ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា​ គណៈកម្មាធិកាតជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរបាន​បើក​កិច្ចប្រជុំតាមសំណើ​របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រូប​ ដើម្បីពិភាក្សាអំពីការជ្រើសរើសវិធានការ ​និងទីតំាងសមស្របដើម្បីសាងសង់​ផែតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ​សំដៅបម្រើ និងអភិវឌ្ឍន៍កោះរ៉ុង ។

សេចក្តីរាយការណ៍បានបន្តថា ​កិច្ចប្រជុំនេះប្រារព្ឋធ្វើនៅព្រឹកថ្ងៃទី២៩​ មករា ២០១៦ ​នៅទីស្តីការក្រសួងដែនដី​ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ​អ៊ឹម ឈុនលឹម​ ​រដ្ឋមន្រ្តី​ក្រសួងដែនដី ​នគរូបនីយកម្មនិងសំណង់ និង ​លោក ថោង ខុន ​រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ និងមានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង​ ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រូបនិង​មន្រ្តីជំនាញពាក់ព័ន្ឋ ៕