WHO ៖ ករណី​ឆ្លង​វីរុស​ Zika អាច​កើន​ឡើង​ដល់ ៤​លាន​ករណី


WHO ៖ ករណី​ឆ្លង​វីរុស​ Zika អាច​កើន​ឡើង​ដល់ ៤​លាន​ករណី

តាម​ការ​ព្យាករណ៍​របស់ អង្គការ​​សុខភាព​ពិភព​លោក​​ WHO បាន​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ៣ ទៅ ៤​លាន​នាក់​ ​​នឹង​អាច​ឆ្លង​​វីរុស Zika នៅ​​ទ្វីប​​អាមេរិក​​ ក្នុង​ឆ្នាំ​២០១៦​នេះ។

 

WHO ៖ ករណី​ឆ្លង​វីរុស​ Zika អាច​កើន​ឡើង​ដល់ ៤​លាន​ករណី
 

គិត​មក​ត្រឹម​ពេល​បច្ចុប្បន្ន វីរុស​ Zika បាន​​រីក​រាល​ដាល​ ជាង​២០​ប្រទេស​ហើយ ក្នុង​ទ្វីប​អាមេរិក។

 

មន្ត្រី​អង្គការ​សុខភាព​ពិភព​លោក​ បាន​ឲ្យ​ដឹង​ថា ចំនួន​មនុស្ស​​ចន្លោះ​​ពី ៥​សែន​នាក់ ទៅ​ ១,៥ លាន​នាក់​ ក្នុង​ប្រទេស​ប្រេស៊ីល​ បាន​ឆ្លង​វីរុស​​Zika នោះ​ ​បើ​ទោះ​បី​ជា​ករណី​ឆ្លង​វីរុស​ជា​ច្រើន​ មិន​បង្ហាញ​ពី​រោគ​សញ្ញា និង​ពិបាក​ធ្វើតេស្ត​ពិនិត្យ​ឲ្យ​ឃើញ​លទ្ធផល​ក៏​ដោយ។

 

ជុំ​វិញ​​ករណី​ជំងឺ​ Microcephaly(បង្ក​ឲ្យ​ទារក​កើត​មក​មាន​​លលាដ៍​និង​ខួរ​ក្បាល​តូច) ​ដែល​អ្នក​ជំនាញ​ជឿ​ថា​បង្ក​មក​ពី​វីរុស​ Zika ​​បាន​កើន​​ឡើង​​កាន់​តែ​ច្រើន​ក្នុង​ប្រទេស​ប្រេស៊ីល ​​មាន​ ១៦៣​ករណី​​ជា​មធ្យម​ ១៦៣ ករណី​ក្នុង​មួយ​ឆ្នាំ ។​ ​រហូត​មក​ទល់​ពេល​នេះ ករណី​​​សង្ស័យ​​​ជំងឺ​ Microcephaly ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង បាន​កើត​ឡើង​ជាង ៣ ៧១៨ ករណី​ និង​​បាន​បង្ក​ឲ្យ​ ទារក ៦៨​នាក់​បាន​ស្លាប់ ។ នេះ​បើ​តាម​​ក្រសួង​សុខាភិបាល​ ប្រេស៊ីល។

 

បណ្ដា​ប្រទេស​​មួយ​ចំនួន​ក្នុង​ទ្វីប​អាមេរិក ដូច​ជា ប្រទេស កូឡុំប៊ី អេក្វាឌ័រ អែលសាល់វាឌ័រ ចាម៉ៃកា និង ព័រតូរីកូ បាន​​ក្រើន​រំលឹក​ស្ត្រី​​ក្នុង​ប្រទេស​​ឲ្យ​ចៀសវាង​ ការ​មាន​ផ្ទៃ​ពោះ​​ក្នុង​​រយៈ​ពេល​​​កើត​មាន​ស្ថានការណ៍​នេះ។

 

WHO ៖ ករណី​ឆ្លង​វីរុស​ Zika អាច​កើន​ឡើង​ដល់ ៤​លាន​ករណី
 

​ទាក់​ទង​នឹង​បញ្ហា​ខាង​លើ​ កិច្ច​ប្រជុំ​​​ក្រុម​ប្រឹក្សា​អង្គការ​សុខភាព​ពិភព​លោក នា​ទី​ក្រុង​ ហ្សឺណែវ​ ប្រទេស​ស្វីស​ ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ អ្នក​​ស្រី Margaret Chan ប្រធាន​ នៃ​WHO បាន​ថ្លែង​​​ ​ថា​ គណៈកម្មការ​បន្ទាន់​មួយ​​​នឹង​ធ្វើ​​ឡើង​នា​ថ្ងៃ​ចន្ទ​ខាង​មុខ ដើម្បី​ពិភាក្សា​ពី​​​ដំណោះ​ស្រាយ​​​​​​​​​​​ចំពោះ​វីរុស​ Zika៕

 WHO ៖ ករណី​ឆ្លង​វីរុស​ Zika អាច​កើន​ឡើង​ដល់ ៤​លាន​ករណីសេចក្ដី​ណែនាំ​ពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លងកម្ពុជា​អំពីវីរុស Zika

 

ចុចអាន៖ សហរដ្ឋអាមេរិក​ចេញ​សេចក្ដី​ណែនាំ​ថ្មី​ ជា​វិធាន​ការ​លើ វីរុស Zika

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC, channelnewsasia

​​​​​​

​​ ​​​