Park Café បន្តវិនិយោគ បើកសាខា ៤បន្ថែមនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន ផាក កាហ្វេ (Park Café Food & Beverage Co., Ltd.) បានឈានដល់ការចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុន Cambodia-Laos Development Fund (CLDF) ក្នុងរូបភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេរភាគី ដើម្បី វិនិយោគរួមគ្នា ក្នុងការបើកសាខាភោជនីយដ្ឋានចំនួន៤បន្ថែមនៅកម្ពុជា។ ការចុះ(MOU)វិនិយោគរួមគ្នានេះ ត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នៅIntercontinental Hotel។ 

លោក Trent Eddy នាយក ក្រុមហ៊ុន CLDF បានឲ្យដឹងថា” លទ្ធផលជោគជ័យក្នុងការឈានទៅដល់ចចាប់វិនិយោគរួមគ្នានេះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនទាំងពីរធ្លាប់បានធ្វើជាដៃគូ ដោយក្នុងនោះ CLDF បានផ្ដល់កម្ចីសម្រាប់អភិវឌ្ឍន៍អាជីវកម្មដល់ ផាក កាហ្វេ អស់រយៈពេល៣ឆ្នាំកន្លងមកហើយ”។

លោកបន្តថា ក្រុមហ៊ុន CLDF ដែលមានស្នាក់ការកណ្ដាលនៅប្រទេស Luxembourg បានសំរេចចិត្តធ្វើការវិនិយោគរួមជាមួយ ផាក កាហ្វេ បន្ថែមលើ ប្រាក់កម្ចីចាស់ ក៏ដោយសារតែផលវិជ្ជមានជាច្រើន ក្នុងនោះរួមមាន ភាពស៊ីសង្វាក់គ្នារបស់ ក្រុមហ៊ុនទាំងពីរ ភាពរីកចម្រើនយ៉ាងលឿន និង ជាពិសេស តម្លាភាពក្នុងការគ្រប់គ្រងរបស់ ផាក កាហ្វេ ដែលនាំមកនូវទំនុកចិត្តដល់ដៃគូវិនិយោគរបស់ខ្លួន។

លោកបានបញ្ជាក់ផងដែរថា ទំហំវិនិយោគថ្មីនេះនឹងត្រូវបានក្រុមហ៊ុនយកទៅប្រើប្រាស់សំរាប់ពង្រីកអាជីវកម្ម របស់ខ្លួនតាមរយៈការបើកសាខាភោជនីយដ្ឋានចំនួន៤បន្ថែមនៅឆ្នាំ២០១៦ លើសាខាចំនួន៧ដែលកំពុងដំណើរការនៅទីក្រុងភ្នំពេញ បង្កើតសាកលវិទ្យាល័យផាកកាហ្វេដែលផ្តោតលើ ជំនាញបដិសណ្ឋារកិច្ច ជំនាញចំអិនម្ហូបអាហារ សុវិត្តភាពចំណីអាហារ ការគ្រប់គ្រង ភោជនីយដ្ឋានទាំងមូល និង ពង្រីក Central Kitchen ដែលទំហំបច្ចុប្បន្ន មិនអាចផ្គត់ផ្គង់តាមការរីកចម្រើនរបស់ ផាក កាហ្វេ នៅពេលអនាគតបាន។

លោក គុយ វ៉ាត នាយកប្រតិបត្តិក្រុមហ៊ុន ផាក កាហ្វេបានដឹងថា “ដោយសារមានការគាំទ្រពីសំណាក់អតិថិជនបានធ្វើឲ្យ ផាក កាហ្វេ ពង្រីកខ្លួនយ៉ាងលឿន ពី១ សាខា រហូតដល់៧សាខានៅឆ្នាំ២០១៥។ ការវិនិយោគនេះនឹងជួយ ផាកកាហ្វេ ពង្រីកខ្លួនកាន់តែឆាប់រហ័ស និង បង្កើនវិសាលភាពសេវាកម្មរបស់ខ្លួនឱ្យកាន់តែធំទូលាយ ទាំងរាជធានីភ្នំពេញ និង បណ្ដាខេត្ត ក្រុងនានានៅ ទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ”។ ក្រុមហ៊ុន ដែលចង់ក្លាយទៅជាភោជនីយដ្ឋាន លំដាប់ថ្នាក់លេខ១ នៅក្នុងប្រទេសកម្ពុជា ដែល មាន៣៤សាខា នៅឆ្នាំ ២០២០ ដែលបំរើនូវអាហារដ៏សំបូរបែប ដូចជាគុយទាវ កាហ្វេ និង អាហារសម្រន់ផ្សេងទៀត ហើយ ផាក កាហ្វេ ក៏ជាទីកន្លែង មានភាពរស់រវើក រស់រាយរាក់ទាក់ ផលិតផលមានគុណភាពខ្ពស់អនាម័យខ្ពស់គិតគូរដល់សុខភាពគ្មានជាតិប៊ីចេង រួមផ្សំជាមួយបរិយាកាសល្អឥតខ្ចោះ ដោយផ្អែកទៅលើវប្បធម៌អភិវឌ្ឍន៍ឥតឈប់ឈរ នូវផ្នែកធនធានមនុស្ស ក្បូរក្បាច់រចនា និងការរៀបចំទាំងក្នុងនិងក្រៅភោជនីយដ្ឋាន អភិវឌ្ឍន៍ និងច្នៃប្រឌិតគុណភាព ផលិតផល និងសេវាកម្មរបស់ ផាក កាហ្វេ៕

Park Café បន្តវិនិយោគ បើកសាខា ៤បន្ថែមនៅកម្ពុជា

Park Café បន្តវិនិយោគ បើកសាខា ៤បន្ថែមនៅកម្ពុជា

Park Café បន្តវិនិយោគ បើកសាខា ៤បន្ថែមនៅកម្ពុជា

Park Café បន្តវិនិយោគ បើកសាខា ៤បន្ថែមនៅកម្ពុជា