មិនដឹង​ប៉ូលិស​ខាង​ណា​ដេញ​ដល់​ផ្ទះ​ចាប់​វាយ​និង​បាញ់​1​គ្រាប់​របួស

មិនដឹង​ប៉ូលិស​ខាង​ណា​ដេញ​ដល់​ផ្ទះ​ចាប់​វាយ​និង​បាញ់​1​គ្រាប់​របួស

រាជធានី​ភ្នំពេញ ៖ កាន់តែ​សាហាវ​ទៅ​ៗ​ហើយ យុវជន​២​នាក់​គ្រាន់តែ​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​តាម​ផ្លូវ​ចេញពី​ធ្វើការ​ត្រ​ទ្ប​ប់​ទៅ​ផ្ទះ​វិញ ក៏​ត្រូវ​បុរស​មាន​ឯកសណ្ឋាន​ជា​ប៉ូលិស​២​នាក់ ជិះ​ម៉ូតូ FTR ពណ៌​ខៀវ​មួយ​គ្រឿង ដេញ​តាម​ឃាត់​ឱ្យ​ឈប់ តែ​យុវជន​ទាំង​២​នាក់​នោះ​ភ័យ​ពេក ក៏​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​រហូត​ដល់​កែង​ផ្លូវ​ច្រកចូល​ផ្ទះ​ក៏​ផ្តួល​ម៉ូតូ​ហៅ​ឱ្យ​ក្រុម​គ្រួសារ​ជួយ បែរជា​ត្រូវ​ប៉ូលិស​នោះ​ចាប់​បាន​ម្នាក់​វាយ​ទ្បើ​ង​ទ្រោម​ខ្លួន រួច​ដក​កាំភ្លើង​បាញ់​១​គ្រាប់​បណ្តាល​ឱ្យ​របួសធ្ងន់​ដេក​ដួល​ក្នុង​ថ្លុកឈាម ។

ប៉ុណ្ណឹង​ហើយ​មិន​អស់ចិត្ត ក៏​បាន​វាយ​ថែម​១​ស្នាប់​កាំភ្លើងខ្លី​ទៀត ទើប​អស់ចិត្ត រួច​ប៉ូលិស​ទាំង​២​នាក់​នោះ ទ្បើ​ង​ជិះ​ម៉ូតូ​ចេញ​បាត់​ស្រមោល​ទៅ ទំនង​មក​ពី​ខណ្ឌដូនពេញ ។

