ធ្វើយ៉ាងណា ដើម្បីឲ្យថតរូប បានស្អាតគ្រប់ សន្លឹក?

សម្លឹងមើលខាងស្តាំដៃ របស់អ្នក ការសិក្សារបស់អាមេរិក មួយដែលត្រូវបានធ្វើឡើង នៅមហាវិទ្យាល័យ Wake Forest នៃរដ្ឋខារ៉ូលីណាខាងជើង បានបង្ហាញថា ផ្ទៃមុខខាងឆ្វេងរបស់យើងមានភាពទាក់ទាញជាងផ្ទៃមុខខាងស្តាំ ដោយផ្ទៃមុខផ្នែកខាងឆ្វេងនេះ អាចដាក់អារម្មណ៍បានល្អជាង។ ដើម្បីថតរូបឲ្យបានស្អាត អ្នកគួរក្រលេកមើលទៅខាងស្តាំ ដែលវាអាចធ្វើឲ្យផ្ទៃមុខមូល របស់អ្នកប្រែជាតូចស្តើង ស្លីមគួរឲ្យទាក់ទាញ។ 

 

- ផាត់មុខឲ្យបានត្រឹមត្រូវ

ការថតរូបឲ្យបានប្រសើរ អ្នកគួរជៀសវាងប្រើប្រាស់ ម្ស៉ៅថាត់មុខណាដែលមានជាតិរលោងខ្លាំង និងអាចធ្វើឲ្យមានចំណាំងផ្លាតជាមួយពន្លឺ។ ទោះបីជាម្ស៉ៅផាត់មុខរបស់អ្នកអាចធ្វើឲ្យាអ្នកមានផ្ទៃមុខភ្លឺរលោងយ៉ាងណាក៏ដោយ តែវាមិនត្រូវជាមួយនឹងពន្លឺរបស់កាំមេរ៉ានោះទេ។ 

- ងាកចេញពីកញ្ចក់កាំមេរ៉ា
គ្មាននរណាម្នាក់ចង់បានរូបភាពដោយខ្លួនឯងបិទផ្នែក ឬព្រិចភ្នែកនោះទេ។ ដើម្បីជៀសវាងបញ្ហានេះ អ្នកគួរតែងាកចេញពីកញ្ចក់កាំមេរ៉ាបន្តិច ដើម្បីកាត់បន្ថយការព្រិចភ្នែករបស់អ្នក។

- បំបាត់ចង្កា២ជាន់
គ្មានអ្វីអាក្រក់ជាងថតរូបឃើញចង្ការបស់អ្នកមាន ២ផ្តត់នោះទេ។ ហេតុដូច្នេះ ដើម្បីជៀសវាង ចង្ការ២ជាន់នៅពេលថតរូប អ្នកគួរដាក់កាំមេរ៉ាក្នុងកំពស់ត្រឹម ឬ លើភ្នែករបស់អ្នក។ មួយវិញទៀត អ្នកគួរងើយចង្កាឡើងបន្តិច ដោយអ្នកអាចអនុវត្តន៍វិធីបែបនេះនៅមុខកញ្ចក់ជាមុនសិន ដើម្បីឲ្យមើលទៅដូចធម្មជាតិ។

- ឈរដូចជាអ្នកជំនាញ
ប្រសិនបើអ្នកចង់ថតរូបមួយចំហខ្លួន អ្នកគួរងាកខ្លួន៣ ភាគបួន នៅពីមុខកាំមេរ៉ា ដោយស្មារបស់អ្នកមួយចំហៀងបែរទៅរកកាំមេរ៉ា ព្រមទាំងដាក់ជើងមួយទៅមុខ។ ការឈរបែបនេះ អាចធ្វើឲ្យររាងរបស់អ្នកស្រលូន ។ ព្យាយាមតម្រង់ខ្នងឲ្យត្រង់ ទាញស្មាទៅក្រោយបន្តិច និងផតពោះរបស់អ្នក។

ញញឹមឲ្យទាក់ទាញ
មនុស្សភាគច្រើន ផ្តោតទៅលើមាត់របស់អ្នក ពេលដែលអ្នកញញឹម។ ហេតុដូច្នេះហើយ អ្នកគួរព្យាយាម ញញឹមតាមធម្មជាតិ។

ធ្វើយ៉ាងណា ដើម្បីឲ្យថតរូប បានស្អាតគ្រប់ សន្លឹក?