រថយន្ត​ធុន​ធំ​២​គ្រឿង​បុក​គ្នា ស្លាប់​តៃកុង​ម្នាក់ នៅអង្គស្នួល

កណ្តាល: គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ​រថយន្ត​ធុន​ធំ ២​គ្រឿង​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យតៃកុង​ម្នា​ក់បាន​ស្លាប់ ដោយ​កៀប​ជាប់​ក្នុង​កាប៊ីន និង​តៃកុង​ម្នាក់ទៀត​បាន​រងរបួសស្រាល បាន​រត់​គេចខ្លួនបាត់ ពី​កន្លែងកើតហេតុ​។​

​គ្រោះថ្នាក់​ដ៍​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥​និង​១០​នាទី​ថ្ងៃទី ២៩ ខែមករាឆ្នាំ​២០១៦​ស្ថិតនៅ​ចំណុច​កំណាត់​ផ្លូវជាតិ​លេខ​៤ ច​ន្លោៈ​គីឡូម៉ែត្រ​លេខ៣០-៣១ មុខ​ភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​ជនរងគ្រោះ​ជា​តៃកុង​ដែល​ស្លាប់​មានឈ្មោះ​គង់ ធុល ភេទ ប្រុស រស់នៅ​ភូមិ ស្រែរនោង ឃុំ ស្រែ​រនោង ស្រុក ត្រាំកក់ ខេត្តតាកែវ​។​និង​​ភាគី​ម្ខាង​ទៀត​ដែល​គេចខ្លួន មិន​ស្គាល់​អត្តសញ្ញាណ​។​

​មុនពេល​កើតមាន​គ្រោះ​ថ្នា​កើ​នេះ​ឡើង គឺ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក់ FUZU (​ប្រភេទសណ្ដោង​រ៉ឺម៉ក​) ពណ៌ ខ្លាញ់​ក្ដាម​ពាក់​ស្លាក​លេខ ភ្នំពេញ​3C-2236 បើកបរ ពីទិសខាងកើត​ទៅ​លិច​«​ភ្នំពេញ​ទៅ​កំពង់សោម​» ក្នុង​ល្បឿន​លឿន លុះ​មកដល់ចំណុចកើតហេតុ បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​HINOពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-0093 បើកបរ ពី​ទិស​ខាង​លិចទៅ​កើត​( កំពង់សោមទៅ​ភ្នំពេញ​) ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត HINO កៀប​ជាប់ក្នុង​កាប៊ីន​រថយន្ត​ស្លាប់ ហើយ​រថយន្ត​ទាំង​២ ធ្លាក់​ចូលក្នុង​ប្រឡាយទឹក ខាងត្បូងផ្លូវជាតិ ។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ និង​ប្រជាពលរដ្ឋ​នៅក្បែ​នោះបាននាំគ្នា​ជួយ​គាស់ យក​ជនរងគ្រោះ​មក​ខាងក្រៅ រួច​បាន​ទាក់ទង​ទៅក្រុមគ្រួសារ ឲ្យ​មក​ទទួលយក​សាកសព​ទៅធ្វើ​បុណ្យ នៅ​ស្រុកកំណើត​នៅឯខេត្តតាកែវ​។ ចំណែក​មធ្យោបាយ​ទាំង​២​ត្រូវបាន​កម្លាំង​ជំនាញ អូស​យកទៅរក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ស្រុក រង់ចាំ​ចាត់ការ​តាម​នីតិវិធី​៕