ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) Page ផ្លូវការ​របស់​សម្តេច​បង្ហោះ​នៅ​ព្រឹក ថ្ងៃ​ទី​២៩ មក​រា ២០១៦ មាន​ខ្លឹមសារ​ទាំងស្រុង​ដូច​តទៅ​៖ "​ក្មួយ​ៗ កូន​ៗ យុវជន យុវនារី ជាទី​ស្រឡាញ់​!

I would like to bring “Drugs” topic to the floor today. I ask our people, especially youth to stay away from drugs. Do not try or attempt to use any drugs because it will destroy your health and your future. Please, help raising awareness on drugs among friends and community. Again, I order to all relevance Ministries and authorities to take serious actions to stop all kinds of drug trafficking throughout Cambodia. We all must say “NO” to drugs!

បញ្ហា​គ្រឿងញៀន​បាន​ក្លាយជា​ប្រធានបទ​ដ៏​ធំ​របស់​ពិភពលោក​របស់​តំបន់ និង​នៅ​តាម​ប្រទេស​នីមួយ​ៗ​។ ដោយឡែក សម្រាប់​កម្ពុជា​យើង គ្រឿងញៀន​បាន​នឹង​កំពុង វាយលុក​បំផ្លាញ​អនាគត​របស់​យុវជន​យុវនារី​មួយ​ចំនួន ដែល​ធ្វើ​អោយ​ពួក​គេ​ក្លាយជា​ជន​រង​គ្រោះ បណ្តាល​មក​ពី​ពួក​ឧក្រិដ្ឋជន​ដែល​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​។ នៅ​ក្នុង​ស្ថានភាព​បែប​នេះ បាន​ដាក់​អោយ​មាតាបិតា អាណាព្យាបាល​របស់​យុវជន យុវនារី​ដែល​ញៀន​គ្រឿងញៀន ស្ថិត​ក្នុង​ស្ថានភាព​ជា​ជន​រង​គ្រោះ​ធ្ងន់ធ្ងរ ជាង​កូនចៅ ដែល​រង​គ្រោះ​ដោយសារ​គ្រឿងញៀន​ទៅ​ទៀត​។ ពួក​គាត់​ត្រូវ​សម្រក់​ទឹកភ្នែក​ដោយសារ​កូន គាត់​ត្រូវ​អស់ប្រាក់​កាស​ដោយសារ​កូន គាត់​បាត់​កិត្តិយស​ដោយសារ​កូន ហើយ​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ពេល​ដែល​កូន​ទៅ​គម្រាម​ឪពុក​ម្តាយ និង​បាន​វាយ​ធ្វើបាប​ទារ​លុយ​ទៅ​ទិញ​គ្រឿងញៀន ។​ល​។

អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​ទប់ស្កាត់​គ្រឿងញៀន និង​មាន​វិធានការ​អប់រំ​ផង និង​វិធានការ​ផ្លូវច្បាប់​ផង ដែល​មានការ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ សម្រាប់​អ្នក​ជួញដូរ និង​ចែកចាយ​គ្រៀង​ញៀន និង​រៀបចំ​មណ្ឌល​ដើម្បី​ធ្វើ​នីតិសម្បទា​អ្នក​ដែល​ញៀន​គ្រឿងញៀន​។ ខ្ញុំ​និង​ភរិយា បាន​ចូលរួម​ផ្គត់ផ្គង់​ថវិកា​ប្រចាំខែ សម្រាប់​មជ្ឈមណ្ឌល​៣ គឺ​២ នៅ​បាត់ដំបង និង ១ នៅ​បន្ទាយ​មាន​ជ័យ ដើម្បី​បន្សាប​គ្រឿងញៀន​ដល់​អ្នក​ញៀន​គ្រឿងញៀន​។

