វិធីងាយៗ ដើម្បីឲ្យស្បែកភ្លឺថ្លា ក្នុងរយៈពេល តែមួយសប្តាហ៍

មនុស្សភាគច្រើន តែងតែចង់បានស្បែក មានសភាពភ្លឺថា និងមើលទៅមានសុខភាពល្អ ។ ដោយឡែកការរៀនថែរក្សា ស្បែកឲ្យបានត្រឹមត្រូវបែក មានសភាពភ្លឺថា និងមើលទៅមានសុខភាពល្អ និងធ្វើឲ្យស្បែករបស់ អ្នកតឹងណែនលា។ ជាមួយគ្នានេះដែរ អត្ថបទនេះនឹងបង្ហាញ អ្នកអំពីវិធីងាយៗ មួយចំនួនដែលអាចជួយឲ្យ ស្បែករបស់អ្នកភ្លឺរលោងស្អាត ក្នុងរយៈពេលតែ មួយសប្តាហ៍តែប៉ុណ្ណោះ។

១. ប្រើប្រាស់ក្រែមការពារ កម្តៅថ្ងៃរៀងរាល់ថ្ងៃៈ ការត្រូវកម្តៅថ្ងៃអាចធ្វើឲ្យស្បែក របស់អ្នកជ្រូវជ្រួញ និងខ្វះជាតិសំណើម មិនតែប៉ុណ្ណោះប្រសិនបើអ្នកប៉ះពាល់ កម្តៅថ្ងៃខ្លាំងពេក អាចធ្វើឲ្យស្បែករបស់ អ្នករលាកផងដែរ។ ម្យ៉ាងវិញទៀត នៅពេលអ្នកត្រូវកម្តៅថ្ងៃ UVA និង UVB សារពាង្គកាយរបស់ អ្នកផលិតមេឡានីន ដែលធ្វើឲ្យស្បែករបស់អ្នកប្រែ ជាស្រអាប់ជាងមុន។ ដូច្នេះប្រសិនបើអ្នក ចង់ឲ្យស្បែកភ្លឺស្អាត អ្នកគួរតែដឹងពីវិធីថែរក្សាឲ្យបានត្រឹមត្រូវ ដោយប្រើប្រាស់ ក្រែមការពារកម្តៅថ្ងៃ ដែលមានអត្រា SPF ខ្ពស់ជាប្រចាំមុន ពេលចេញហាលថ្ងៃ។ មួយវិញទៀត អ្នកអាចថែរក្សាស្បែករបស់ អ្នកដោយការពាក់អាវដៃវែង ខោជើងវែង ពាក់មួក និងវែនតាការពារពន្លឺថ្ងៃផងដែរ។

២. សម្អាត និងខាត់ស្បែកជាប្រចាំៈ ការថែរក្សាស្បែក របស់អ្នកឲ្យបានល្អ ដោយការសម្អាតស្បែក ខាត់ស្បែក និងផ្តល់សំនើមឲ្យ ស្បែកជាប្រចាំ អាចធ្វើឲ្យស្បែករបស់ អ្នកភ្លឺរលោងកាន់តែឆាប់រហ័ស ។

អ្នកគួរតែសម្អាតខ្លួន របស់អ្នកយ៉ាងតិចណាស់ ឲ្យបាន២ដងក្នុងមួយថ្ងៃ ដើម្បីកម្ចាត់ជាតិប្រេង និងធូលីចេញពីស្បែក ដែលនេះពិតជាសំខាន់ណាស់ ក្នុងការថែរក្សាស្បែក ឲ្យមានសុខភាពល្អ។ បន្ទាប់ពីសម្អាតស្បែករួច អ្នកគួរតែផ្តល់សំណើម ដល់ស្បែកដោយការ លាបឡេថែរក្សាស្បែក ដើម្បីផ្តល់សារធាតុ ចិញ្ចឹមដល់ស្បែក។ ជាមួយគ្នានេះដែរ អ្នកគួតែខាត់ស្បែក ២ ទៅ៣ដងក្នុងមួយសប្តាហ៍។ ការធ្វើបែបនេះពិត ជាសំខាន់ណាស់ក្នុងការកំចាត់ស្នាមគ្រើម និងកោសិកាចាស់ៗ ចេញពីស្បែក ។

៣. ទទួលទានទឹកឲ្យបានច្រើន និង ទទួលទានអាហារឲ្យបានត្រឹមត្រូវៈ ការទទួលទានទឹកឲ្យបានច្រើន និងទទួលទានអាហារ ឲ្យបានត្រឹមត្រូវ អាចជួយឲ្យស្បែករបស់អ្នក មើលទៅមានសុខភាពល្អ និងស្រស់ថ្លា។ ជាក់ស្តែង អ្នកគួរតែទទួលទាន បន្លែ និងផ្លែឈើណាដែលផ្ទុកទៅដោយ វីតាមីន A, C, និង E ខ្ពស់ ដែលវីតាមីននេះ គឺជាសារធាតុចាំបាច់សម្រាប់ស្បែក៕

វិធីងាយៗ ដើម្បីឲ្យស្បែកភ្លឺថ្លា ក្នុងរយៈពេល តែមួយសប្តាហ៍

  • វិធីងាយៗ ដើម្បីឲ្យស្បែកភ្លឺថ្លា ក្នុងរយៈពេល តែមួយសប្តាហ៍已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/01/29  Category:កំសាន្ត