ស្តាប់​ប្រវត្តិ​បទ​ចម្រៀង​«​ស្រមោល​ស្នេហ៍​» ឬ The house of rising sun

​លោក សុខឿន នឹង​ជំរាបជូន​ប្រិយមិត្ត​អ្នក​ស្តាប់ នូវ​ប្រវត្តិ​របស់​បទ​ចម្រៀង "​ស្រមោល​ស្នេហ៍​" ដែល​ច្រៀង​ដោយ​លោក ស៊ីន ស៊ី​សាមុត​។​

​នេះ​ជា​សម្លេង​របស់​អ្នកចម្រៀង​គ្មាន​គូ​ប្រៀប ស៊ីន ស៊ី​សាមុត ក្នុង​ទំនុក​នៃ​បទ "​ស្រមោល​​ស្នេហ៍​"​។ បទ​ចម្រៀង​នេះ​ត្រូវបាន​ផលិត​និង​ចេញលក់​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៦០​។ តាមរយៈ​រលក​សម្លេង​រយ​ពាន់​មនោសញ្ចេតនា​នេះ អ្នកនិពន្ធ​បាន​រំលេច​អោយ​អ្នក​ស្តាប់ បានដឹង​ពី​ទឹកចិត្ត​ស្នេហា​របស់​បុរស​ម្នាក់ ដែល​កំពុង​អង្គុយ​រង់ចាំ​នារី​ជាទី​ស្រឡាញ់​របស់ខ្លួន ​តាំងពី​ថ្ងៃ​ហៀ​ប​អស្តង្គត​រហូតដល់​យប់​ជ្រៅ​។ ទោះ​អង្គុយចាំ​យូរ​រហូតដល់ សន្សើម​ធ្លាក់​​ជោគ​ប្រាណ​យ៉ាងណាក៏ដោយ​ក៏​នៅតែ​ចាំ ព្រោះ​ចាប់ពី​ថ្ងៃស្អែក​ទៅ ពួកគេ​នឹង​លែង​បាន​​ជួបគ្នា​ទៀតហើយ​……

ផ្ទុយ​ពី​ទំនុកច្រៀង​ជា​ភាសា​ខ្មែរ ទំនុកច្រៀង​ដើម​នៃ​បទ​ចម្រៀង​នេះ បាន​ច្រៀង​រៀបរាប់​អំពី ​ជីវិត​របស់​ជន​មួយចំនួន​ដែល​ត្រេកត្រអាល​នឹង​អំពើ​អបាយមុខ និង ដើរ​ខុស​គន្លង​ធម៌​នៅ រដ្ឋ New Orleans នៃ​សហរដ្ឋអាមេរិក​។ បទ​ចម្រៀង​នោះ​ច្រៀង​ជា​ភាសា​អង់គ្លេស និង​មាន​ចំណងជើង​ថា The House of The Rising Sun ។​
​    ​
អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​