Spurs ដាក់សំណើរ​ចុងក្រោយ ១៧លាន ទិញ Saido

Tottenham Hotspur នឹងដាក់​សំណើរ​ចុងក្រោយ ដើម្បី​នាំយក​ខ្សែប្រយុទ្ធ​របស់ West Bromwich Albion គឺ​កីឡាករ​មិនសូវ​ចុះសម្រុង​ជាមួយ​គេ Saido Berahino មុនពេល​បិទ​បញ្ចប់​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយនេះ។

saido-berahinoសារព័ត៌មាន Sportmail បាន​រាយការណ៍​ថា Spurs គ្រោង​នឹង​សំណើរ​តម្លៃ​ប្រមាណ​ជា ១៧ លាន​ផោន ដែលជា​ចំនួន​តិចជាង​ដែល​បានដាក់​ស្នើ​កាលពី​រដូវក្តៅ​ឆ្នាំមុន។ គ្រូបង្វឹក​លោក Mauricio Pochettino បានបង្ហាញ​ចេតនា​យ៉ាងច្បាស់​ថា រូបលោក​ពិតជា​ចង់បាន​កីឡាករ Berahino នេះ​ណាស់ ខណៈ​លោក Daniel Levy ប្រធាន​ក្លិប​សារិកា​ព្រេង​នេះ នឹង​ព្យាយាម​ចុងក្រោយ​បំផុត​មួយ​ក្នុងការ​ចុះហត្ថលេខា នា​ប៉ុន្មាន​ខាងមុខ​នេះដែរ។

ប៉ុន្តែ​វា​ហាក់ដូចជា​មិនទាន់​មើលឃើញថា ប្រធាន​ក្លិប West Bromwich លោក Jeremy Peace នឹង​ទទួលយក​កញ្ចប់​ថវិកា​នោះ​ឬ​យ៉ាងណាទេ ជាក់ស្តែង​លោក​បាន​បដិសេធ សំណើរ​បី​ដង​រួចមកហើយ​កាលពី​រដូវក្តៅ​ឆ្នាំមុន ខណៈ​ពេលនោះ​តម្លៃ​ខ្លួន​ដាក់​ស្នើ​ចុងក្រោយ​គឺ ២២លាន​ផោន។ លោក Jeremy Peace ចង់​ឲ្យ Spurs ទិញ​កីឡាករ​នេះ​ក្នុងតម្លៃ​ខ្លួន ២៥លាន​ផោន។ ទោះជា​យ៉ាងណា Spurs កំពុង​ត្រៀម​ដាក់សំណើរ​ចុងក្រោយ​ម្តងទៀត​សម្រាប់​ទិញ អតីត​ជម្រើសជាតិ​អង់គ្លេស ក្រោម​អាយុ ២១ឆ្នាំ​រូបនេះ ខណៈដែល​លោក Pochettino កំពុង​ត្រូវការ​កីឡាករ​ដើម្បី​រក​គ្រាប់​ឲ្យ​ក្លិប៕