ហេតុការណ៍​នេះ​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ តាម​បណ្តោយ​ផ្លូវ​លេខ​៧០ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ យុវជន​រង​គ្រោះ​ឈ្មោះ សុខ ទ្បា​យ អាយុ​២១​ឆ្នាំ មុខរបរ​ជួសជុល​រថយន្ត​នៅ​ម្តុំ​រង្វង់​មូល​ទួល​គោក ស្នាក់​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា គេ​បានឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ MSX ពណ៌​ស អត់​ស្លាក​លេខ​មួយ​គ្រឿង តាម​បណ្តោយ​ផ្លូវ​៧០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក៏​មាន​ប៉ូលិស​២​នាក់ ស្លៀក​ឯកសណ្ឋាន​ជិះ​ម៉ូតូ FTR ពណ៌​ខៀវ​មួយ​គ្រឿង អត់​ចាំ​ស្លាក​លេខ​បាន​តាម​ប្រកិត​ពីក្រោយ ហើយ​ស្រែក​ឱ្យ​យុវជន​ទាំង​២​នាក់​នោះ​ឈប់ ដោយ​មាន​កាំភ្លើង​វែង​មួយ​ដើម តាម​ភ្ជង់​យុវជន​ទាំង​២​នាក់​នោះ​ឱ្យឈប់ ។ ដោយ​មានការ​ភ័យ​ស្លន់ស្លោ ក៏​ព្យាយាម​ជិះ​ដល់​ផ្លូវកែង​បត់​ចូល​ផ្ទះ​ក៏​ផ្តួល​ម៉ូតូ ហើយរ​ត់ទៅ​ហៅ​ក្រុម​គ្រួសារ​ឱ្យ​ជួយ ។ ពេល​នោះ​ក៏​ត្រូវ​បូ​៉​លិ​ស​ចាប់​បាន​ម្នាក់​ជា​អ្នក​ជិះ​ពីក្រោយ ហើយ​ប៉ូលិស​ទាំង​២​នាក់​ក៏​បាន​វាយ​យ៉ាង​ចាស់ដៃ ដោយ​ចោទ​ថា យុវជន​នេះ​ជា​ចោរប្លន់ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ផ្អើល​ឈុ​លរ​ត់ទៅ​មើល ស្រាប់តែ​ប៉ូលិស​ម្នាក់​ក្នុង​ចំណោម​២​នាក់​នោះ បាន​ដក​កាំភ្លើងខ្លី​ចេញពី​ចង្កេះ​បាញ់​១​គ្រាប់ ត្រូវ​ចំ​ក្រោម​ឃ្លៀ​ក​ខាងឆ្វេង​ធ្លាយ​ពី​ម្ខាង​ទៅម្ខាង ។ បាញ់​របួស​ហើយ ប៉ូលិស​នោះ​មិន​អស់ចិត្ត​ទេ ថែម​ទាំង​យក​ស្នាប់​កាំភ្លើង​នោះ វាយ​ក្បាល​យុវជន​ម្នាក់​នោះ​ថែម​ទៀត ទើប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ស្រែក​ឆោ​ទ្បោ​ស្តីឱ្យ​ប៉ូលិស​ទាំង​២​នាក់​នោះ​ថា ម៉េច​ក៏​ធ្វើ​អីចឹង ? ទើប​ធ្វើ​ឱ្យ​ប៉ូលិស​ទាំង​២​នាក់​នោះ បន្ទាប់​ពី​បញ្ចេញ​កំហឹង​អស់​ក៏​ភ័យ ក៏​ទ្បើ​ង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ទៅ ។ ក្រោយ​ពេល​កើតហេតុ យុវជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ហៅ​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ជុំវិញ​ហេតុការណ៍​ខាងលើ​នេះ ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ធ្វើការ​រិះគន់​លោក​មេ​ប៉ុស្តិ៍​ទួល​សង្កែ ក្រោយ​ពេល​លោក​មេ​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ មិន​ព្រម​សាកសួរ​ព័ត៌មាន​ពី​ភិនភាគ​របស់​ខ្មាន់កាំភ្លើង ដែល​បាញ់​ជន​រង​គ្រោះ ហើយ​តាម​ចាប់​នោះ​ទេ បែរជា​លោក​មេ​ប៉ុស្តិ៍​ទួល​សង្កែ​រូប​នោះ គិតតែ​ពី​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប៉ូលិស​ខណ្ឌដូនពេញ ដែល​មក​ដល់​មុន ដោយ​ចោទ​ថា រឿង​នេះ​កើត​ទ្បើ​ង​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន ចង់​ប្រគល់​រឿង​នេះ​ឱ្យ​ប៉ូលិស​ខណ្ឌដូនពេញ​ជា​អ្នកធ្វើការ​ស្រាវជ្រាវ ។

ចំពោះ​ខ្លា​ន់​កាំភ្លើង​ដែល​បាន​បាញ់​ទៅ​លើ​យុវជន​រង​គ្រោះ​ខាងលើ សមត្ថកិច្ច​មិន​ទាន់​ដឹង​ថា ជា​ប៉ូលិស​ខាង​ណា​នៅ​ទ្បើ​យ​ទេ ព្រោះ​ចេញ​បាត់​ទៅ​ទើប​សមត្ថកិច្ច​ទាំង​សង្ខាង​មក​ដល់ ដែល​ពេល​នេះ​កំពុង​ស្រាវជ្រាវ ហើយ​សង្ស័យ​រក​មិនឃើញ​ទេ​មើលទៅ ព្រោះ​ជា​ប៉ូលិស​គ្នា​ឯង ៕