រថយន្តហ្វុយហ្ស៊ូបុក ហ៊ីណូធ្លាក់ចូល ប្រឡាយទឹកស្អុយ ស្លាប់ម្នាក់គៀប ក្នុងកាប៊ីន

ខេត្តកណ្តាល៖  រថយន្តធុនធំមួយគ្រឿង ម៉ាកហ្វុយហ្ស៊ូសណ្តោងរ៉ឺម៉ក ជ្រុលចង្កូតទៅបុករថយន្តធុនធំ មួយគ្រឿងទៀតម៉ាកហ៊ីណូ បណ្តាលអូសទៅធ្លាក់ប្រឡាយ ទឹកស្អុយគៀបអ្នកបើកបរថយន្តហ៊ីណូ ជាប់ក្នុងកាប៊ីនស្លាប់នៅនិងកន្លែង ចំណែកអ្នកបើកបររថយន្តបង្ក មិនមានរងរបួសរត់គេចខ្លួនបាត់ កាលពីម៉ោង៥ជាងល្ងាច ថ្ងៃ២៩ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣០ និង៣១ មុខភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាក់FUZU សណ្ដោងរ៉ឺម៉កពណ៌ខ្លាញ់ក្ដាម ពាក់ស្លាកលេខភ្នំពេញ3C-2236 អ្នកបើកបរ មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ចំណែករថយននតរងគ្រោះម៉ាកHINO ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 3A-0093 បើកបរដោយឈ្មោះ គង់ ធុល ភេទ ប្រុស រស់នៅភូមិ ស្រែរនោង ឃុំ ស្រែរនោង ស្រុក ត្រាំកក់ ខេត្តតាកែវ។

នគរបាលបានបន្តថា មុនពេលកើតហេតុមានរថយន្តធុនធំ មួយគ្រឿងសណ្តោងរ៉ឺម៉កបើកបរក្នុងទិសដៅពីកើតទៅលិច (ភ្នំពេញទៅកំពង់សោម) លុះដល់ចំណុចកើតហេតុ មិនដឹងជាមានមូលហេតុអ្វីនោះ ស្រាប់តែជ្រុលចង្កូតទៅបុក រថយន្តធុនធំមួយគ្រឿងទៀតម៉ាកHINO រួចអូសធ្លាក់ទៅខាងត្បូងថ្នល់ ចូលប្រឡាយទឹកស្អុយ គៀបអ្នកបើកបររថយន្តរងគ្រោះ ជាប់ក្នុងកាប៊ីនស្លាប់ភ្លាមៗនៅ និងកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តបង្ក មិនមានរងរបួសនោះទេបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុនគរបាលបាន ចុះទៅដល់ធ្វើការវាស់វែង និងបានប្រគល់សាកសពទៅឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯវត្ថុតាង ត្រូវយកទៅរក្សាទុកដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋានចាត់ការ ទៅតាមផ្លូវច្បាប់៕