សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​បេតុង ក្នុងស្រុក​មង្គលបុរី​: ចំណងដៃ​ដើមឆ្នាំ​២០១៦

បន្ទាយមានជ័យ: មន្ត្រី​អាជ្ញាធរ បាន​កាត់​ខ្សែបូសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ ផ្លូវ​បេតុង​៣​ខ្សែ ស្ថិតក្នុង​ទីរួមស្រុក​មង្គល​បូរី ក្នុងភូមិ​ឫស្សី​ក្រោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​លោក​ឡុង ពុន អភិបាលស្រុក​មង្គល​បូរី បាន​និយាយថា​: ផ្លូវ​ចាក់​បេតុង ទាំង​៣​ខ្សែ​នោះ មាន​ប្រវែង​២.៧១៣​ម៉ែត្រ​។ ផ្លូវ​បេតុង​៣​ខ្សែ​នេះ គឺ​ប្រើប្រាស់​ថវិកា​របស់​ខេត្ត និង​ផ្លូវ​ចាក់​បេតុង​១​ខ្សែ​ទៀត មាន​ប្រវែង ១.០៥០ ម៉ែត្រ និង​ផ្លូវ​ចាក់​កៅស៊ូ ៣​ខ្សែ មាន​ប្រវែង​២.០៣០​ម៉ែត្រ ប្រើប្រាស​ថវិកា របស់​រាជរដ្ឋាភិបាល ដែល​អនុវត្ត​ដោយ​នាយកដ្ឋាន​វិស្វកម្ម នៃ​ក្រសួងការពារជាតិ​។​
   
​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា​: ចំណងដៃ​របស់​រាជរ​ដ្ឋ​ភិ​បាល ដើមឆ្នាំ​២០១៦​នេះ សម្រាប់​ស្រុក​មង្គល​បូរី​នេះ ជាការ​ខិតខំ និង​ចំណាយ​អស់​ទឹកប្រាក់ រាប់សែន​ដុល្លារ ក្នុង​បំណង​ឲ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​និង​ដឹកជញ្ជូន បាន​ងាយស្រួល ហើយ​ធ្វើអោយ​ប្រសើរឡើង ជីវភាព​រស់នៅ​ក្នុងសម័យ​ស៊ីវីល័យ​។​
   
​លោក គោ​ស៊ុំ  សារឿ​ត បាន​មានប្រសាសន៍​បន្ថែមថា ក្រោយពេល​បានទទួល ចំណងដៃ​ផ្លូវ​បេតុង ផ្លូវ​កៅស៊ូ និង​សមិទ្ធផល​ជាច្រើន​ទៀត ទាំង​កសាងឡើង ដោយ​រាជរដ្ឋាភិបាល ដោយ​អាជ្ញាធរខេត្ត ដោយ​អង្គការ ឬ​ប្រទេស និង​ដោយ​សប្បុរសជន​នានា ជា​ដៃគូ​អភិវឌ្ឍន៍​នោះ សូម​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ថែរក្សា​ការពារ ថែទាំ​ដើម្បី​ប្រើប្រាស់ ទាញយក​ប្រយោជន៍ ឲ្យ​បានយូរ​អង្វែង​៕V/S

 
សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​បេតុង ក្នុងស្រុក​មង្គលបុរី​: ចំណងដៃ​ដើមឆ្នាំ​២០១៦

សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​បេតុង ក្នុងស្រុក​មង្គលបុរី​: ចំណងដៃ​ដើមឆ្នាំ​២០១៦