តួ​ស្រី​ក្មេង​មិន​ខ្វល់​រឿង ​ប្រគល់​ខ្លួន​ឲ្យ​ទិនហ្វី​ដើម្បី​បាន​ដើរ​តួ​ឯក

តួ​ស្រី​ក្មេង​មិន​ខ្វល់​រឿង ​ប្រគល់​ខ្លួន​ឲ្យ​ទិនហ្វី​ដើម្បី​បាន​ដើរ​តួ​ឯក

ជាមួយ​នឹង​កម្ពស់ ១,៦៩ម បូក​រួម​​នឹង​សម្រស់​ស្រស់​ស្អាត​និង​វ័យ​ក្មេង តារា​សម្ដែង Lin Yun បាន​ផ្ដួល​បេក្ខភាព​ចំនួន ១២០០០ នាក់​ដើម្បី​ដណ្ដើម​បាន​តំណែង​តួឯក​ក្នុង​ភាពយន្ត​ថ្មី​របស់​ស្ដេច​កំប្លែង​ហុងកុង។

 

តួ​ស្រី​ក្មេង​មិន​ខ្វល់​រឿង ​ប្រគល់​ខ្លួន​ឲ្យ​ទិនហ្វី​ដើម្បី​បាន​ដើរ​តួ​ឯក

 

ជាមួយ​នឹង​ឱកាស​បាន​សម្ដែង​តួឯក​ស្រី​ក្នុង​ភាពយន្ត “The Mermaid” របស់​តារា​សម្ដែង​ល្បី​ឈ្មោះ Stephen Chow តារា​សម្ដែង​ស្រី​វ័យ​ក្មេង​ Lin Yun បាន​ឈរ​តំណែង​ស្មើនឹង​កំពូល​តារា​ហុងកុង​ជា​ច្រើន​​រូប​ដូច​ជា Cecilia Cheung និង Karen Mok ជា​ដើម។ កើត​ឆ្នាំ ១៩៩៦ និងមិន​ធ្លាប់​មាន​បទ​ពិសោធន៍​ក្នុង​ការ​សម្ដែង​សោះ នាង​នៅ​តែ​ជា​តួលេខ​សំងាត់​មួយ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ចិន។

 

នៅ​ក្នុង​ថ្ងៃ​ធ្វើ​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មករា​មុន​នេះ តារា​សម្ដែង​ហុងកុង Stephen Chow បាន​រៀបរាប់​ពី​តួ​ស្រី​ថ្មី​របស់​ខ្លួន​ថា៖ “ចូល​ចិត្ត​សេរីភាព ចូលចិត្ត​ទឹក មាន​លទ្ធភាព​អាច​ញ៉ាំ​បាន​ច្រើន គឺ​ពិត​ជា​ស័ក្ដិ​សម​នឹង​រឿង​ខ្លាំង​ណាស់”។

 

តួ​ស្រី​ក្មេង​មិន​ខ្វល់​រឿង ​ប្រគល់​ខ្លួន​ឲ្យ​ទិនហ្វី​ដើម្បី​បាន​ដើរ​តួ​ឯក

 

លោក​បាន​ឲ្យ​ដឹង​ថា​តួ​ស្រី​ក្មេង​កើត​ឆ្នាំ ១៩៩៦ នេះ​គឺ​ជា​មនុស្ស​ដែល​លោក​បាន​ស្វែង​រក​ជា​យូរ​មក​ហើយ​​សម្រាប់​ភាពយន្ត​លើក​នេះ។ យ៉ាងណាមិញ​សារ​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា Lin Yun គឺ​ជា​ស្រី​កំណាន់​ថ្មី​របស់​របស់​ស្ដេច​កំប្លែង​ហុងកុង។ ដោយ​សារ​តែ​ទំនាក់​ទំនង​មួយ​នេះ​ទើប​នាង​បាន​សម្ដែង​តួឯក​ទាំង​គ្មាន​បទ​ពិសោធន៍​នៅ​ក្នុង​ខ្លួន​បន្តិច​ណា​សោះ។

 

តួ​ស្រី​ក្មេង​មិន​ខ្វល់​រឿង ​ប្រគល់​ខ្លួន​ឲ្យ​ទិនហ្វី​ដើម្បី​បាន​ដើរ​តួ​ឯក

 

ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​របស់​បណ្ដាញ​ព័ត៌មាន តារា​ស្រី​អាយុ​២០ ឆ្នាំ​បាន​ត្រឹម​សើច៖ “ខ្ញុំ​មិន​ខ្វល់​នឹង​ពាក្យ​ចចាមអារ៉ាម​មាន​ស្នេហា​​ជាមួយ​នឹង​រៀម​ច្បង​នោះ​ទេ។ វា​គ្រាន់​តែ​ជា​រឿង​ប្រឌិត​គ្មាន​បាន​ការ។ អ្វី​ដែល​សំខាន់​​នោះ​គឺ​សមត្ថភាព​របស់​ខ្ញុំ​​នៅ​ពេល​ភាពយន្ត​ចេញ​ចាក់​បញ្ចាំង”។ តារា​សម្ដែង​ស្រករ​​ក្រោយ​​រូប​នេះ​ក៏​បាន​បន្ថែម​ទៀត​ថា បាន​ធ្វើ​ការ​ជាមួយ​ទិនហ្វី​ទើប​ដឹង​ថា​ត្រូវ​រង​សម្ពាធ​ប៉ុណ្ណា។ “ពាក្យ​ដែល​ខ្ញុំ​បាន​ឮ​ច្រើន​បំផុត​ពី​មាត់​របស់​បង Stephen គឺ ‘ធ្វើ​ឡើង​វិញ’។ មាន​ឈុត​ខ្លះ​ត្រូវ​ថត​ឡើង​វិញ​រហូត​ដល់​ទៅ ៣៥ ឬ​ក៏ ៤០​ដង​ក៏​មាន។ គាត់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ទាមទារ​ខ្ពស់​បំផុត”។ ស្រី​ស្អាត​មក​ពី​ខេត្ត Huzhou ឲ្យ​ដឹង៕

 

ចុចអាន៖ឈិនឡុង និយាយ​ពី​ការ​លំបាក​ខ្លះ​ៗ​​ពេល​បញ្ចូល​សំឡេង​រឿង “Kung Fu Panda 3”

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖zing