De Bruyne របួស​ជង្គង់​ធ្ងន់ធ្ងរ ត្រូវ​​អវត្តមាន​១០​សប្ដាហ៍ ​អត់​​បាន​លេង​ផ្ដាច់ព្រ័ត្រ​ League Cup

ខ្សែ​បម្រើ​ Kevin de Bruyne ​របស់​ក្រុម​មេឃ​ខៀវ​ Manchester City ​​នឹង​ត្រូវ​អវត្តមាន​១០​សប្ដាហ៍ បន្ទាប់​ពី​របួស​ជង្គង់​ខាង​ស្ដាំ​ធ្ងន់ធ្ងរ កាល​ប៉ះ​ Everton ​នៅ​ League Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ជើង​ទី​២ កាល​ពី​យប់​ថ្ងៃ​ពុធ។

De Bruyne របួស​ជង្គង់​ធ្ងន់ធ្ងរ ត្រូវ​​អវត្តមាន​១០​សប្ដាហ៍ ​អត់​​បាន​លេង​ផ្ដាច់ព្រ័ត្រ​ League Cup

De Bruyne របួស​ជង្គង់​ធ្ងន់ធ្ងរ ត្រូវ​​អវត្តមាន​១០​សប្ដាហ៍ ​អត់​​បាន​លេង​ផ្ដាច់ព្រ័ត្រ​ League Cup

​​កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក វ័យ​២៤​ឆ្នាំ​រូប​នេះ បាន​ដូរ​ចូល​​នៅ​​ចុង​ម៉ោង និង​ស៊ុត​បាន​១​គ្រាប់​ ប៉ុន្តែ​ត្រូវ​រង​របួស​​សរសៃ​ជើង​ជង្គង់​ស្ដាំ​ធ្ងន់ធ្ងរ​នៅ​ម៉ោង​បន្ថែម ក្រោយ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ខ្សែ​ការពារ​ Ramiro Funes Mori របស់​ Everton។

Patrick de Koster ភ្នាក់​ងារ​របស់​ De Bruyne បាន​និយាយ​ថា កីឡាករ​រូប​នេះ​នឹង​អវត្តមាន​ប្រហែល​៦​សប្ដាហ៍។ ប៉ុន្តែ​អតីត​កីឡាករ​ឆ្នើម​ Wolfsburg ​បាន​បញ្ជាក់​ខ្លួន​ឯង​ម្សិល​មិញ​ថា៖ “ខ្ញុំ​នឹង​ត្រូវ​អវត្តមាន​ប្រហែល​១០​សប្ដាហ៍”។

De Bruyne របួស​ជង្គង់​ធ្ងន់ធ្ងរ ត្រូវ​​អវត្តមាន​១០​សប្ដាហ៍ ​អត់​​បាន​លេង​ផ្ដាច់ព្រ័ត្រ​ League Cup

De Bruyne របួស​ជង្គង់​ធ្ងន់ធ្ងរ ត្រូវ​​អវត្តមាន​១០​សប្ដាហ៍ ​អត់​​បាន​លេង​ផ្ដាច់ព្រ័ត្រ​ League Cup

​De Bruyne ​អាច​នឹង​​អវត្តមាន​ពី​ប្រកួត​ Premier League ១៣​ប្រកួត ​និង​ខក​ខាន​ប្រកួត​​ផ្ដាច់ព្រ័ត្រ League Cup ទល់​នឹង​ Liverpool នៅ​កីឡដ្ឋាន​ជាតិ​អង់គ្លេស Wembley ​នា​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ថែម​ទាំង​​​​អវត្តមាន​ប្រកួត​ UEFA Champions League ​វគ្គ​១៦​ក្រុម​ទល់​នឹង​ Dynamo Kiev ​ទាំង​២​ជើង​ផង​ដែរ៕

De Bruyne របួស​ជង្គង់​ធ្ងន់ធ្ងរ ត្រូវ​​អវត្តមាន​១០​សប្ដាហ៍ ​អត់​​បាន​លេង​ផ្ដាច់ព្រ័ត្រ​ League Cup

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc | thesun