អង្គការបេសកកម្ម យុត្តិធម៌អន្តរជាតិ សរសើរកម្ពុជា ប្រឆាំងអំពើជួញដូរ មនុស្សប្រកបដោយ ប្រសិទ្ធភាព

ភ្នំពេញ៖ អង្គការបេសកកម្ម យុត្តិធម៌អន្តរជាតិ (IJM) បានសរសើរកម្ពុជាថា បានប្រយុទ្ធប្រឆាំង និងការជួញដូរមនុស្ស និងជួញដូរផ្លូវភេទកុមារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហា ផ្ទៃជាសេនាធិការ។

បើតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) ក្នុងជំនួបទ្វេភាគី ជាមួយរវាងសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយកប្រតិបត្តិ អង្គការបេសកកម្ម យុត្តិធម៌អន្តរជាតិ លោក ហ្គារី ហូហ្គិន នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង លោកហ្គារី ហូហ្គិន បានមានប្រសាសន៍ថា អំពើជួញដូរផ្លូវភេទ លើកុមារនៅកម្ពុជាក្នុង ពេលបច្ចុប្បន្ននេះគឺ មានការថយចុះគួរ ឲ្យគត់សម្គាល់។

លោកបន្តថា អង្គការអាយជេអឹម មានគម្រោងក្នុង ការពិចារណាបង្វែ ថវិកាក្នុងការជួយកម្ពុជា លើការងារប្រយុទ្ធប្រឆាំង ការជួញដូរផ្លូវភេទ និងជួញដូរមនុស្សនេះ ទៅជួយក្នុងការ ប្រយុទ្ធប្រឆាំងការ ជួញដូរកម្លាំងពលកម្ម វិញក្នុងពេលខាង មុខនេះវិញ។

ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការ អរគុណចំពោះអង្គការ អាយ ជេ អឹម ដែលបានជួយកម្ពុជា ជាង ១០ឆ្នាំកន្លងទៅនេះ លើការងារប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស។ សម្តេចក្រឡាហោម បានបញ្ជាក់ថា «កាលពីមុនមកកម្ពុជា មិនមានយន្តការ ឬស្ថាប័នច្បាស់លាស់ទេ ក្នុងការដោះស្រាយ បញ្ហាការជួញដូរមនុស្សនេះ។ ប៉ុន្តែបច្ចុប្បន្ន កម្ពុជាបានបង្កើតនូវ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស»។

សម្តេចបន្តថា គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សនេះ គឺកម្ពុជាមិនត្រឹមតែបង្កើត ឲ្យមាននៅថ្នាក់ជាតិ ប៉ុណ្ណោះនោះទេ គឺគណៈកម្មាធិការជាតិមួយនេះ ត្រូវបានបង្កើតឡើង នៅថ្នាក់ក្រោម ជាតិថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យការងារ ប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្សនេះកាន់តែ មានប្រសិទ្ធភាពខ្ពស់៕