Masahiro ​រីករាយ​បានជួយ Cambodia All Stars ​​ហើយ​ចង់​មាន​ឱកាស​លេង​​ទៀត


Masahiro ​រីករាយ​បានជួយ Cambodia All Stars ​​ហើយ​ចង់​មាន​ឱកាស​លេង​​ទៀត

Fukasawa Masahiro ​ជា​កីឡាករ​បរទេស​ដែល​ត្រូវ​បាន​លោក ​ប្រាក់ សុវណ្ណារ៉ា ​កោះ​ហៅ​ឱ្យ​ចូល​ជួយ​ក្រុម Cambodia All Stars ​ក្នុង​ជំនួប​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម SCG Muangthong United ​និង Buriram United ។

 Masahiro ​រីករាយ​បានជួយ Cambodia All Stars ​​ហើយ​ចង់​មាន​ឱកាស​លេង​​ទៀតFukasawa Masahiro (អាវស) និង​កីឡាកររបស់ Buriram United

 

ប្រធាន​ក្រុម​របស់​ក្លឹប​ណាហ្គាវើល​រូប​នេះ ​បាន​បំពេញ​តួនាទី​ច្រើន​ឱ្យ​ក្រុម Cambodia All Stars ​ដោយ​រក​បាន​មួយ​គ្រាប់​ក្នុង​ការ​ប្រកួត​ដែល​ក្រុម​ខាង​កម្ពុជា​ឈ្នះ SCG Muangthong United ​និង​ជា​កីឡាករ​ដែល​លេង​បម្រើ​ការពារ​បាន​ល្អ​ផង​ដែរ។ អ្នក​គាំទ្រ​ជា​ច្រើន​ពេញ​ចិត្ត​ទម្រង់​លេង​របស់​កីឡាករ​សញ្ជាតិ​ជប៉ុន​រូប​នេះ​ណាស់។

 

ទន្ទឹម​នឹង​នេះ​ដែរ  Masahiro ​បាន​និយាយ​ជាមួយ Sabay ​ថា​រូបគេ​ពេញ​ចិត្ត​នៅ​ពេល​ដែល​បាន​លេង​ឱ្យ​ក្រុម Cambodia All Stars ​ជា​ពិសេស​កីឡាករ​ល្អ​ៗ​របស់​ក្រុម​កម្ពុជា​និង​អ្នក​គាំទ្រ​ដែល​ចូល​ទស្សនា​យ៉ាង​ច្រើន​កុះករ។ Masahiro ​មិន​ឆ្លើយ​ថា​ទេ​នោះ​ឡើយ ប្រសិន​បើ​ខាង​ក្រុម​កម្ពុជា​ណា​មួយ​ចង់​ឱ្យ​រូបគេ​ចូល​ជួយ​ដូច​កាល​លេង​ជាមួយ​ក្រុម​ថៃ​ទៀត​នោះ។

 

ខាង​ក្រោម​នេះ​ជា​សម្ដី​របស់  Masahiro ​និយាយ​ពី​អារម្មណ៍​របស់​ខ្លួន៖

 

 

Masahiro ​រីករាយ​បានជួយ Cambodia All Stars ​​ហើយ​ចង់​មាន​ឱកាស​លេង​​ទៀត

 

អត្ថបទ៖ មុន្នី រម្យ