បុគ្គលិក​អាកាសចរ​ចិន​រៀន​ញញឹម​ដោយ​ខាំ​​ចង្កឹះ ​ដើម្បី​ភាព​ទាក់​ទាញ​​

បុគ្គលិក​អាកាសចរ​ចិន​រៀន​ញញឹម​ដោយ​ខាំ​​ចង្កឹះ ​ដើម្បី​ភាព​ទាក់​ទាញ​​

​បុគ្គលិក​​អាកាសចរ​​ចិន​​កំពុង​ហាត់​សម​​​​​​​របៀប​ស្វាគមន៍​ភ្ញៀវ​​​ ​​ដោយ​ប្រើ​​ជាមួយ​ចង្កឹះ និង​របស់​កាន់​ដៃ​ផ្សេង​ទៀត ​ជា​មួយ​ស្នាម​ញញឹម​គួរ​ឲ្យ​ចាប់អារម្មណ៍​។ ​

 

បុគ្គលិក​អាកាសចរ​ចិន​រៀន​ញញឹម​ដោយ​ខាំ​​ចង្កឹះ ​ដើម្បី​ភាព​ទាក់​ទាញ​​

 

បុគ្គលិក​នារី ​ត្រូវ​ដាក់​សៀវភៅ​លើ​ក្បាល​ឲ្យ​​នឹងថ្កល់ ​និង​ខាំ​​ចង្កឹះ​ ​ដើម្បី​ឲ្យ​ការ​ញញឹម​មា​ន​ភាព​ស្រស់​ស្អាត​ទាក់ទាញ​ រួម​ទាំង​គាប​ក្រដាស​ A4 ​​​​នៅ​ចន្លោះ​ជង្គង់​​​ទាំង​ពីរ​ពេល​ឈរ​ត្រង់​ផង​។ បុគ្គលិក​ហាត់​រៀន​ទាំង​នេះ ​​មក​ពី​មហាវិទ្យាល័យ​វិជ្ជាជីវៈ​​អាកាសចរណ៍​ស៊ីវិល​​​ភាគ​និរតី​ខេត្ត​ស៊ីឈួន និងកំពុង​ត្រៀម​រៀបចំ​​ប្រលង​​​​ខាង​មុខ​ដើម្បី​ក្លាយ​ជា​បុគ្គលិក​ពេញសិទ្ធិ​។

 

រូប​ភាព​ទាំង​នេះ​ត្រូវ​បាន​ថត​នៅ​ថ្ងៃ​ទី ២៦​ មករា​កន្លង​ទៅ ​ដែលបង្ហាញ​ពី​បុរស​នារី ​​ឈរ​ជា​ជួរ​ ​ដោយ​ដាក់​ដប​ទឹក ​ឬ​សៀវភៅ​លើ​ក្បាល ដើម្បី​​បញ្ជាក់​ថា​បាន​ឈរ​ត្រង់​​ត្រឹម​ត្រូវ។​

 

​​បុគ្គលិក​នារី​​​ដែល​ចូល​រួម​ហាត់​សម​​ម្នាក់​​និយាយ​ថា ​ខ្លួន​បាន​​​រៀន​​វគ្គ​​កាយ​សម្ព័ន្ធ​បន្ថែម​ទៀត ​ដើម្បី​​ឲ្យ​ជាប់​ក្លាយ​ជា​បុគ្គលិក​​ផ្លូវ​ការ​នា​ពេល​ប្រលង​ខាង​មុខ​។ ​​ឯ​ម្នាក់​ទៀត​ប្រាប់​ថា ​ពួកគេ​មិន​ត្រឹម​​តែ​​ទូល​សៀវភៅ ឬ​​ដប​ទឹក​​ ​ឲ្យ​នឹង​រយៈ​ពេល ៣នាទី​ទេ ​ប៉ុន្តែ​ត្រូវ​ញញឹម​បណ្ដើរដែរ។

 

​​ចំណែក​ អ្នក​គ្រូ​​​​កំពុង​បង្រៀន​​សិស្ស​ ​​និយាយ​ថា​​ការ​ធ្វើ​ដូច​នេះ គឺដើម្បី​​ហាត់​ពត់​កាយ​វិការ​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រម​ទាំង​បង្ហាញ​​​ភាព​ជឿជាក់​របស់​ពួកគេ។ ​បើ​តាម​ប្រភព​ចុះផ្សាយ​លើក​មុន​ ​​បុគ្គលិក​អាកាសចរ​ក្រុមហ៊ុន​ចិន​​ពេញ​សិទ្ធិ​ នឹង​ទទួល​ប្រាក់​ឈ្នួល​ ១ម៉ោង​២០ដុល្លារ​អាមេរិក៕

 

បុគ្គលិក​អាកាសចរ​ចិន​រៀន​ញញឹម​ដោយ​ខាំ​​ចង្កឹះ ​ដើម្បី​ភាព​ទាក់​ទាញ​​

 

បុគ្គលិក​អាកាសចរ​ចិន​រៀន​ញញឹម​ដោយ​ខាំ​​ចង្កឹះ ​ដើម្បី​ភាព​ទាក់​ទាញ​​

 

បុគ្គលិក​អាកាសចរ​ចិន​រៀន​ញញឹម​ដោយ​ខាំ​​ចង្កឹះ ​ដើម្បី​ភាព​ទាក់​ទាញ​​

 

បុគ្គលិក​អាកាសចរ​ចិន​រៀន​ញញឹម​ដោយ​ខាំ​​ចង្កឹះ ​ដើម្បី​ភាព​ទាក់​ទាញ​​

 

បុគ្គលិក​អាកាសចរ​ចិន​រៀន​ញញឹម​ដោយ​ខាំ​​ចង្កឹះ ​ដើម្បី​ភាព​ទាក់​ទាញ​​

 

ចុចអាន៖ សិស្ស​វិទ្យាល័យ​ចិន​ជាង​១០០០នាក់ ស្លៀក​ប៊ីគីនីប្រលង​​ធ្វើ​​នារី​អាកាសចរ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
​ប្រភព៖ Daily Mail