ក្រុមយុវជន គណបក្ស ប្រជាជនកម្ពុជា ខេត្តកំពត និងលោកស្នងការ ផ្តល់ថវិកា និងសម្ភារៈ ជូនមន្ត្រីនគរបាល ក្រុងកំពតម្នាក់ ដែលគ្រួសារមានជំងឺរ៉ាំរ៉ៃ

កំពត៖ លោកនៃ គង់ អនុប្រធានយុវជនគណបក្សប្រជាជនខេត្តកំពត និងលោកឧត្តមសេនីយ៍ត្រីស្នងការខេត្ត ម៉ៅ ច័ន្ទមធុរិទ្ធ កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ បានផ្តល់ថវិកា និងគ្រឿងឧបភោគ បរិភោគ ដល់មន្ត្រីនគរបាលក្រុងកំពតម្នាក់ ឈ្មោះ ហេង សុវត្ថា រស់នៅក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដែលប្រពន្ធមានជំងឺរ៉ាំរ៉ៃ និងគ្រួសារជួបបញ្ហាទីទាល់ក្រ។

 ក្នុងឱកាសផ្តល់ថវិកា និងគ្រឿងឧបភោគ បរិភោគ នេះ លោកនៃ គង់ បានពាំនាំការផ្តាំផ្ញើ និងសួរសុខទុក្ខដល់គ្រួសារនៃមន្ត្រីនគរបាល ដែលជួបបញ្ហាខាងលើ ពីសំណាក់ជួរថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងលោកស្នងការខេត្ត ម៉ៅ ច័ន្ទមធុរិទ្ធ៕