សាវីន ហ្វីលីព ចង់ឲ្យខាង ផលិតកម្ម Rich kids ចេញមុខ បកស្រាយ រឿងលើកតែតួឯក មិនឲ្យតម្លៃតួផ្សេង

ភ្នំពេញ៖ បន្ទាប់ពីរឿង " ក្រមុំ៣១កំលោះ៥២" បានសម្ពោធជាផ្លូវការ និងចាប់ផ្តើម ដាក់បញ្ចាំង ទើបតែបានមួយថ្ងៃ ក៏ស្រាប់តែតារាសម្តែងពី ដួងនៅក្នុងរឿងនេះគឺ លោក សាវីន ហ្វីលីព រួមជាមួយ លោក អុ៑ក សុភឫទ្ធិ បាន បង្ហាញអារម្មណ៍ អាក់អន់ ស្រពន់ចិត្ត ជាមួយផលិតកម្ម ដែលលើកតែតួឯក ហើយមិនឲ្យ តម្លៃ ដល់តួសម្តែងផ្សេង។ ពាក់ព័ន្ធ ទៅនិងរឿងនេះត្រូវបានលោក សាវីន ហ្វីលីព ស្នើរឲ្យខាង ផលិតកម្ម ចេញមុខបកស្រាយ លើបញ្ហានេះថែមទៀតផង។

កាលពីថ្ងៃទី២៧ ខែមករា កន្លង ទៅថ្មីៗនេះ ខាងផលិតកម្ម Rich kids បានរៀបចំកម្មវិធីសម្ពោធ រឿងថ្មី ស្នាដៃទីពីររបស់ ផលិតកម្ម គឺរឿង " ក្រមុំ៣១ កំលោះ៥២" ដែលនៅក្នុងកម្មវិធី សម្ពោធនោះ មានវត្តមានតារាសម្តែង ក្នុងរឿង នេះរួមមាន វត្តមានតារាប្រុសស្រី ច្រើនទៀត បានអញ្ជើញចូលរួម យ៉ាងច្រើនកុះករ។

នៅក្នុងពិធីសម្ពោធ ខាងលើនេះ គេសង្កេតឃើញ ទាំងម្ចាស់ ផលិតកម្ម ក្រុមការងាររបស់ ផលិតកម្ម និងពិធីករ-ពិធីការិនី បាននាំគ្នានិយាយ លើកសរសើរ និងផ្តល់តម្លៃ បង្ហាញមុខបង្ហាញ មាត់ តួឯក៣ដួងប៉ុណ្ណោះ ដែល កម្មវិធីចាត់ទុក ជាតួសំខាន់ ក្នុងពិធីនោះ គឺលោក ទេព រិនដារ៉ូ, អ្នកនាង ខ្ញុង, កញ្ញា បេនីយ៉ាំង។ ដោយឡែក តួសម្តែងដទៃទៀត ដែល មានដូចជា លោក ដេវីត, លោក សាវីន ហ្វីលីព, លោក អុ៑ក សុភឫទ្ធិ រួមជាមួយ តួរសម្តែង ផ្សេងទៀត មិនត្រូវបានគេ លើក តម្កើងផ្តល់តម្លៃដូចតួឯកឡើយ។

ដោយសារតែហេតុផលនេះ បានធ្វើឲ្យតួផ្សេងៗ ក្នុងរឿងនេះ មាន ការអាកអន់ស្រពន់ចិត្ត ជាមួយផលិតកម្មយ៉ាងខ្លាំង ដែលមិនផ្តល់តម្លៃ ឲ្យពួកគេ ក្នុងនាម ជាតារាសម្តែង នៅក្នុង រឿងនោះ រួមគ្នាតាំងពីដើម ដល់ចប់ តួយ៉ាងដូចជាតារា សម្តែងពន្លកថ្មីលោក អុ៑ក សុភឫទ្ធិ មានការរំពឹង ទុកថាថ្ងៃសម្ពោធ រឿងនេះលោកអាចមាន ឱកាសបង្ហាញមុខ ដោយ លោកបានស្លៀកពាក់ យ៉ាងស្អាត ដើម្បីរង់ចាំឱកាស ប៉ុន្តែក្តីសង្ឃឹមរបស់តួគ្រប់រូប បានក្លាយជារឿងអស់សង្ឃឹម និងខកបំណងគ្រប់ៗគ្នា ដោយលទ្ធផលខុសស្រឡះ ការគិតទៅវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ត្រូវបាន តារាសម្តែងជើងចាស់ លោក សាវីន ហ្វីលីព ចេញមុខនិយាយ ពីអារម្មណ៍ពិតរបស់ខ្លួន ដោយ សរសេរ បង្ហោះនៅលើ Facebook របស់ខ្លួនក្នុងន័យ ចង់បានការបកស្រាយ ពីខាង ផលិតកម្មថា" សង្ឃឹមថា អ្នកចាត់ ការ ទូទៅក្នុងផលិតកម្មនេះ នឹងចេញ មុខបកស្រាយពីបញ្ហានេះ សូមឲ្យតម្លៃមនុស្ស ឬតួសម្តែងផ្សេងទៀត ក្រៅពីតួឯកដែលបាន ចំណាយពេលទៅ ចូលរួមកម្មវិធីខ្លះផង, សុំទោសណា ដែលខ្ញុំនិយាយពិត"។

Looking TODAY មិនទាន់អាច ទាក់ទង ទៅខាងផលិតកម្ម Rich kids ដើម្បីឲ្យគាត់បកស្រាយ ជុំវិញបញ្ហានេះ បាននៅឡើយទេ។ ប៉ុន្តែយើងរង់ចាំ ស្វាគមន៍ការបក ស្រាយនៅពេលក្រោយ៕

សាវីន ហ្វីលីព ចង់ឲ្យខាង ផលិតកម្ម Rich kids ចេញមុខ បកស្រាយ រឿងលើកតែតួឯក មិនឲ្យតម្លៃតួផ្សេង

សាវីន ហ្វីលីព ចង់ឲ្យខាង ផលិតកម្ម Rich kids ចេញមុខ បកស្រាយ រឿងលើកតែតួឯក មិនឲ្យតម្លៃតួផ្សេង

សាវីន ហ្វីលីព ចង់ឲ្យខាង ផលិតកម្ម Rich kids ចេញមុខ បកស្រាយ រឿងលើកតែតួឯក មិនឲ្យតម្លៃតួផ្សេង