Valencia ឡើង​៤ក្រុមចុងក្រោយ​ Copa del Rey ក្រោយ​បំបាក់ Las Palmas


Valencia ឡើង​៤ក្រុមចុងក្រោយ​ Copa del Rey ក្រោយ​បំបាក់ Las Palmas

Valencia បាន​ឈាន​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Copa del Rey ក្រោយ​យកឈ្នះ​ម្ចាស់​ផ្ទះ Las Palmas ១-០ យប់មិញ​នេះ បន្ទាប់​ពី​ជើង​ទី​មួយ​ពួកគេ​បាន​ត្រឹម​ស្មើគ្នា ១-១ ប៉ុណ្ណោះ។
Valencia ឡើង​៤ក្រុមចុងក្រោយ​ Copa del Rey ក្រោយ​បំបាក់ Las PalmasValencia ឡើង​៤ក្រុមចុងក្រោយ​ Copa del Rey ក្រោយ​បំបាក់ Las Palmas
ជ័យជម្នះ​របស់​ក្រុម​ដែល​កំពុង​ដឹកនាំ​ដោយ​អតីត​វីរបុរស Man Utd Gary Neville បាន​មក​តាម​រយៈ​ការ​ស៊ុត​បញ្ចូល​របស់ខ្សែ​ប្រយុទ្ធ Rodrigo នៅ​នាទី​ទី២០ ក្រោម​ការ​បញ្ជូន​បាល់​ឲ្យ​ដោយ Andre Gomes។ រាប់​ទាំងការ​ឈ្នះយប់​មិញ​ផង​ លោក Gary Neville បាន​ដឹកនាំ​ក្រុម​ឈ្នះ​៤ដង​ហើយ​នៅ Copa del Rey ប៉ុន្តែ​នៅ La Liga វិញ​អ្នក​ចាត់ការ​ទូទៅ​វ័យ៤០ឆ្នាំ​នៅ​មិន​ទាន់​ស្គាល់​រសជាតិ​៣ពិន្ទុ​នៅ​ឡើយ។

 

គូ​ផ្សេង​ទៀត Sevilla ក៏​ជា​បេក្ខភាព​មួយ​រូប​ឈាន​ទៅ​វគ្គ ៤​ក្រុម​ចុងក្រោយ​ដែរ ក្រោយ​យក​ឈ្នះ​ក្រុម Mirandes ៣-០ ស៊ុត​បញ្ចូល​ទី​ដោយ Vicente Iborra, Juan Munoz និង Coke ដែល​សរុបទាំង​២​ជើង​គឺ ៥-០។ ការ​ចាប់​ឆ្នោត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃសុក្រ​រវាង​ក្រុម​ទាំង៤ រួមមាន Barcelona, Celta Vigo, Sevilla, Valencia៕

 

Valencia ឡើង​៤ក្រុមចុងក្រោយ​ Copa del Rey ក្រោយ​បំបាក់ Las PalmasValencia ឡើង​៤ក្រុមចុងក្រោយ​ Copa del Rey ក្រោយ​បំបាក់ Las Palmas

 

Valencia ឡើង​៤ក្រុមចុងក្រោយ​ Copa del Rey ក្រោយ​បំបាក់ Las Palmas

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ BBC

  • Valencia ឡើង​៤ក្រុមចុងក្រោយ​ Copa del Rey ក្រោយ​បំបាក់ Las Palmas已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/01/29  Category:កីឡា
Tags: