​ធ្វើជា​តាបស និង​លោកសង្ឃ ដើរ​បិណ្ឌ​បាត្រ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ ​ត្រូវ​ធម្មការ​ស្រុក ចាប់​បក​ស្បង់​ចីពរ​

​កំពង់ឆ្នាំង: តាបស​ម្នាក់​ដែល​យក​ស្បង់​ចីពរ រុំ​ធ្វើជា​សង្ឃ​ក្លែងក្លាយ ត្រូវ​អាជ្ញាធរ និង​ធម្មការ​ស្រុក ឃាត់ខ្លួន ក្រោយពី​តាបស​រូបនេះ បាន​ដើរ​បិណ្ឌ​បាត្រ​លុយពី​ប្រជាពលរដ្ឋ​តាមផ្លូវ​នានា នៅក្នុង​មូលដ្ឋាន​ស្រុក​បរិបូរណ៍​។

ការឃាត់ខ្លួន​បុរស ដែល​ក្លែង​ក្លាយជា​សង្ឃ​នេះ ធ្វើឡើង​នៅវេលា​ម៉ោង ៩​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង​។​

​មន្ត្រី​ធម្មការ​ស្រុក​បរិបូរណ៍ បានអោយដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា មាន​លោកសង្ឃ​មួយអង្គ គ្រង​ស្បង់​ចីវរ តែ​គ្មាន​កោរសក់ បាន​ដើរ​បិណ្ឌ​បាត្រ​លុយ​តាមផ្លូវ​។ ប៉ុន្តែ​ដោយមាន​ការសង្ស័យ សមត្ថកិច្ច និង​មន្ត្រី​សង្ឃ បាន​ហៅ​មក​សាកសួរ ដើម្បី​ពិនិត្យ​លិខិតស្នាម ដែល​បញ្ជាក់​ភេទ​ជាស​ង្ឃ​។​

​ក្រោយពី​សាកសួរ​រួចហើយ ពុំមាន​លិខិត​សំគាល់ ដែល​បញ្ជាក់​ជាស​ង្ឃ​នោះ តាបស បាន​ប្រាប់ថា រូបគេ​មានឈ្មោះ ឈុំ សូ​រិ​យ​ព​ល្លៈ អាយុ​៣៧​ឆ្នាំ មាន​ម្តាយ​ឈ្មោះ វណ្ណា នៅ​ភូមិ​អណ្តូង​ស្នាយ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ​។​សង្ឃ​ក្លែងក្លាយ​នោះ ម្តងថា​និមន្ត​បិណ្ឌ​បាត្រ យក​បច្ច័យ​កសាង​វត្ត ម្តងថា​យក​បច្ច័យ​អោយ​ម្តាយ និង​ម្តង​ទៀតថា ខ្លួន​ជាតា​បស ធ្លាប់​ដើរ​ពេញ​ស្រុក​ខ្មែរ គ្មាន​អ្នកណា​ចាប់​ឡើយ​។​

​មន្ត្រី​សង្ឃ​ស្រុក ព្រះនាម កង សារ៉ុន មាន​សង្ឃដីកា​ថា បើជា​សង្ឃ​ពិតប្រាកដ គេ​មិន​និមន្ត​បិណ្ឌ​បាត្រ​បច្ច័យ តាម​ទីសាធារណៈ​បែបនេះ​ទេ​។ បើ​មើល​តាម​លក្ខណៈ គឺ​គ្មាន​ត្រង់ណា ដែល​បញ្ជាក់ថា ជា​សង្ឃ​នោះទេ ហើយ​តាំងខ្លួន​ជាតា​បស ក៍​ខុស​ទៅទៀត​។ បន្ទាប់ពី​ពិនិត្យ​ទៅ​ឃើញថា សង្ឃ​នេះ ជា​សង្ឃ​ក្លែងក្លាយ មន្ត្រី​បានអោយ​ដោះ​ស្បង់​ចីវរ ហើយ​ប្រគល់អោយ​សមត្ថកិច្ច ដើម្បី​ធ្វើការ​សួរនាំ ហើយ​អោយធ្វើ​កិច្ចសន្យា បញ្ឈប់​សកម្មភាព​នេះ​តទៅទៀត ព្រោះ​វា​ប៉ះពាល់​ដល់​តម្លៃ នៃ​ព្រះពុទ្ធសាសនា ដែល​ប្រជាពលរដ្ឋ​កម្ពុ​ជាទូទៅ កំពុង​គោរព​ប្រតិបត្តិ ហើយ​ដែល​ធ្វើអោយ​ខូច​ឈ្មោះ ព្រះសង្ឃ​ដទៃទៀត ដែល​កំពុង​រស់នៅ ជា​ឧ​ត្ត​ម​ភេទ​ជាស​ង្ឃ​នោះ​៕V/S