង​កំពូល​លក់បាន​ច្រើន​

TOYOTA គ្រង​តំណែង​កំពូល​លក់បាន​ច្រើន​