ខ្ញុំ​យល់​ថា​វិធានការ​ដែល​ចេញពី​រាជរដ្ឋាភិបាល កម្លាំង​មាន​សមត្ថកិច្ច និង​ពី​តុលាការ រហូត​ព​ន្ឋ​នាគារ វា​មិន​គ្រប់គ្រាន់​ទេ​។ ដើម្បី​បំបាត់​ចោល​នូវ​គ្រឿងញៀន​នេះ និង ដើម្បី​ធានា​ប្រ​សិ​ទ្ឋិ​ភាព​បំបាត់​ចោល​គ្រឿងញៀន  ដើម្បី​កម្ពុជា​គ្មាន​គ្រឿងញៀន គឺ​មនុស្ស​ទាំងអស់ កុំ​សេព​គ្រឿងញៀន ហើយ​គ្រប់​គ្នា​ត្រូវ​ឆ្លើយ​ថា “​ទេ​”​។ បុគ្គល​ម្នាក់​ៗ មិន​ថា​ចាស់ ក្មេង ប្រុស ស្រី គឺ​ត្រូវ​ខិតខំ​ដោយ​ខ្លួនឯង​។ រីឯ​គ្រួសារ​នីមួយ​ៗ ត្រូវ​គ្រប់គ្រង​អប់រំ​កូនចៅ  នៅ​ក្រោម​អាណាព្យាបាល​អោយ​បាន​ល្អ​។ សាលារៀន គ្រូ សាស្ត្រាចារ្យ​ត្រូវ​ផ្តល់​ការ​អប់រំ​ចំពោះ​សិស្ស​និស្សិត​។ ចំពោះ​សិស្ស និស្សិត តាម​រយៈ​សកម្មភាព​មិត្ត​អប់រំ​មិត្ត​អោយ​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន ដើម្បី​រួមចំណែក​ទប់ស្កាត់​គ្រឿងញៀន​។ ព្រះសង្ឃ​ក្នុង​និកាយ​ព្រះ​ពុ​ទ្ឋ​សាសនា ថ្នាក់ដឹកនាំ​សាសនា​អ៊ី​ស្លា​ម គ្រូ​ប្រដៅ​សាសនា​ក្នុង​គ្រឹះ​សាសនា ក៏​អាច​ចូលរួម​ក្នុង​ការងារ​នេះ​ដោយ​ការ​អំពាវនាវ​ដល់​បរិស័ទ​របស់​ខ្លួន​កុំអោយ​ប្រព្រឹត្តិ​គ្រឿងញៀន​។ ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ សិល្បករ សិល្បៈ​ការិនី ពិធីការ  ពី​ធី​ការ​នី​នៃ​វិទ្យុ និង​ទូរទស្សន៍ សុ​ទ្ឋ​តែ​មាន​ល​ទ្ឋ​ភាព​ធ្វើ​បាន កុំអោយ​យុវជន​យុវនារី​សេព​គ្រឿងញៀន​។ ក្នុង​នោះ​អ្នកលេង​ហ្វេ​ប៊ុ​គ (Facebook fans) ក៏​អាច​ចូលរួម​វិភាគទាន​តាម​រយះ​(Comments) លើ​បញ្ហា​គ្រឿងញៀន​ផង​ដែរ​។

ខ្ញុំ​យល់​ថា​សំខាន់​ដើម្បី​បញ្ចប់​គ្រឿងញៀន គឺ​គ្រប់​ៗ​គ្នា​ត្រូវ​តែ​និយាយ​ថា “​ទេ​” បដិសេធន៍​គ្រឿងញៀន នោះ​ទើប​អ្នក​ជួញដូរ​គ្រឿងញៀន ក៏​គ្មាន​ទីផ្សារ​ដើម្បី​លក់ គ្រឿង ញៀន​ទៀត​ដែរ​។ សូម​បងប្អូន​កុំ​បារម្ភ​ថា​ខ្លាច​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​គ្មាន​ការងារ​ធ្វើ ឬ ខ្លាច​តុលាការ​គ្មាន​សំណុំរឿង​គ្រឿងញៀន​កាត់ក្តី និង​ខ្លាច​ព​ន្ឋ​ធនាគារ​គ្មាន មនុស្ស​ជាប់គុក​ដោយសារ​គ្រឿងញៀន​៕"