Mr. Bean នាំ​មិត្ត​ស្រីចូលផ្ទះ​ភ្លាម​​ៗ​ ក្រោយ​លែង​ប្រពន្ធ​បាន​១​សប្ដាហ៍

Mr. Bean នាំ​មិត្ត​ស្រីចូលផ្ទះ​ភ្លាម​​ៗ​ ក្រោយ​លែង​ប្រពន្ធ​បាន​១​សប្ដាហ៍

តារា​សម្ដែង​និង​កំប្លែង​​អង់គ្លេស Rowan Atkinson ឬ Mr. Bean បាន​​​នាំ​មិត្ត​ស្រី​​​ថ្មី​ដែល​ជា​តារា​​សម្ដែង​នាង Louise Ford ចូល​មក​រស់​នៅ​ជាមួយ ​​នៅ​ផ្ទះ​របស់​លោក​ក្នុង​ប្រទេស​អង់គ្លេស ក្រោយ​ចែក​ផ្លូវ​ជា​មួយ​ប្រពន្ធ។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី mirror។

 

Mr. Bean នាំ​មិត្ត​ស្រីចូលផ្ទះ​ភ្លាម​​ៗ​ ក្រោយ​លែង​ប្រពន្ធ​បាន​១​សប្ដាហ៍Mr. Bean​ និង​មិត្តស្រី

 

តារា​កំប្លែង​វ័យ​៦០​ឆ្នាំ​​ដែល​បាន​លែងលះ​ជាមួយ​​ប្រពន្ធ​អ្នក​ស្រី Sunetra Sastry ​ជា​អ្នក​​តុបតែង​ខ្លួន​ឲ្យ​តារា​នៅ​ទូរទស្សន៍​ BBC កាល​ពី​សប្ដាហ៍​មុន​ បាន​​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ជាមួយ Louise វ័យ​៣២​ឆ្នាំ​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ។ ហើយ​ការ​ដែល​អ្នក​ទាំង​ពីរ​រើ​មក​នៅ​ជាមួយគ្នា​គឺ​ដើម្បី​​បង្កើត​​សេចក្ដី​ស្រលាញ់​រវាង​គ្នា​ឲ្យ​កាន់​តែ​ខ្លាំង។

 

បើ​តាម​ប្រភព​មួយ​ប្រាប់​ The Sun ​ថា​៖” Rowan និង Louise គឺ​ជា​មនុស្ស​ដែល​មិន​ចង់​​ប្រាប់​​រឿង​​ផ្ទាល់​ខ្លួន​​ទៅ​ខាង​ក្រៅ​ទេ​ដូច​គ្នា​​ ប៉ុន្តែ​​ការ​លើ​នេះ អ្នក​ទាំង​ពីរ​គឺ​ចង់​បង្ហាញ​ពី​ភាព​ត្រង់​ពី​ទំនាក់ទំនង​របស់​ពួកគេ។ បច្ចុប្បន្ន​ Louise កំពុង​កាន់​កម្មវិធី​ទូរទស្សន៍​មួយ​មាន​ឈ្មោះ​ថា “Crashing” ខណៈ​ដែល Rowan កំពុង​រវល់​ជាមួយ​គម្រោង​ជា​ច្រើន”៕

 

 Mr. Bean នាំ​មិត្ត​ស្រីចូលផ្ទះ​ភ្លាម​​ៗ​ ក្រោយ​លែង​ប្រពន្ធ​បាន​១​សប្ដាហ៍

 

Mr. Bean នាំ​មិត្ត​ស្រីចូលផ្ទះ​ភ្លាម​​ៗ​ ក្រោយ​លែង​ប្រពន្ធ​បាន​១​សប្ដាហ៍Mr. Bean​ ថត​ជាមួយ​កូន​ស្រី​និង​ប្រពន្ធមុន

ចុចអាន Angelina Jolie៖​ “Maddox ធ្លាប់​មើល​រឿង​ស្រើបស្រាលដែល​ខ្ញុំ​សម្ដែង​រួច​ហើយ”
 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  mirror