​សាខា​កាំកុងត្រូល ខេត្តតាកែវ ចុះ​ដកហូត​ស្ករត្នោត ដែលមាន​សា​ធាតុគីមី សូ​ដ្យូ​ម​អ៊ី​ដ្រូ​-​ស៊ុ​ល​ហ្វី​ត ជាង​២៨០​គីឡូក្រាម​

តាកែវ: ដោយ​អនុវត្តតាម​យុទ្ធសាស្ត្រ ឲ្យ​ដូច​ភ្លៀងរលឹម ក្នុងការ​ទប់ស្កាត់ បង្ការ និង​បង្ក្រាប​ទំនិញ ដែល​ហាមឃាត់ នៅលើ​ទីផ្សារ ដើម្បី​ធានាបាន​នូវ សុខ​មោ​ល​ភាព របស់​ប្រជាពលរដ្ឋ សាខា​កាំកុងត្រូល​ខេត្តតាកែវ លោក ប៉ោ លាង​គង់ ប្រធាន​សាខា កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ បាន​ដឹកនាំ​មន្ត្រី​ជំនាញ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ត្រួត​ពិនិត្យមើល​គុណភាព ទំនិញ​ជា​គ្រឿង​កំប៉ុង ភេសជ្ជៈ និង​គ្រឿងឧបភោគ បរិភោគ និង​ចំណីអាហារ ពិសេស​ស្ករត្នោត ដែល​ដាក់លក់​ក្នុង ផ្សារ​ត្រពាំង​អណ្តើក ផ្សារ​អង្គរកា ក្នុងស្រុក​ត្រាំកក់ ខេត្តតាកែវ ។​

​លោក ប៉ោ លាង​គង់ ប្រធាន​សាខា បាន​មានប្រសាសន៍ថា ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះដែរ ជា​លទ្ធផល ក្រោយពី​ធ្វើតេស្ត​ពិសោធន៍​ជាក់ស្តែង ទៅលើ​ស្ករត្នោត ចំនួន​២​តូប មន្ត្រី​ជំនាញ បាន​រកឃើញ​វត្តមាន របស់​សា​ធារ​គីមី សូ​ដ្យូ​ម​អ៊ី​ដ្រូ​-​ស៊ុ​ល​ហ្វី​ត ដែល​ដាក់​ក្នុង​ស្ករត្នោត ដែលមាន​ស្ករត្នោត ចំនួន​១៣​ធុង ស្មើនឹង ២៨០ គីឡូក្រាម ហើយ​ក្រោយពី​រកឃើញ​សា​ធារ​នូវ សូ​ដ្យូ​ម​អ៊ី​ដ្រូ​-​ស៊ុ​ល​ហ្វី​ត ក្នុង​ស្ករត្នោត​។ មន្ត្រី​បានធ្វើ​កំណត់ហេតុឃាត់ទុក​បណ្តោះអាសន្ន ដោយ​រង់ចាំ​ការវិភាគ នៅ​អគ្គនាយកដ្ឋាន កាំ​កុង​ត្រួ​ល ។

​លោក ទិ​ត្យ ច័ន្ទ​មុន្នី បាន​បន្តថា សារធាតុ​គីមី សូ​ដ្យូ​ម​អ៊ី​ដ្រូ​-​ស៊ុ​ល​ហ្វី​ត​នេះ វា​នឹង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់ ដូចជា​ពិបាក​ដកដង្ហើម សម្ពាធ​ឈាម​ចុះ​ទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ និង​រាគរូស ពិសេស​សម្រាប់​អ្នក ដែលមាន​ជម្ងឺហឺត អាច​បណ្តាល​ឲ្យ​រន្ធត់​ញាប់​ញ័រ ភ្លឹក​បាត់ស្មារតី និង​អាច​ស្លាប់​បាន​។​

​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំ​កុង​ត្រួ​ល ខេត្តតាកែវ បាន​អោយដឹងទៀតថា ក្រុមមន្ត្រី​ជំនាញ របស់លោក តែងតែ​ចុះ​ត្រួតពិនិត្យ​ទំនិញ នៅលើ​ទីផ្សារ ដូចជា​ភ្លៀងរលឹម​។ ហើយ​ក្នុងនោះ​មន្ត្រី​ជំនាញ ក៍បាន​អំពាវនាវ ដល់​អាជីវករ ត្រូវគោរព​ឲ្យ​បាន តាម​ការណែនាំ​របស់ អគ្គនាយកដ្ឋាន​កាំ​កុង​ត្រួ​ល ឲ្យ​បាន​ត្រឹមត្រូវ និង​ធានាថា រាល់​ទំនិញ​ដែល​ចរាចរណ៍ ត្រូវជា​ទំនិញ ដែលមាន​គុណភាព ស្តង់ដារ និង​មាន​អនាម័យ ដើម្បី​ធានា​នូវ​សុខភាព របស់​ប្រជាពលរដ្ឋ​៕V/S